ព័ត៌មានជាតិ
ចាប់បានមេខ្លោងជួញដូរគ្រឿងញៀនជនជាតិឡាវ ដែលបានទម្លុះពន្ធនាគាររត់ នោះហើយ
សមត្ថកិច្ចខេត្តស្ទឹងត្រែង ចាប់បានមេខ្លោងជួញដូរគ្រឿងញៀន ជនជាតិឡាវ ដែលត្រូវផ្ដន្ទាទោសអស់មួយជីវិត ដែលបានទម្លុះពន្ធនាគាររត់ នោះហើយ។

អ្នកនាំពាក្យរដ្ឋបាលខេត្តស្ទឹងត្រែង លោក ម៉ែន គង់ មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” នៅរសៀលថ្ងៃទី ១២ ខែវិច្ឆិកា នេះថា មកដល់ពេលនេះ សមត្ថកិច្ចបានស្រាវជ្រាវចាប់អ្នកទោសទម្លុះពន្ធនាគារបានចំនួន ៤នាក់ហើយ ដោយសារយប់មិញ សមត្ថិកិច្ចចាប់បានបន្ថែមម្នាក់ទៀត ជាជនជាតិឡាវ។

លោក ម៉ែន គង់ មានប្រសាសន៍បន្តថា អ្នកទោសជនជាតិឡាវនោះបានរត់ចេញពីភូមិសាស្ត្រតំបន់គោលដៅ ហើយគាត់ឆ្ពោះទៅតំបន់ព្រំដែនឡាវ។ ដូចនេះមកដល់ពេលនេះ សមត្ថកិច្ចយើងចាប់បាន ៤នាក់ហើយ គឺជនជាតិខ្មែរ ២នាក់ និងជនជាតិឡាវ ២នាក់។ សម្រាប់គោលដៅបន្តទៀត គឺក្រុមការងារកំពុងបន្តស្រាវជ្រាវ។

គួរបញ្ជាក់ថា អ្នកទោសដែលត្រូវបានចាប់ឃាត់ខ្លួនមកវិញចុងក្រោយនេះ គឺជាជនជាតិឡាវ ឈ្មោះ ចាក់លី ចឺតាលី ដែលមានទោសជាប់ពន្ធនាគារមួយជីវិត ពាក់ព័ន្ធនឹងជំនួញគ្រឿងញៀន។

គួររំលឹកថា ទណ្ឌិតចំនួនប្រាំពីរនាក់ដែលរត់គេចខ្លួនពីពន្ធនាគារកាលពីទៀបភ្លឺថ្ងៃទី ៨ ខែវិច្ឆិកាកន្លងមកនោះ ត្រូវកម្លាំងសមត្ថកិច្ចឡោមព័ទ្ធចាប់បានចំនួនបីនាក់មកវិញហើយ។ គឺនៅភូមិសាស្ត្រស្រុកថាឡាបរិវ៉ាត់។ អ្នកទោសដែលចាប់ខ្លួន បានមកវិញនៅថ្ងៃទី ១០ ខែវិច្ឆិកានេះ មានឈ្មោះ វ៉ាន់តូ ជនជាតិខ្មែរ និងឈ្មោះ ភីតងិន ជាជនជាតិឡាវ។ ដោយឡែកកាលពេលព្រលប់ថ្ងៃទី ៩ ខែវិច្ឆិកា សមត្ថកិច្ចចាប់ខ្លួនបានម្នាក់ឈ្មោះ ទូច វ៉ាត់ ជនជាតិខ្មែរ។
សរុបមក ទណ្ឌិតទាំង ៤ នាក់ដែលចាប់បានមកវិញនោះ ជាប់ចោទពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ ដោយឡែក ទណ្ឌិត ៣ នាក់ទៀតក្នុងបទល្មើសផ្សេងគ្នាពុំទាន់ចាប់ខ្លួនបាននៅឡើយទេ។ សមត្ថកិច្ចកំពុងបន្តដាក់កម្លាំងនៅតាមគោលដៅសំខាន់ៗដើម្បីចាប់ខ្លួនពួកគេដែលរត់គេចនៅសេសសល់មកទទួលទោសវិញ៕
អត្ថបទ៖ ច័ន្ទ វីរៈ




-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស