រោងកុននៅភ្នំពេញចំនួន ១២កន្លែង បានបើកដំណើរការឡើងវិញ នៅថ្ងៃទី៣០ តុលានេះ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

រោងកុននៅភ្នំពេញចំនួន ១២កន្លែង បានបើកដំណើរការឡើងវិញ នៅថ្ងៃទី៣០ តុលានេះ

បានផុស

នៅ

រោងកុននៅរាជធានីភ្នំពេញចំនួន ១២កន្លែង បានបើកដំណើរការឡើងវិញ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១នេះ ក្រោយពីបានផ្អាករយៈពេលជាច្រើនខែ ដោយសារការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងវប្បធម៌ និងវិចិត្យសិល្បៈ បានអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ នូវការចូលទស្សនាសារមន្ទីរ រោងភាពយន្ត និងរោងសម្តែងសិល្បៈ នៅក្នុងរាជធានីភ្នំពេញចាប់ពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១នេះតទៅ ដោយសារស្ថានភាពជំងឺកូវីដ-១៩ មានភាពធូរស្រាល។

លោក ប៉ុក បូ​រក្ស ប្រធាន​នាយកដ្ឋាន​ភាពយន្ត​ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានឲ្យដឹងនៅព្រឹកថ្ងៃទី៣០ ខែតុលានេះថា នៅភ្នំពេញមានរោងកុនសរុបចំនួន ១៤ទីតាំង។ ក្នុងនោះមាន ១២ទីតាំង បានបើកដំណើរការ និង ២ទីតាំងទៀត កំពុងដំណើរការជួសជុល។

លោកបានបន្តថា រោងកុន ១២កន្លែងនេះ មានកន្លែងបញ្ចាំងចំនួន ៦៥ និងមានកៅអីអង្គុយជាង ១ម៉ឺនកន្លែង ដែលទីតាំងទាំងនោះរួមមាន៖ ៧កន្លែងបើកដោយរោងភាពយន្តឡេជែន ដែលមាននៅឡេជែនស៊ីធីម៉ល ឡេជែនអេឌែន ឡេជែនទួលគោក ឡេជែនស្ទឹងមានជ័យ ឡេជែននរោត្តមម៉ល ឡេជែនអ៊ិចឆេងស្វរ័ និងឡេជែននរោម៉ល។

លោកបានបន្តទៀតថា ចំណែក ៥ទីតាំងទៀត បើកដោយរោងភាពយន្តស៊ីណូភ្លិច រួមមាន៖ នៅសាខាចោមចៅ សាខាសម័យស្វ័រ២ មេជឺរ អ៊ីអន១ និងអ៊ីអន២។

បើទោះបីជាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ រោងភាពយន្ត​ក៏ពិតមែន តែតម្រូវឲ្យទស្សនិកជន ចូលទស្សនារោងភាពយន្ត ឬរោងសម្តែងសិល្បៈ ត្រូវបង្ហាញបណ្ណចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងស្កែន ឃ្យូអ កូដ។ ប៉ុន្តែករណីនេះ ត្រូវបានលើកលែង ចំពោះអ្នកចូលទស្សនា ដែលមានអាយុក្រោម ៦ឆ្នាំ។

ជាមួយគ្នានេះដែរ នៅក្នុងរោងបញ្ចាំង ឬរោងសម្ដែងសិល្បៈ អនុញ្ញាតឲ្យទស្សនិកជន ចូលបានតែ ៥០% នៃចំនួនកៅអីសរុបតែប៉ុណ្ណោះ។ លើសពីនេះទៀត ត្រូវវាស់ស្ទង់សីតុណ្ហភាព ចំពោះទស្សនិកជនគ្រប់រូប ដែលចេញចូលក្នុងបរិវេណរោងភាពយន្ត ឬរោងសម្តែងសិល្បៈ និងតម្រូវឲ្យទស្សនិកជនគ្រប់រូប ពាក់ម៉ាសការពារជានិច្ច។

ក្រសួង បានណែនាំឲ្យម្ចាស់រោងភាពយន្ត និងរោងសិល្បៈ ត្រូវរិះរកវិធានការលើកទឹកចិត្តទស្សនិកជនទិញសំបុត្រតាមអនឡាញ ឬតាមអែបរបស់រោងភាពយន្ត ឬរោងសម្ដែងសិល្បៈ ដើម្បីកាត់បន្ថយការលក់សំបុត្រ ដោយផ្ទាល់នៅនឹងកន្លែង តាមដែលអាចធ្វើបាន។

ក្នុងកណីដែលរោងភាពយន្ត ឬរោងសម្ដែងសិល្បៈណាមួយ មិនបានអនុវត្តតាមគោលការណ៍ស្តង់ ជាប្រតិបត្តិនេះ ក្រសួងនឹងស្នើឲ្យកែតម្រូវ និងឬធ្វើការព្រមានជាលាយលក្ខណ៍អក្សរ។ ករណីនៅតែមិនអនុវត្តតាមទៀត ក្រសួងនឹងបញ្ឈប់ដំណើរការបញ្ចាំងភាពយន្ត ឬសម្ដែង សិល្បៈជាបន្ទាន់ តាមរយៈលិខិតផ្លូវការ។

ទន្ទឹមនឹងនេះ ក្រសួងណែនាំឲ្យបង្កើត ជាក្រុមការងារត្រួតពិនិត្យមួយ នៅតាមគោលដៅនៃរាជធានី-ខេត្ត ដែលមានសមាសភាព នៃនាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ ឬនាយកដ្ឋានសិល្បៈទស្សនីយភាព, មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ មន្ទីរសុខាភិបាល និងអាជ្ញាធរដែនដីពាក់ព័ន្ធ ដើម្បី សហការចុះត្រួតពិនិត្យតាមដានដំណើរការ របស់រោងភាពយន្ត និងរោងសម្ដែងសិល្បៈ ក្នុងការអនុវត្តគោលការណ៍ស្តង់ដារប្រតិបត្តិនេះ ឲ្យបានត្រឹមត្រូវ ដោយគ្មានការជូនដំណឹងជាមុន និង ត្រូវរាយការណ៍ជាប្រចាំ ជូនក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងសុខាភិបាល៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣៥ នាទី មុន

បន្ទាន់!! និស្សិត​ច្បាប់​ម្នាក់ យក​កាំភ្លើង​អង្គរក្ស​​ឧកញ៉ាហុង ពីវ​ ​សម្លាប់ខ្លួន​ផ្អើល​ទាំង​យប់

សន្តិសុខសង្គម៣៨ នាទី មុន

រដ្ឋបាល​ស្រុក​បាណន់ បានដាក់​ឱសានវាទ​រយៈ​ពេល​៧​ថ្ងៃ ដល់​អ្នករំលោភ​ដី​បឹង វាយរបង​ថ្ម និង​កាយ​អាចម៍ដី​ចេញ​ឲ្យ​អស់

ព័ត៌មានជាតិ៤៨ នាទី មុន

លោក ជិន ម៉ា​លីន ត្រូវ​បានចាត់តាំង​ជា​សមាជិក​យុវជន​ថ្នាក់កណ្ដាល និង​ជា​ប្រធាន​ក្រុមការងារ​យុវជន​បក្ស​ក្រសួងយុត្តិធម៌

ចរាចរណ៍៥៣ នាទី មុន

រថយន្ត​បី​គ្រឿង​បុក​ត​កន្ទុយ​គ្នា​ បណ្តាល​ឱ្យ​រង​ការខូចខាត

ចរាចរណ៍១ ម៉ោង មុន

រថយន្ត​ព្រលះ​ម៉ូតូ​ពេញទំហឹង ស្លាប់​២​នាក់ រួច​បើក​រត់គេច​បាត់ស្រមោល

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services