ព័ត៌មានជាតិ
លោកឧត្ដមសេនីយ៍ទោ សោម ស៊ុន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ បូកសរុបលទ្ធផលការងារ សមាគមអតីតយុទ្ធជនខេត្តកំពង់ធំ
នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបើកកិច្ចប្រជុំក្រុមលេខាធិការដ្ឋាន ដើម្បីត្រួតពិនិត្យបូកសរុបលទ្ធផលការងារសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ ដែលបានអនុវត្តន៍ក្នុងឆ្នាំ ២០២១កន្លងមក និងលើកទិសដៅអនុវត្តន៍ឆ្នាំ ២០២២ ដោយមានការអញ្ជើញចូលរួមដោយពីលោកឧត្ដមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២១នេះ។
លោកឧត្ដមសេនីយ៍ត្រី ង៉ាង ស ប្រធានក្រុមលេខាធិការដ្ឋានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានអានពីលទ្ធផលការងារបូកសរុបប្រចាំឆ្នាំ ២០២១ ដែលអនុវត្តន៍សម្រេចជោគជ័យ ក្រោមការដឹកនាំរបស់លោកឧត្ដមសេនីយ៍ទោ សោម ស៊ុន និងបានរៀបចំដីសម្បទានសង្គមកិច្ច សាងសង់ផ្ទះចំនួន ១៤១ខ្នង រួមទាំងដឹកនាំក្រុមការងារដោយផ្ទាល់ ក្នុងការសាងសង់ផ្ទះក្នុងឆ្នាំ ២០២១បានចំនួន ២១ខ្នង សរុបមានចំនួន ២០១ខ្នង ដែលនៅតាមមូលដ្ឋាននានាក្នុងខេត្តកំពង់ធំ និងជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន។
លោកឧត្តមសេនីយ៍ បានបញ្ជាក់ថា ផ្ទះដែលបានសាងសង់នេះ គឺសម្រាប់ជូនអតីតយុទ្ធជន ដែលគ្មានដីជាកម្មសិទ្ធិ និងមានជម្រកស្នាក់នៅមិនសមរម្យ សរុបនៅទូទាំងខេត្តកំពង់ធំមានចំនួន ៣៤២ខ្នង និងបើកប្រាក់បេឡាមរណសង្គ្រោះជូនគ្រួសារសពអតីតយុទ្ធជនបានចំ នួន៦១សព ស្មើនឹងថវិកាចំនួន ២៤៤លានរៀល សកម្មភាពសំណេះសំណាលសាកសួរសុខទុក្ខបងប្អូនអតីតយុទ្ធជន ជីវភាពលំបាកខ្វះខាតនៅតាមមូលដ្ឋាននានា បានចំនួន ២២៦លើកបានឧបត្ថម្ភអង្ករជាង ២៤តោន, មី ១,៥៥០កេស និងគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាមួយចំនួនផងដែរ ដែលជាអំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី។
លោកឧត្ដមសេនីយ៍ទោ សោម ស៊ុន បានកោតសរសើរដល់ក្រុមការងារលេខាធិការដ្ឋាន សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលបានអនុវត្តន៍ភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងថ្លែងអំណរគុណអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងបណ្តាមន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធទាំងអស់ នៅក្នុងខេត្តកំពង់ធំ ដែលបានសហការល្អ ជួយឧបត្ថម្ភ និងបង្ករលក្ខណងាយស្រួល ក្នុងសកម្មភាពបម្រើអតីតយុទ្ធជនយើង ដែលមានជីវភាពលំបាកខ្វះខាត ដោយពួកគាត់ធ្លាប់មានគុណបំណាច់ចំពោះជាតិ និងមាតុភូមិ ដោយបានរួមចំណែកធ្វើឲ្យប្រទេសជាតិយើង មានសុខសន្តិភាពពេញលេញ ដូចសព្វថ្ងៃនេះ៕
អត្ថបទ៖ ប៊ុន រដ្ឋា









-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
សន្តិសុខសង្គម១៥ ម៉ោង agoកាប់សម្លាប់ប្រពន្ធនៅខេត្តកំពង់ស្ពឺ រួចជិះម៉ូតូគេចខ្លួនទៅស្រុកកំណើតដល់ពាក់កណ្ដាលផ្លូវជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមៗ


