ព័ត៌មានជាតិ
អាជ្ញាធរក្រុងកំពត វាយកម្ទេចសំណង់អនាធិបតេយ្យដែលសង់តាមមាត់ព្រែក
អាជ្ញាធរក្រុងកំពត ដឹកនាំដោយលោក លាង រឿនសុធី កាលថ្មីៗនេះ បានប្រើធម៌ក្តៅវាយកម្ទេចសំណង់អាណាធិបតេយ្យដែលសាងសង់នៅតាមឆ្នេរមាត់ព្រែកកំពត ក្នុងនោះក៏មានសំណង់របស់លោក សេស យ៉ុង ផងដែរ។ ប្រតិបត្តិការនេះបានធ្វើឡើងបន្ទាប់ពីអាជ្ញាធរក្រុងកំពតបានជូនដំណឹងចំនួន២ដងកន្លងមកហើយ ដោយតម្រូវឱ្យម្ចាស់សំណង់ខុសច្បាប់ទាំងអស់ រុះរើចេញជាបន្ទាន់។

ចំពោះការវាយកម្ទេចសំណង់ខាងលើ គេឃើញវត្តមានលោក លាង រឿនសុធី អភិបាលក្រុងកំពត និងជាប្រធានគណៈបញ្ជាការឯកភាពក្រុង បានដឹកនាំកម្លាំងចម្រុះ ដោយបានសហការជាមួយថ្នាក់ខេត្តដែលមាន លោក សេង សេរីបុត្រ អភិបាលរងខេត្តកំពត ចុះអនុវត្ត ដើម្បីរុះរើសំណង់ដែលសាងសង់រំលោភចូលក្នុងមាត់ព្រែកកំពង់បាយ ស្ថិតក្នុងភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុង/ខេត្តកំពត។

តាមរបាយការណ៍របស់អាជ្ញាធរក្រុងកំពត បានបង្ហាញថា ដើម្បីរៀបចំសោភ័ណភាពមាត់ព្រែកកំពត សម្រាប់ទាក់ទាញភ្ញៀវទេចរ និងក្រោមការណែនាំរបស់ថ្នាក់ដឹកនាំខេត្តកំពត អាជ្ញាធរក្រុងបានជូនដំណឹងឱ្យម្ចាស់សំណង់ខុសច្បាប់រុះរើចេញជាបន្ទាន់។ដូច្នេះដើម្បីរៀបចំសោភ័ណភាពក្រុង ឱ្យមានភាពលេចធ្លោ អាជ្ញាធរក្រុងនឹងចាត់វិធានការក្តៅ ដោយមិនរើសមុខ ឬប្រកាន់បក្ខពួកនោះឡើយ។
សូមបញ្ជាក់ថា ដោយសារម្ចាស់សំណង់ ដែលមានឈ្មោះ សេស យ៉ុង បានល្មើស៣ករណី ទី១-បូមខ្សាច់ចាក់រំលោភព្រែកពង្រីកដីខ្លួន ទី២-រៀបខឿនថ្មរំលោភយកព្រែក និងទី៣-សង់ខ្ចូស ជាជើងបេតុងឆ្អឹងដែក មានទំហំធំហើយរឹងមាំ ទើបអាជ្ញាធរសម្រេចវាយកម្ទេចតែម្តង។

គួររម្លឹកថា កន្លងមកអាជ្ញាធរក្រុងកំពត បានជូនដំណឹងឱ្យម្ចាស់សំណង់នានា ដែលសង់នៅលើមាត់ព្រែកកំពត ឱ្យរុះរើចេញ ដោយក្នុងនោះម្ចាស់សំណង់មួយចំនួនបានអនុវត្តតាមគោលការណ៍របស់អាជ្ញាធរ ប៉ុន្តែនៅក្នុងចំណោមនោះ ក៏មានម្ចាស់សំណង់ខ្លះមិនព្រមសហការជាមួយអាជ្ញាធរ ដូចជាលោក សេស យ៉ុង ជាដើម ទើបអាជ្ញាធរសម្រេចបញ្ចេញកណ្តាប់ដៃដែកចាត់វិធានការក្តៅបែបនេះតែម្តង។
ចំពោះការវាយកម្ទេចសំណង់អនាធិបតេយ្យនៅតាមមាត់ព្រែកកំពតនេះ មហាជនបាននិងកំពុងអបអរសាទរ ហើយក៏ចាំមើលថា ចុះបើសិនជាមានសំណង់ខុសច្បាប់ស្រដៀងនឹងសំណង់ខាងលើដែរនោះ តើអាជ្ញាធរអាចមានចំណាត់ការបន្តដែរឬទេ?៕
អត្ថបទ៖ សេង ណារិទ្ធ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


