ព័ត៌មានជាតិ
អាជ្ញាធរស្រុកកណ្តាលស្ទឹង ប្រកាសឱ្យពលរដ្ឋនៅជាប់ខណ្ឌដង្កោត្រៀមសម្ភារដើម្បីបង្ការគ្រោះទឹកជំនន់
អាជ្ញាធរស្រុកកណ្តាលស្ទឹង បានណែនាំឱ្យប្រជាពលរដ្ឋរស់នៅជាប់ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រៀមសម្ភារៈផ្សេងៗដើម្បីបង្ការគ្រោះទឹកជំនន់សម្ភារៈផ្សេងៗទុកជាមុន នឹងត្រូវបន្តតាមមានស្ថានភាពទឹកជាប្រចាំជៀសវាងការបាត់បង់សម្ភារៈ និងអាយុជីវិត ខណៈកម្ពស់ទឹកស្ទឹងព្រែកត្នោតឈានដល់កម្រិតត្រូវប្រុងប្រយ័ត្នខ្ពស់។

នៅក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុកកណ្តាលស្ទឹងនៃខេត្តកណ្តាល ចុះកាលពីយប់ថ្ងៃទី២៧ ខែតុលា បានណែនាំដល់ប្រជាពលរដ្ឋដែលរស់នៅជាប់ព្រំប្រទល់ខណ្ឌដង្កោ រាជធានីភ្នំពេញ ផ្នែកខាងត្បូង និងខាងក្រោមស្ទឹងព្រែកត្នោត ក្នុងនោះមានឃុំព្រះពុទ្ធ ឃុំគោកត្រប់ ឃុំជើងកើប និងឃុំកណ្ដោកឱ្យបានជ្រាបថា បច្ចុប្បន្នស្ថានភាពទឹកស្ទឹងព្រែកត្នោតបានបាក់ហក់ឡើងជាបន្តបន្ទាប់បណ្តាលមកពីទឹកជំនន់ផ្នែកខាងលើធ្វើឲ្យទឹកស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្រខណ្ឌដង្កោមានកម្ពស់ដល់កម្រិតត្រូវប្រុងប្រយ័ត្នខ្ពស់។
រដ្ឋបាលស្រុកកណ្តាលស្ទឹងបានបន្តថា «ដូច្នេះដើម្បីចៀសវាងនូវហានិភ័យដែលបង្កឲ្យខូចខាតទ្រព្យសម្បត្តិ និងអាយុជីវិតសូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅផ្នែកខាងត្បូង និងខាងក្រោមស្ទឹងព្រែកត្នោតមេត្តាត្រៀមសម្ភារៈ និងបន្តតាមដានស្ថានភាពទឹកជាប្រចាំជៀសវាងការបាត់បង់សម្ភារៈ និងអាយុជីវិត»។
រដ្ឋបាលស្រុកកណ្តាលស្ទឹង នឹងសហការជាមួយជំនាញពាក់ព័ន្ធបន្តតាមដានយកចិត្តទុកដាក់ខ្ពស់បំផុត នូវស្ថានភាពទឹក ដើម្បីជម្រាបជូនប្រជាពលរដ្ឋឲ្យបានជ្រាបជាបន្តបន្ទាប់។

យោងតាមរបាយការណ៍របស់អាជ្ញាធរស្រុកកណ្តាលស្ទឹងបានឱ្យដឹងថាគិតត្រឹមល្ងាចថ្ងៃទី២៧ ខែតុលាឆ្នាំ២០២១ គ្រោះទឹកជំនន់បានបណ្តាលប៉ះពាល់ឃុំចំនួន ៦ស្មើនឹង២៨ភូមិ លិចផ្ទះចំនួន ១ ៧៤៣ខ្នងផ្ទះ ស្មើនឹង ១ ៩៧០ គ្រួសារ ,លិចស្រូវចំនួន៥១០ហិកតា,ខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវលំប្រវែង ១១ ៤៤៨ម៉ែត្រ និងផ្លូវបេតុងប្រវែង ២ ៧៨៨ម៉ែត្រ។ ឃុំចំនួន៦នោះរួមមាន,១.ឃុំដើមឬសប៉ះពាល់ចំនួន ១៤ភូមិ ទឹកចូលផ្ទះចំនួន ១២០៧ខ្នងផ្ទះ ស្មើនឹង១ ៣៩៨ គ្រួសារ និងលិចស្រូវចំនួន ៤៤០ហិកតា ព្រមទាំងខូចខាតហេដ្ឋារចនាសម្ពន្ធ័រួមមាន៖ផ្លូវលំប្រវែង៩ ២៩៨ ម៉ែត្រនិងផ្លូវបេតុងប្រវែង ២ ២១៨ ម៉ែត្រ។
២.ឃុំរកា៖ ប៉ះពាល់ចំនួន ០៣ភូមិ ទឹកចូលផ្ទះចំនួន ០៧ខ្នងផ្ទះ ស្មើនឹង ០៨គ្រួសារ និងលិចស្រូវចំនួន ២០ហិកតា។
៣.ឃុំកណ្តោក៖ ខ្នងផ្ទះរងផលប៉ះពាល់ចំនួន ២៤១ខ្នងផ្ទះ ស្មើនឹង២៤៧គ្រួសារ (នៅតំបន់សំណង់មិនរៀបរយទំនប់ ៩៤ មិនមែនជាភូមិរដ្ឋបាលប៉ុន្តែស្ថិតនៅចំណុះភូមិចំនួន ៣ រួមមាន៖ ភូមិស្វាយព្រៃចំនួន ៣៦ខ្នងផ្ទះ ស្មើនឹង៣៦គ្រួសារ, ភូមិជ្រៃរយោងចំនួន ១៥ខ្នងផ្ទះ ស្មើនឹង ១៥គ្រួសារ និងភូមិអំពៅព្រៃចំនួន១៩០ខ្នងផ្ទះ ស្មើនឹង ១៩៦គ្រួសារ)។
៤. ឃុំអន្លង់រមៀត៖ ប៉ះពាល់ចំនួន ០៤ភូមិ ទឹកចូលផ្ទះចំនួន ១០០ខ្នងផ្ទះស្មើនឹង ១១០គ្រួសារ និងលិចស្រូវចំនួន ៦៣ហិកតា។
៥. ឃុំថ្មី៖ ប៉ះពាល់ចំនួន ៣ភូមិ លើ ៥ភូមិ៖ ទឹកចូលផ្ទះចំនួន២៥ខ្នងផ្ទះស្មើនឹង២៥គ្រួសារនិងលិចស្រូវចំនួន៧ហិកតាព្រមទាំងខូចខាតហេដ្ឋារចនាសម្ពន្ធ័រួមមាន៖ផ្លូវលំ១ខ្សែប្រវែង៧៥០ម៉ែត្រ។
៦. បារគូ៖ប៉ះពាល់ចំនួន ២ភូមិ លើ ៧ភូមិ៖ ទឹកចូលផ្ទះចំនួន ១៦៣ខ្នងផ្ទះស្មើនឹង ១៨២គ្រួសារ ព្រមទាំងខូចខាតហេដ្ឋារចនាសម្ពន្ធ័រួមមាន៖ផ្លូវលំ ១ខ្សែប្រវែង៤០០ម៉ែត្រ និងផ្លូវបេតុង១ខ្សែប្រវែង ២៥០ម៉ែត្រ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


