ព័ត៌មានជាតិ
រសៀលនេះ សមត្ថកិច្ចចាប់បានទណ្ឌិតហែកគុកនៅស្ទឹងត្រែងបានម្នាក់ទៀត សរុប ៥ នាក់
អ្នកនាំពាក្យរដ្ឋបាលខេត្តស្ទឹងត្រែង លោក ម៉ែន គង់ មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” នៅរសៀលថ្ងៃទី ១២ ខែវិច្ឆិកា នេះថា មកដល់ពេលនេះ សមត្ថកិច្ចយើងបានស្រាវជ្រាវចាប់អ្នកទោសទម្លុះពន្ធនាគារបានម្នាក់ទៀតហើយ សរុបមកដល់ពេលនេះ គឺចាប់បាន ៥ នាក់ ក្នុងចំណោម ទណ្ឌិត ៧ នាក់ ដែលបានទម្លុះជញ្ជាំងពន្ធនាគារខេត្តស្ទឹងត្រែង។

លោក ម៉ែន គង់ មានប្រសាសន៍ថា៖ “ថ្ងៃទី១២ វិច្ឆិកា ២០២១ វេលាម៉ោង ១២ ជាង កម្លាំងនគរបាលស្រុក សៀមប៉ាង ចាប់បានទណ្ឌិត ០១ នាក់ នៅចំណុចភូមិចាន់ទុ ស្រុកសៀមប៉ាង។ ទណ្ឌិតនោះមានឈ្មោះ ហន វិមាន អាយុ ២៧ ឆ្នាំ ជាប់ទោសពីបទ លួច មានស្ថានទម្ងន់ទោស ដោយសារការប្រើទារុណកម្ម និងអំពើឃោរឃៅ”។

លោកបានបញ្ជាក់ថា ដូចនេះមកដល់ពេលនេះ សមត្ថកិច្ចចាប់បាន ៥នាក់ហើយ គឺជនជាតិខ្មែរ ៣នាក់ និងជនជាតិឡាវ ២នាក់។ សម្រាប់គោលដៅបន្តទៀត គឺក្រុមការងារកំពុងបន្តស្រាវជ្រាវ។
គួរបញ្ជាក់ថា នៅយប់មិញ កម្លាំងសមត្ថកិច្ចឡោមព័ទ្ធចាប់បាន ទណ្ឌិតម្នាក់ ជាជនជាតិឡាវ ឈ្មោះ ចាក់លី ចឺតាលី ដែលមានទោសជាប់ពន្ធនាគារមួយជីវិត ពាក់ព័ន្ធនឹងជំនួញគ្រឿងញៀន។ នៅថ្ងៃទី ១០ ខែវិច្ឆិកានេះ មានឈ្មោះ វ៉ាន់តូ ជនជាតិខ្មែរ និងឈ្មោះ ភីតងិន ជាជនជាតិឡាវ និងនៅព្រលប់ថ្ងៃទី ៩ ខែវិច្ឆិកា សមត្ថកិច្ចចាប់ខ្លួនបានម្នាក់ឈ្មោះ ទូច វ៉ាត់ ជនជាតិខ្មែរ។ ទណ្ឌិតទាំង ៤ នាក់ខាងលើ ជាប់ចោទពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ សមត្ថកិច្ចកំពុងបន្តដាក់កម្លាំងនៅតាមគោលដៅសំខាន់ៗដើម្បីចាប់ខ្លួនទណ្ឌិត ២ នាក់ទៀតដែលរត់គេចឱ្យមកទទួលទោស។

គួររំលឹកថា គួររំលឹកថា កាលពីវេលាម៉ោង ៣ និង ២០ នាទីរំលងអធ្រាត្រទៀបភ្លឺ ឈានចូលថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០២១ មាន អ្នកទោសចំនួន ៧ នាក់បានប្រើឧបករណ៍រឹងទម្លុះជញ្ជាំងពន្ធនាគាររត់គេចខ្លួន ដែលទីតាំងស្ថិតនៅភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង។ ក្រោយពេលដឹង មន្ត្រីអនុរក្សពន្ធនាគារបានប្រើអាវុធបាញ់ប្រមាណ ៤ គ្រាប់ ដើម្បីគំរាមបញ្ឈប់សកម្មភាពរត់គេចរបស់ពួកគេ តែពួកគេមិនឈប់ និងបានរត់គេចអស់ចំនួន ៧ នាក់។ យោងតាមការពិនិត្យរបស់មន្ត្រីអនុរក្សពន្ធនាគារ បានរកឃើញឧបករណ៍ប្រដាប់កែឆ្នៃសិប្បកម្ម និងវត្ថុរឹងមួយចំនួន ប្រដាប់ខួង ដែកត្រសេះ កំណាត់ឈើ ខ្នើយភួយ យកមកទ្រាប់ ដើម្បីវាយជញ្ជាំងថ្មមិនឱ្យលឺសំឡេង៕
អត្ថបទ៖ ច័ន្ទ វីរៈ
សូមចុចអានព័ត៌មានពាក់ព័ន្ធ៖
ចាប់បានមេខ្លោងជួញដូរគ្រឿងញៀនជនជាតិឡាវ ដែលបានទម្លុះពន្ធនាគាររត់ នោះហើយ
មន្ត្រីពាក់ព័ន្ធ បង្ហាញការតាមចាប់អ្នកទោស ដែលទម្លុះជញ្ជាំងពន្ធនាគារលួចរត់
-
សន្តិសុខសង្គម១៣ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


