ព័ត៌មានជាតិ
ពលករខ្មែរ៣៧នាក់អស់លុយហើយ មេខ្យល់យកទៅប្លុងចោលក្នុងព្រៃត្រូវទាហានឈុតខ្មៅថៃ ឃាត់ខ្លួន
បន្ទាយមានជ័យ ៖ ពលករខ្មែរ៣៧នាក់អត់បាយអត់ទឹកនៅពេញព្រៃក្នុងទឹកដីថៃ ក្នុងនោះអស់លុយហើយថែមទាំងចាញ់បោកមេខ្យល់យកទៅប្លុងចោលក្នុងព្រៃត្រូវទាហានឈុតខ្មៅនៃកងអនុសេនាធំលេខ១២.០៦របស់ថៃឃាត់ខ្លួនបាននៅវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ ត្រង់ចំណុចសយស៊ី (សយ៤) ក្នុងភូមិសាស្ត្របានណូន ឃុំផានសឹក ស្រុកអារញ្ញ ខេត្តស្រះកែវ ទល់មុខភូមិសាស្ត្រ ភូមិបន្ទាយទី២ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ ៨១៥ បានឲ្យដឹងថា នៅវេលាម៉ោង៨ ព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ទាហានព្រាន ឈុតខ្មៅថៃកងអនុសេនាធំលេខ ១២.០៦ បានផ្តល់ព័ត៌មានមកថា ក្រុមរបស់ខ្លួនបានឃាត់ខ្លួនប្រជាពលរដ្ឋខ្មែរចំនួន៣៧នាក់ក្នុងនោះមាន ស្រី១៩នាក់ បានលួចឆ្លងដែនទៅរកការងារនៅប្រទេសថៃដោយខុសច្បាប់ក្នុងភូមិសាស្ត្របានណូន ឃុំផានសឹក ស្រុកអារញ្ញ។

លោកវរសេនីយ៍ឯក សួង សៅបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ក្រោយពីឃាត់ខ្លួនប្រជាពលរដ្ឋទាំងនោះ ត្រូវបានទាហានឈុតខ្មៅថៃកងអនុសេនាធំលេខ ១២.០៦ បានបញ្ជូនទៅអធិការដ្ឋាននគរបាលក្លងណាំសៃ ដើម្បីមានវិធានការបន្ត។

លោកវរសេនីយ៍ឯក សួង សៅ បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ពលករទាំង៣៧នាក់នោះ បាននិយាយថា ក្រុមខ្លួនបានចាញ់បោកមេខ្យល់ថានិងជូនក្រុមខ្លួនទៅប្រទេសថៃដើម្បីរកការងារធ្វើក្នុងការជូននោះបង់ឲ្យមេខ្យល់ជូនក្នុងម្នាក់ ១.០០០បាត ក្រោយពីជូនដល់ចំណុចក្នុងទឹកដីថៃព្រំដែន កម្ពុជាថៃ ដោយឃើញមានទាហានឈុតខ្មៅនៃកងអនុសេនាធំលេខ១២.០៦របស់ថៃកំពុងល្បាតតាមព្រំដែនមេខ្យល់ក៏គេចខ្លួនបាត់។
លោកបានធ្វើការអំពាវនាវដល់ បងប្អូនពលករទាំងអស់ គួរឲ្យគិតនិងពិចារណាឲ្យបានដិតដល់មុននិងឲ្យមេខ្យល់ជូនទៅថៃ ព្រោះមេខ្យល់ជូនឆ្លងដែន ខុសច្បាប់ ទាំងប្រថុយប្រថានផងដែរ៕
ដោយ ៖ វ៉ាន ណាង

-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៧ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


