ព័ត៌មានជាតិ
អ្នកឆ្លុះកង្កែបចាប់បាន ក្រពើ ៣ក្បាលបន្ថែមទៀតនៅក្នុងភូមិ
ប្រជាពលរដ្ឋចាប់បានសត្វក្រពើ៣ក្បាលបន្ថែមទៀត នៅពេលពួកគាត់ចេញទៅឆ្លុះត្រីនិងកង្កែបនៅពេលយប់ នៅចំណុចវាលស្រែប្រាំងដែលត្រូវជន់លេចដោយទឹកទន្លេសាបនៅភូមិកោះលត ឃុំកោះថ្កូវ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង កាលពីយប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ។ នេះមិនមែនជាលើកទី១ទេ ដែលប្រជាពលរដ្ឋចាប់បានសត្វក្រពើ គឺមានក្រពើប្រមាណជាង១០ក្បាលហើយដែលប្រជាពលរដ្ឋចាប់បាន វាជាហានិភ័យមួយសម្រាប់ប្រជាពលរដ្ឋរស់នៅតំបន់នោះដែលទាមទារអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការឲ្យបានមុនគ្រោះថ្នាក់មកដល់ ។
ប្រជាពលរដ្ឋដែលចាប់បានសត្វក្រពើខាងលើនេះ ឈ្មោះ លី សំណាង អាយុ៤២ឆ្នាំ រស់នៅភូមិ ឃុំខាងលើបានប្រាប់អោយដឹងតាមរយៈទូរសព្ទនៅថ្ងៃទី២៨ ខែតុលានេះថា សត្វក្រពើដែលគាត់ចាប់បាននេះ គឺនៅពេលដែលគាត់ចេញទៅឆ្លុះត្រីនិងកង្កែបនៅមាត់ទឹកពេលយប់ជាមួយគ្នីគ្នាបានឃើញសត្វក្រពើ៣ក្បាលបណ្តែតខ្លួននៅមាត់ទឹកវាលស្រែប្រាំងខាងមុខផ្ទះ នៅពេលប្រើកែវឆ្លុះឃើញបាននាំគ្នាដេញហើយចាប់បានក្រពើ៣ក្បាលនេះតែម្តង។
បើតាមប្រជាពលរដ្ឋរូបនេះ សត្វក្រពើដែលចាប់បាននេះមានប្រវែង៩តឹកទៅ១ម៉ែត្រ និងមានទម្ងន់២គីឡូក្រាមទៅទៅ៣គីឡូក្រាមដោយមិនដឹងថា សត្វក្រពើខាងលើនេះរួចចេញពីទ្រុង ឬកសិដ្ឋានណាទេបានអណ្តែតខ្លួននៅមាត់ទឹកមុខផ្ទះប្រជាបលរដ្ឋ។
ប្រជាពលរដ្ឋខាងលើបានបន្តថា សត្វក្រពើដែលខ្លួនចាប់បាននេះ មិនដឹងយកទៅលក់នៅទីណាទេមានតែធ្វើម្ហូបនាំគ្នាហូបប៉ុណ្ណោះព្រោះបើយកទៅលក់មិនមានអ្នកណាទិញទេគ្រាដែលសត្វក្រពើកំពុងចុះថោកបែបនេះ ។
ប្រជាពលរដ្ឋបានលើកឡើងថា អាចម្ចាស់កសិដ្ឋានណាមួយមានចេតនាប្រលែងក្រពើនេះតែម្តងព្រោះកន្លងតម្លៃក្រពើដាំក្បាលចុះ ម្ចាស់កសិដ្ឋានខ្លះខាងលុយរាប់សិបម៉ឺនដុល្លារ អ្នកខ្លះលក់ក្រពើចោលឈប់ចិញ្ចឹមតែម្តង ដោយសារមិនអាចទ្រាំទ្របាននឹងចំណីសម្រាប់ចិញ្ចឹមបន្តទៀត ។
សេចក្តីរាយការពីប្រជាពលរដ្ឋដែលរសនៅតំបន់ខាងលើបានអោយដឹងថា សត្វក្រពើប៉ុនៗនេះត្រូវបានប្រជាពលរដ្ឋប្រទះឃើញនិងចាប់បានប្រមាណជាង១០ក្បាលមកហើយដែលធ្វើអោយប្រជាពលរដ្ឋរស់នៅតាមដងទន្លេមានការភ័យខ្លាចនិងសំណូមពដល់សមត្ថកិច្ចជំនាញក៏ដូចជាអាជ្ញាធរមូលដ្ឋានធ្វើការស្រាវជ្រាវរកម្ចាស់ចិញ្ចឹមសត្វក្រពើដើម្បីទប់ស្កាត់កុំឲ្យ ក្រពើរួចចេញពីកសិដ្ឋានបែបនេះវាអាចបង្កគ្រោះថ្នាក់ដល់កូនចៅប្រជាពលរដ្ឋដែលមានផ្ទះនៅតាមមាត់ទឹកបែបនេះ ។
រដ្ឋបានឃុំកោះថ្កូវបានបញ្ជាក់ឲ្យដឹងផងដែរថាសត្វក្រពើនេះមិនដឹងមកពីខាងណាទេតែប្រជាជនចេញទៅឆ្លុះត្រីឆ្លុះកង្កែបប្រទះឃើញនឹងចាប់បានជាបន្តបន្ទាប់តែទោះជាយ៉ាងណា អាជ្ញាធរពាក់ព័ន្ធកំពុងចុះធ្វើការស្រាវជ្រាវករណីសត្វក្រពើខាងលើនេះហើយ ៕
អត្ថបទ៖ ណារី
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង