ព័ត៌មានជាតិ
៧០ ភាគរយអ្នកឆ្លងកូវីដ ១៩ អត់ចេញរោគសញ្ញា
លោកជំទាវឱ វណ្ណឌីន រដ្ឋលេខាធិការនិងអ្នកនាំពាក្យក្រសួងសុខាភិបាលឲ្យដឹងថា វិរុសកូវីដ ១៩ បានវិវឌ្ឍខ្លួន ហើយ៧០ ភាគរយអ្នកឆ្លងអត់ចេញរោគសញ្ញាទេ។ វិរុសនេះអាចរកឃើញនៅចន្លោះថ្ងៃទី ៣ ដល់ទី ៦ ក្រោយឆ្លងចូលដល់ខ្លួនមនុស្ស។
លោកជំទាវបន្តថា ទាំងអស់គ្នាត្រូវអនុវត្តតាមវិធានសុខាភិបាលដូចជាការពាក់ម៉ាស ឧស្សាហ៍លាងសម្អាតដៃ និងរក្សាគម្លាតសង្គម ដើម្បីបង្ការនិងការពារការចម្លងទ្រង់ទ្រាយធំ។
បើតាមលោកជំទាវ ថ្មីៗក្រសួងសុខាភិបាលក៏បានចេញវិធានការបន្ទាន់មួយ ដើម្បីគ្រប់គ្រងអ្នកដំណើរចូលក្នុងប្រទេស ដោយតម្រូវឲ្យធ្វើចត្តាឡីស័កឲ្យគ្រប់ ១៤ ថ្ងៃ ទោះបីមានវិជ្ជមានឬអវិជ្ជមានតាមទីតាំងដែលបានរៀបចំទុក។
កម្ពុជាបានកើតមានករណីឆ្លងចូលសហគមន៍លើកដំបូងនៅថ្ងៃ ២៨ វិច្ឆិកា ២០២០។ គិតពីថ្ងៃ ២៩ វិច្ឆិកា ដល់ ០២ ធ្នូ ២០២០ ក្រសួងសុខាភិបាលបានធ្វើតេស្តអ្នកប៉ះពាល់ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា សរុប ៨៧៦៦ នាក់ ក្នុងនោះរកឃើញអ្នកវិជ្ជមានចំនួន ១៩ នាក់ ហើយគ្រឹះស្ថានសិក្សាឯកជននិងរដ្ឋក៏បានផ្អាក និងត្រូវបញ្ចប់ឆ្នាំសិក្សាមុនការគ្រោងទុក៕
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


