ព័ត៌មានជាតិ
ប្ល៊ែកផេនធ័រ អបអរបុរសខ្លាំង សកម្មខ្លាំងរបស់កម្ពុជា ជាមួយយុទ្ធនាការផ្សព្វផ្សាយថ្មីបំផុតរបស់ខ្លួន
ប្រជាជនកម្ពុជា ដែលដៃពេញដោយធូលីប្រឡាក់ជោកជាំដោយញើស ខ្លាញ់ ជាមួយនឹងស្បែកមុខក្រៀមស្ងួត ស្តែងប្រាប់ពីរឿងរ៉ាវប្រចាំថ្ងៃរបស់ពួកគាត់ ដែលនេះគឺជាលក្ខណៈពិសេសនៅក្នុងយុទ្ធនាការថ្មីបំផុតរបស់ស្រាបៀរ ប្ល៊ែកផេនធ័រ ក្រោមចំណងជើងថា «បុរសខ្លាំង ស្រាបៀរខ្លាំង»។

គោលបំណង នៃយុទ្ធនាការនេះគឺធ្វើឡើងដើម្បីអបអរសាទរដល់ប្រជាជនកម្ពុជាដែលធ្វើការដោយប្រើកម្លាំងខ្លាំងយ៉ាងសកម្ម ពោលគឺ «បុរសខ្លាំង សកម្មខ្លាំងប្រចាំថ្ងៃ» ដែលនេះរំលេចឲ្យឃើញនូវរូបភាពពិតៗរបស់កសិករ អ្នកនេសាទ កម្មករសំណង់ ជាងមេកានិច និងកម្មកររោងចក្រ ជាមួយនឹងឧបករណ៍ដែលពួកគាត់ប្រើប្រាស់ដោយប្រើកម្លាំងដៃប្រកបដោយភាពក្លៀវក្លា ដើម្បីបំពេញការងារប្រចាំថ្ងៃរបស់ពួកគាត់។

លោក អែម យុទ្ធូ ប្រធានគ្រប់គ្រងស្ដីទីផ្នែកស្លាកយីហោស្រាបៀរ របស់ក្រុមហ៊ុន ខេមប្រ៊ូវ បានមានប្រសាសន៍ថា «យើងចង់សម្តែងការគោរព និងថ្លែងអំណរគុណចំពោះបុរសខ្លាំងនៅកម្ពុជា ដែលសកម្មខ្លាំងក្នុងកិច្ចការងារប្រចាំថ្ងៃដោយប្រើកម្លាំងខ្លាំងជាប្រចាំ។ ពួកគាត់កំពុងបម្រើការនៅក្នុង

វិស័យផ្សេងៗគ្នា ដោយខិតខំធ្វើការទាំងយប់ទាំងថ្ងៃមិនខ្វល់ពីភាពនឿយហត់ ដែលនេះជាកត្តាចូលរួមចំណែកដ៏សំខាន់ក្នុងកិច្ចអភិវឌ្ឍន៍ និងភាពរីកចម្រើនរបស់កម្ពុជា»។

លោក អែម យុទ្ធូ បានបន្តទៀតថា « បុរសខ្លាំងដែលបានបង្ហាញក្នុងរូបភាពទាំងនេះ តែងតែក្រោកពីដំណេកមុនថ្ងៃរះ ហើយត្រឡប់មកពីធ្វើការចូលផ្ទះវិញក្រោយថ្ងៃលិច។ ពួកគាត់ដើរតួនាទីយ៉ាងសំខាន់នៅក្នុងសង្គមកម្ពុជានាយុគសម័យទំនើបនេះ។ ដៃរបស់ពួកគាត់បានចូលរួមកសាងដែនដីនេះ និងបន្តជំរុញ និងអភិវឌ្ឍន៍ ដើម្បីឲ្យសហគមន៍នេះមានកំណើនរីកចម្រើន»។

ទោះបីជាឧស្សាហកម្មបែបប្រពៃណី ដូចជា ការនេសាទ និងការធ្វើស្រែចម្ការ អាចកំពុងធ្លាក់ចុះ បើប្រៀបធៀបទៅនឹងវិស័យដទៃទៀតក៏ដោយ ក៏ប្រជាជនកម្ពុជាមួយភាគធំដែលរស់នៅទីជនបទ នៅតែពឹងផ្អែកយ៉ាងខ្លាំងលើមុខរបរទាំងនេះ ដើម្បីជីវភាពរស់នៅប្រចាំថ្ងៃ និងជាប្រភពអាហារដ៏សំខាន់របស់ពួកគាត់។ នេះជាមូលហេតុដែល ស្រាបៀរ ប្ល៊ែកផេនធ័រ ដាក់បញ្ចូលមុខរបរទាំងនេះនៅក្នុងយុទ្ធនាការថ្មីបំផុតរបស់ក្រុមហ៊ុន ដែលនឹងមានបង្ហាញលើផ្ទាំងប៉ាណូធំៗនៅទូទាំងប្រទេស ក៏ដូចជាបណ្ដាញផ្សព្វផ្សាយតាមបណ្ដាញសង្គមនានាផងដែរ។

លោក អែម យុទ្ធូ បានបន្ថែមទៀតថា «មួយក្នុងចំណោមចំណាប់អារម្មណ៍ដែលខ្ញុំមានចំពោះប្រជាជនកម្ពុជា គឺពួកគាត់តែងមានស្នាមញញឹម បើទោះជាពួកគាត់ស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ។ ភាពរឹងមាំ អំណត់អត់ធន់ និងសេចក្ដីថ្លៃថ្នូរនេះគឺជាអ្វីដែលពាណិជ្ជសញ្ញា ប្ល៊ែកផេនធ័រ ផ្តល់គុណតម្លៃ និងចង់រំលេចនៅក្នុងយុទ្ធនាការថ្មីបំផុតរបស់យើង»។
ស្រាបៀរ ប្ល៊ែកផេនធ័រ មានរសជាតិឆ្ងាញ់អស្ចារ្យ បែបទឹកខ្មៅ ជាតិខ្លាំង ក្លិនឈ្ងុយ បានមកពីពីស្រូវសាលីលីង ផ្កាហប់ និងប្រភពទឹកធម្មជាតិដ៏ល្អឥតខ្ចោះមានតែមួយគត់នៅខេត្តព្រះសីហនុ។ គ្រឿងផ្សំទាំងនេះ ត្រូវបានចម្រាញ់យ៉ាងសម្រិតសម្រាំងឥតខ្ចោះបំផុត ដោយប្រើប្រាស់បច្ចេកទេសបច្ចេកវិទ្យាស្តង់ដារអន្តរជាតិ ដើម្បីទទួលបាននូវក្លិនឈ្ងុយ រសជាតិឆ្ងាញ់ដិតជាប់មាត់។

ប្ល៊ែកផេនធ័រ មិនត្រឹមតែជាជម្រើសស្រាបៀរដ៏ល្អសម្រាប់ជាកាដូលើកទឹកចិត្ត ផ្តល់ថាមពលដល់បុរសខ្លាំង បន្ទាប់ពីនឿយហត់ជាមួយការងារពេញមួយថ្ងៃប៉ុណ្ណោះទេ តែក៏ជាស្រាបៀរដ៏ល្អឥតខ្ចោះស័ក្ដិសមជាមួយអតិថិជនគ្រប់គ្នា ដែលចង់បង្កើតភាពរីករាយស្រស់ស្រាយ និងបន្ធូរអារម្មណ៍តានតឹង។

ប្ល៊ែកផេនធ័រ បានចេញលក់ជាមួយនឹងសំបកវេចខ្ចប់ថ្មីមានច្រើនជម្រើសសម្រាប់អតិថិជនតាមតម្រូវការ រួមមាន កំប៉ុងធំចំណុះ ៥០០ មិល្លីលីត្រ កំប៉ុងចំណុះ ៣៣០ មិល្លីលីត្រ និងជាដបដ៏ទាក់ទាញចំណុះ ៣៣០ មិល្លីលីត្រ ដែលមានតម្លៃសមរម្យ ហើយកាន់តែពិសេសជាមួយនឹងរសជាតិខ្លាំងដ៏ឈ្ងុយឆ្ងាញ់ដិតជាប់ចិត្តគ្រប់តំណក់។

អតិថិជនអាចស្វែងរកស្រាបៀរ ប្ល៊ែកផេនធ័រ រូបរាងថ្មី មានចំណុះច្រើនជម្រើស ជាពិសេសកំប៉ុងធំថ្មីចំណុះ ៥០០ មិល្លីលីត្រ នៅគ្រប់បណ្ដាហាង និងផ្សារនានា ដែលនៅជិតលោកអ្នកនៅទូទាំងប្រទេស។
រីករាយជាមួយ ប្ល៊ែកផេនធ័រ នៅផ្ទះដើម្បីសុវត្ថិភាព! កុំភ្លេចវិធានការណ៍ ៣ ការពារ និង ៣ កុំ។
ពិសាគ្រឿងស្រវឹង សូមកុំបើកបរ!
ក្រុមហ៊ុនកាស្ប៊ែរគ្រុបនៅកម្ពុជា
ខេមប្រ៊ូវ គឺជាក្រុមហ៊ុន-រោងចក្រផលិតស្រាបៀរដំបូងគេបង្អស់នៅកម្ពុជា និងជារោងចក្រដ៏ធំមួយនៅតំបន់អាស៊ីអាគ្នេយ៍ ដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបតាមស្តង់ដារអឺរ៉ុប និងធ្វើប្រតិបត្តិការអាជីវកម្មនៅកម្ពុជា ចាប់តាំងពីដើមឆ្នាំ ១៩៦០ មក។ ខេមប្រ៊ូវ មានមោទនភាពដែលបានក្លាយជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនកាស្ប៊ែរគ្រុប មានទីស្នាក់ការកណ្តាលនៅទីក្រុង Copenhagen ប្រទេសដាណឺម៉ាក ដែលបានរួមបញ្ចូលនូវស្តង់ដារ វប្បធម៌ និងឧត្ដមភាពដ៏ល្អឥតខ្ចោះ នៃសង្វាក់ផលិតកម្មទាំងមូល។
ក្រុមហ៊ុន បានផ្តល់ជម្រើសអតិថិជនជាច្រើនក្នុងពាណិជ្ជសញ្ញាស្រាបៀរល្បីៗ មានទាំងពាណិជ្ជសញ្ញាជាតិ និងអន្តរជាតិជាច្រើន ដូចជា កាស្ប៊ែរជាពាណិជ្ជសញ្ញាស្រាបៀរអន្តរជាតិស្តង់ដារលំដាប់កំពូល និងស្រាបៀរអង្គរ ជាពាណិជ្ជសញ្ញាជាតិលំដាប់កំពូល ដែលទទួលបានការទទួលស្គាល់ពីប្រជាជាតិខ្មែរ តាមរយៈ «ប្រទេសខ្ញុំ ស្រាបៀរខ្ញុំ»។
ចាប់តាំងពីឆ្នាំ ១៩៩២ ខេមប្រ៊ូវ ក៏បានទទួលសិទ្ធិផ្ដាច់មុខពីក្រុមហ៊ុន PepsiCo ក្នុងការផលិត និងចែកចាយភេសជ្ជៈនៅក្នុងព្រះរាជាណាចក្រកម្ពុជា រួមមាន ភេសជ្ជៈពាណិជ្ជសញ្ញា Pepsi, Mirinda, 7-Up, & Sting ជាដើម។
«ការផលិតស្រាបៀរជាមួយការអភិវឌ្ឍឲ្យកាន់តែប្រសើរទាំងថ្ងៃនេះ និងថ្ងៃស្អែក!»៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម


