ព័ត៌មានជាតិ
ចិន ផ្តល់ថវិកា ១០លានដុល្លារទៅក្នុងមូលនិធិសហប្រតិបត្តិការអាស៊ាន-ចិន
ប្រមុខដឹកនាំអាស៊ានចិនបានឯកភាពគ្នាដំឡើងកិច្ចសហប្រតិបត្តិការពីភាពជាដៃគូយុទ្ធសាស្ត្រ ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ។ ជាមួយគ្នានេះចិនបានផ្តល់ថវិកា១០លានដុល្លារទៅក្នុងមូលនិធិកិច្ចសហការអាស៊ាន-ចិន ជាពិសេសដើម្បីជំរុញការគាំទ្រដល់និស្សិតពីអាស៊ានទៅសិក្សានៅប្រទេសចិន ។ នេះបើយោងតាមលោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីឲ្យដឹងនៅល្ងាចថ្ងៃទី២៦ ខែតុលាឆ្នាំ២០២១ ដែលជាលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានចិនលើកទី២៤ ។
លោក កៅ គឹមហួន បានមានប្រសាសន៍ឲ្យដឹងថា ជាលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៤ ប្រមុខរដ្ឋាភិបាលអាស៊ាន-ចិន បានអនុម័តទៅលើឯកសារចំនួន៣ និងធ្វើការកត់សម្គាល់ទៅលើឯកសារចំនួន២ ។

ការអនុម័តទៅលើឯកសារចំនួន៣រួមមានទី១-សេចក្ដីប្រកាសរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិនដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ចិន។ ទី២- សេចក្ដីប្រកាសរួមអាស៊ាន-ចិនស្ដីពីកិច្ចសហប្រតិបត្តិការក្រោមក្របខ័ណ្ឌអាស៊ានស្ដារឡើងវិញគ្រប់ជ្រុងជ្រោយ និងទី៣- សេចក្ដីប្រកាសរួមអាស៊ាន-ចិន ស្ដីពីការពង្រឹងការអនុវត្តបៃតងនិងប្រកបដោយចីរភាព ។ ឯកសារចំនួន២ ដែលធ្វើការកត់សម្គាល់រួមមានទី១-វឌ្ឍនភាពស្ដីពីការអនុវត្ត ផែនការសកម្មភាពដើម្បីអនុវត្តជាភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-ចិន ដើម្បីសន្តិភាពនិងវិបុលភាពឆ្នាំ២០២១-២០២៥, ទី២- ឯកសារទស្សនទានស្តីពីការពង្រឹងកិច្ចសហប្រតិ បត្តិការបច្ចេកទេសរបស់ចិនជាមួយអាស៊ាន ។
លោកបានបន្តឲ្យដឹងថា ឆ្នាំនេះអាស៊ាន-ចិនបានធ្វើមិត្តជាមួយគ្នា៣០ឆ្នាំហើយ, ក្នុងរយៈពេល ៣០ឆ្នាំ ,ធ្វើជាដៃគូសន្ទនារយៈ ២៥ឆ្នាំ ,ដៃគូយុទ្ធសាស្ត្រ ១៨ឆ្នាំ ។ អ្វីដែលសំខាន់ ប្រមុខរដ្ឋាភិបាលអាស៊ាន-ចិនបានឯកភាពដំឡើងភាពជាដៃគូនេះពីដៃគូយុទ្ធសាស្ត្រទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយហើយប្រមុខរដ្ឋាភិបាលអាស៊ាន-ចិន បានឯកភាពគ្នា នឹងមានកិច្ចប្រជុំដើម្បីប្រារព្ធខួបអនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ចិន នៅខែក្រោយ ។ ក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ ចិនបានក្លាយជាប្រទេស មានពាណិជ្ជកម្មធំជាងគេជាមួយអាស៊ាន ហើយវិនិយោគក៏មានច្រើនជាងគេដែរ ។ ចិនបានក្លាយជាប្រភពទី៤ នៃវិនិយោគក្នុងប្រទេសអាស៊ានផងដែរ ។

ប្រមុខរដ្ឋាភិបាលអាស៊ានបានអបអរសាទរ និងចាត់ទុកឆ្នាំ២០២១ នេះ ជាឆ្នាំកិច្ចសហប្រតិបត្តិការការអភិវឌ្ឍដោយចីរភាពអាស៊ាន-ចិន ។ លើសពីនេះទៀតប្រមុខរដ្ឋាភិបាលអាស៊ានបានថ្លែងអំណរគុណដល់លោកនាយករដ្ឋមន្ត្រីចិនដែលបានផ្ដល់នូវការគាំទ្រជាច្រើនជាពិសេសការផ្តលវ៉ាក់សាំងដល់បណ្ដាប្រទេសអាស៊ានផ្ដល់ការគាំទ្រក្នុងការកសាង សហគមន៍អាស៊ាន បន្តគាំទ្រដល់សមាហរណកម្មអាស៊ាន ហើយជាពិសេសទៀតគឺបន្តធ្វើយ៉ាងណាគាំទ្រដល់កិច្ចសហប្រតិបត្តិការជាច្រើនវិស័យជាពិសេសទៀតនោះគឺលោក នាយករដ្ឋមន្ត្រីចិនបានលើកឡើងដោយធ្វើយ៉ាងណាកសាងសម្ព័ន្ធភាពនិងកិច្ចសហការលើវិស័យសុខាភិបាល ហើយនឹងបន្តពង្រឹងនិងពង្រីកសមាហរណកម្មសេដ្ឋកិច្ចជាមួយគ្នា ។ជាពិសេសទៀតក្នុងការលើកតម្កើងក្នុងការអភិវឌ្ឍដើម្បីគាំទ្រគ្នាទៅវិញទៅមកហើយនឹងបន្តគាំទ្រលើនវានុវត្តទាំងសងខាងផងដែរនឹងបន្តជំរុញកិច្ចសហការបៃតង។លើសពីនេះ ទៀតភាគីចិននឹងបង្កើនថវិកាចំនួន ១០លានដុល្លារទៀតទៅក្នុងមូលនិធិកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន ជាពិសេសដើម្បីជំរុញការគាំទ្រដល់និស្សិតពីអាស៊ានទៅសិក្សានៅ ប្រទេសចិន ។ ជារួមកិច្ចប្រជុំទទួលបានលទ្ធផលជាច្រើនហើយភាគីទាំង២ ក៏បានផ្លាស់ប្ដូរយោបល់គ្នាជុំវិញសមុទ្រចិនខាងត្បូងបន្តជំរុញកិច្ចសហប្រតិបត្តិការនិងការបន្តចរចា ទៅមុខទៀតពាក់ព័ន្ធនឹង COC ៕
អត្ថបទ៖ ណារី
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


