តំណាងរាស្ត្រ​ម្នា​ក់​ថា មាន​ក្រុម​មួយ​កំពុងតែ​បំភ័ន្ត​ប្រជាពលរដ្ឋ​ឲ្យ​ភ្លេច​រដ្ឋធម្មនុញ្ញ ហើយ​ធ្វើ​ទៅតាម​អ្វីដែល​គេ​ចង់បាន
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

តំណាងរាស្ត្រ​ម្នា​ក់​ថា មាន​ក្រុម​មួយ​កំពុងតែ​បំភ័ន្ត​ប្រជាពលរដ្ឋ​ឲ្យ​ភ្លេច​រដ្ឋធម្មនុញ្ញ ហើយ​ធ្វើ​ទៅតាម​អ្វីដែល​គេ​ចង់បាន

បានផុស

នៅ

នេះ​ជា​ការ​លើកឡើង​របស់​លោក សេរី កុសល សមាជិក​រដ្ឋសភា​មណ្ឌល​ខេត្តបន្ទាយមានជ័យ នៅក្នុង​កិច្ចប្រជុំពេញអង្គ​រដ្ឋសភា ដើម្បី​ពិភាក្សា និង​អនុម័ត ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​កំណត់​សញ្ជាតិ​ខ្មែរ​តែមួយ សម្រាប់​ថ្នាក់ដឹកនាំ​កំពូលៗ​របស់​ជាតិ នា​ព្រឹក​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២១​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក សេរី កុសល បាន​ថ្លែង​ថា កាល​ធ្វើ​វិសោធនកម្ម​នៅ​ពេល​នេះ គឺ​ត្រឹមត្រូវ​បំផុត ហើយក៏​ស្រប​ទៅ​តាម​កាលៈទេសៈ ដែល​ប្រទេស​កម្ពុជា​កំពុង​ជួបប្រទះ​ផងដែរ​។ លោក​ថា ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នេះ មិនមែន​សំដៅ​គ្រប់​បុគ្គល​ណាមួយ ឬ​ក្រុម​ណាមួយ​នោះ​ទេ គឺ​ធ្វើ​ឡើង​សម្រាប់​បម្រើ​ប្រទេសជាតិ សម្រាប់​អនាគត​របស់​ប្រទេសជាតិ​។ លោក​វាយតម្លៃ​ខ្ពស់​ចំពោះ​ការធ្វើ​វិសោធន​កម្មនេះ ដោយហេតុថា រដ្ឋធម្មនុញ្ញ​កម្ពុជា​កំពុងតែ​ត្រូវបាន​គេ​បំភ្លៃ បំភ័ន្ត ដើម្បីឱ្យ​យើងទាំងអស់គ្នា ក៏ដូចជា​ប្រជាពលរដ្ឋ​ទាំងអស់​បំភ្លេច ហើយ​ធ្វើ​ទៅតាម​អ្វី​ដែល​គេ​ចង់បាន ហើយ​លោក​យល់ថា ចេតនា​របស់គេ មិន​ត្រឹមតែ​ឲ្យ​បំភ្លេច​នោះ​ទេ គឺ​គេ​ចង់​ធ្វើ​រដ្ឋប្រហារ​ធម្មនុញ្ញ​ទៀត​ផង​។

បើតាម​លោក សេរី កុសល កាលពី​ថ្មីៗ​នេះ ក្រុម​មួយ​នោះ​បាន​លើកឡើង នៅ​ប្រទេស​បារាំង ដែល​មាន​ជន​អគតិ​ជា​មេខ្លោង បាន​អះអាង​ថា គេ​ត្រូវការ​តែ​អ្នក​សាធារណរដ្ឋ​ប៉ុណ្ណោះ ដូច្នេះ​មានន័យថា ចេតនា​របស់​ពួកគេ​បាន​លេច​កន្ទុយ​ហើយ គឺ​ការ​ផ្ដួល​របប​រាជានិយម ដែល​យើង​រក​បាន​មក​រក​បាន​មក​ដោយ​លំបាក​។ លោក​ថា “​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​សំខាន់​ណាស់ ខ្ញុំ​សូម​គាំទ្រ​ទាំងស្រុង​”​។​

​តំណាងរាស្ត្រ​រូប​នោះ​អះអាង​ថា យើង​ត្រូវតែ​ឯកភាព​ផ្ដល់នូវ​សច្ចភាព​ចំពោះ​អ្វី ដែល​រាជរដ្ឋាភិបាល​ខំ​ពុះពារ ដ៏​លំបាក​សព្វបែបយ៉ាង​។ លោក​ថា “​គេ​បាន​ទាញ​យើង​ឱ្យ​និយាយ​ពី​សិទ្ធិ គេ​ទាញ​យើង​ឱ្យ​និយាយ​ពី​ប្រជាធិបតេយ្យ តែ​គេ​ភ្លេច​ថា ស្តង់ដា​ប្រជាធិបតេយ្យ​បែបណា ដែល​កម្ពុជា​ត្រូវ ពីព្រោះ​កម្ពុជា គេ​ហៅថា​របប​សភានិយម មិនមែន​របប​ប្រជាធិបតេយ្យ យើង​ព្រះរាជាណាចក្រ​កម្ពុជា គេ​ទាញ​យើង​ទៅតាម​ណា ? ប្រជាធិបតេយ្យ​បែប​អាមេរិក ? ឬ​ប្រជាធិបតេយ្យ​តាមបែប​ពួក​បច្ចឹម​ប្រទេស ? ដូច្នេះ​កុំភ្លេច​ថា ព្រះរាជាណាចក្រ​កម្ពុជា មាន​របៀប​ប្រជាធិបតេយ្យ​តាមរបៀប​ខ្មែរ តាម​ទំលាប់​ប្រពៃណី​របស់​ខ្មែរ ប៉ុន្តែ​គេ​បានធ្វើ​បាប​យើង​សព្វបែបយ៉ាង ដោយសារតែ​ជន​អគតិ​មួយ​ចំនួន”។

​លោក សេរី កុសល លើកឡើង​ទៀត​ថា ពួក​ទេ​មិនដែល​ធ្វើបាតុកម្ម​សុំ​ឲ្យ​ប្រទេស​ពាក់ព័ន្ធ​សង្គ្រាម​នៅ​កម្ពុជា​លុបបំបាត់​បំណុល​នោះទេ ហើយក៏​មិនដែល​ឃើញ​ពួក​នេះ​ធ្វើបាតុកម្ម​ឲ្យ​បរទេស​ផ្ដល់ជំនួយ​មក​កម្ពុជា ដើម្បី​ដោះមីន​នៅ​កម្ពុជា​ដែរ ហើយ​ចំណុច​ដែលជា​ប្រយោជន៍​របស់​ប្រទេសជាតិ​ជាច្រើន​ទៀត ក៏​មិនដែល​ឃើញ​ពូ​នេះ​មក​ធ្វើបាតុកម្ម​ទាមទារ​ដែរ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services