ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ផ្ដល់ថវិកាជូនលោកយាយអាយុ៨៩ឆ្នាំ ដែលជាអ្នកចាក់វ៉ាក់សាំងទី១០លាន
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និង ជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស អមដំណើរដោយឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បាននាំយកថវិកានិងគ្រឿងឧបភោគបរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រគល់ជូនលោកយាយឈ្មោះ សុខ ផាត់ អាយុ ៨៩ឆ្នាំ រស់នៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ជាអ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងលេខរៀងទី១០លាននាក់ កាលពីរសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១។

មានប្រសាសន៍ក្នុងឱកាសនោះ លោកជំទាវ ឱ វណ្ណឌីន បាននូវនាំការផ្ដាំផ្ញើសាកសាកសួរសុខទុក្ខពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជូនលោកយាយ សុខ ផាត់ និងថ្លែងនូវការអបអរសាទរដែលលោកយាយ ទទួលបានអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាពេលនេះ។

លោកជំទាវ ឱ វណ្ណឌីន មានប្រសាសន៍ទៀតថា ការសម្រេចបាននូវលទ្ធផលនេះ គឺជាការគិតគូរច្បាស់លាស់របស់រាជរដ្ឋាភិបាល ដែលសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងការចូលរួមចំណែកពីគ្រប់ភាគីពាក់ព័ន្ធទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ព្រមទាំងបានកំណត់យកចំនួនការចាក់វ៉ាក់សាំងជូនពលរដ្ឋពេញវ័យពីអាយុ១៨ឆ្នាំឡើងឲ្យបានចំនួន១០លាននាក់ទៅតាមគោលការណ៍ស្ម័គ្រចិត្ត ដោយក្នុងនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានសម្រេចផ្តល់ប្រាក់ឧបត្ថម្ភដល់អ្នកស្ម័គ្រចិត្តទាំងឡាយណាដែលមានលេខរៀង ទី១លាន , ទី២លាន , ទី៣លាន , ទី៤លាន , ទី៥លាន , ទី៦លាន , ទី៧លាន , ទី៨លាន , ទី៩លាន និងទី១០លាន ដោយក្នុងម្នាក់ៗទទួលបានទឹកប្រាក់ចំនួន១០លានរៀល និងគ្រឿងបរិភោគមួយចំនួនទៀត ហើយជាភព្វសំណាងល្អ សម្រាប់ក្រុងសៀមរាប មានពលរដ្ឋចំនួន២នាក់ ដែលទទួលបាននូវប្រាក់ឧបត្ថម្ភនេះ គឺអ្នកស្ម័គ្រចិត្តលេខរៀងទី៧លាននាក់ មានឈ្មោះ ចាន់ ឃឹម រស់នៅភូមិកន្ត្រក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប និងអ្នកទី២ គឺលោកយាយ សុខ ផាត់ នេះតែម្តង។

ក្នុងឱកាសនោះដែរលោកយាយ សុខ ផាត់ បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានអនុញ្ញាតឲ្យគាត់ទទួលបាននូវការចាក់វ៉ាក់សាំង ពិសេសសម្ដេចតេជោ បានខិតខំស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋកម្ពុជាឲ្យបានគ្រប់ៗគ្នា ព្រមទាំងបាជូនពរសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមមានសុខភាពល្អ ដើម្បីបន្ដដឹកនាំនាវាកម្ពុជាឲ្យកាន់តែរីកចម្រើនទៅមុខទៀត ៕
អត្ថបទ៖ គឿនវេត
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


