Connect with us

ព័ត៌មានជាតិ

អ្នកបន្តវេន​ ប្រាប់​តិកនិក​ធ្វើ​ណែម​ឆ្ងាញ់​លេខ ១ របស់អ្នកបាត់ដំបង

បានផុស

នៅ

ខេត្តបាត់ដំបង÷ រូបមន្តណែម​ឆ្ងាញ់​​របស់​អ្នក​ខេត្តបាត់ដំបង បាន​បន្ត​ល្បី​សុសសាយ​ត​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់។

ដើម្បី​បន្ត​រសជាតិណែមជា​អត្តសញ្ញាណ ហើយ​អ្នក​ដែល​បន្ត​វេន​ត្រូវ​យក​ទៅអនុវត្ត​អត់ធ្មត់លើមុខរបរដ៏សាមញ្ញនេះ​។

ដើម្បីឲ្យកាន់តែច្បាស់អ្នកគ្រូផ្លឹង សុីណាត ពលរដ្ឋ​រស់នៅ​ភូមិព្រែកខ្ពប ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ជា​​តំបន់​ដើម​កំណើត​ណែមបានរៀបរាប់ប្រាប់​កម្ពុជា​ថ្មី​ពី​របៀបធ្វើណែមឆ្ងាញ់ប្រភេទលេខ១ប្រចាំ​ត្រកូល​ខេត្ត​បាត់ដំបង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​ស្រ្តី​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ការ​ធ្វើ​ណែម​ឆ្ងាញ់​ត្រូវ​ចម្រាញ់​រក​ប្រភេទត្រីក្នុងស្រុកជាចាំបាច់​សម្រាប់រក្សារសជាតិដើមដែលក្នុងនោះមានដូចជា ត្រីរ៉ស់ ត្រីឆ្តោ និងត្រីដៀប ជាណែមប្រភេទលេខ១ហើយឆ្ងាញ់របស់អ្នកខេត្តបាត់ដំបង។

ត្រីរ៉ស់ ត្រីដៀប ត្រីឆ្តោត្រី១ណាក៏បាន ហើយ​ត្រូវ​សំអាតដោយមានអនាម័យរួចទុកឲ្យស្រស់ទឹកសិន ទើបយកសាច់ត្រីទៅកិនឬបុកជាមួយខ្ទឹមស មើមរំដេងនិងម្ទេសឲ្យម៉ត់ចូលគ្នា។ បន្ទាប់មកទៀត​ត្រូវប្រើគ្រឿងដូចជាអំបិល.ប៊ីចេង.ស្កសរួចបុកឬកិនម្តងទៀត ដើម្បីឲ្យវាចូលរសជាតិបានល្អជាកាស្រេច។ តែកុំប្រើទឹកក្រូចឆ្មាដូចវិធីអ្នកធ្វើផ្សេងជៀសវាងជួរជ្រុល អត់មានរសជាតិឆ្ងាញ់ឆាប់ខូចគុណភាព។

ចំណែក១ចំណុចទៀតដើម្បីធ្វើឲ្យសាច់ណែមបានស្វិតល្អ និង​ឆ្ងាញ់មានរសជាតិ មុនវិចខ្ចប់ក្រោយពីបានល្បាយសាច់ណែមហើយត្រូវយកវាវឹកជាមួយឧបករណ៍ដូចធ្វើម្សៅនំបញ្ចុកអីចឹង ដើម្បីឲ្យសាច់ណែមបានស្វិតល្អ។ ក្រោយពីអនុវត្តន៍ដូចខាងលើរួចរាល់ក្លាយជាសាច់ណែមហើយ ទើបយកសាច់ណែមមកច្រកថង់ឬខ្ចប់ស្លឹកចេក តាមតែចំណូលចិត្ត រួចថែមស្លឹកកន្តួត២ទៅ៣សន្លឹក និងផ្លែម្ទេស១ ហើយចងមាត់ថង់ឲ្យជាប់ កុំឲ្យចូលខ្យល់ ជៀសវាងខូចហើយរក្សាទុកក្នុងម្លប់ ដែលមានអនាម័យល្អរយះពេល២ថ្ងៃនោះយើងអាចបរិភោគបាន​ហើយ។

បើ​ស្រ្តី​រូបនេះ​រូបមន្តធ្វើណែម​មិនពិបាកទេ តែពេលធ្វើទើបមានផលលំបាក។

ស្រ្តី​រូប​នេះ​បន្ត​ទៀត​ថា បច្ចុប្បន្នមានផលលំបាកនៅត្រង់តម្រូវណែម​រសជាតិដើម គឺត្រូវការប្រភេទត្រីក្នុងស្រុកជាចាំបាច់​ដូចជា ត្រីរ៉ស់ ត្រីឆ្តោ និងត្រីដៀប ខណៈ​ត្រីក្នុងស្រុកបច្ចុប្បន្នដែលត្រូវការផលិតធ្វើជាណែមរក្សារសជាតិដើម ក៏មានការខ្វះខាត។

បច្ចុប្បន្ន​នេះ​មាន​ណែមលេខ២ ដែល​ប្រើសាច់ជ្រូកសុទ្ធឬស្បែកជ្រូកលាយសាច់ត្រី ហើយដោយឡែក១ទៀតសម្រាប់សាច់ត្រីសុទ្ធ ក៏មានលេខ២ដែរគឺដោយសារយកត្រីពីថៃដូចជាត្រីត្រសក់ ត្រីនួនចាន់ ត្រីព្រួល ត្រីប្រលួងនិងត្រីឆ្លាតជាដើម។

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម