Connect with us

ព័ត៌មានជាតិ

មន្ត្រីណាហ៊ានជួលដីសម្បទានសេដ្ឋកិច្ច ដោយខុសច្បាប់ ត្រូវប្រឈមវិធានការច្បាប់

បានផុស

នៅ

អភិបាលខេត្តព្រះវិហារបានព្រមានថា បើមានមន្ត្រីណាពាក់ព័ន្ធនឹងការជួលដីសម្បទានសេដ្ឋកិច្ចដោយខុសច្បាប់នោះ ត្រូវប្រឈមនឹងវិធានាការផ្លូវច្បាប់។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងឱកាសចុះចែកអំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចំនួន ១៥០ គ្រួសារ នៅ វត្តទ្រីសុទ្ធារាម នៅថ្ងៃទី១៦ ខែវិច្ឆិកានេះ លោក ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារបានមានប្រសាសន៍ថា៖ “ត្រូវហាមឃាត់ការជួលដីខុសច្បាប់ក្នុងសម្បទានដីសេដ្ឋកិច្ច ដូចជាក្នុងក្រុមហ៊ុនចំការអំពៅ ក្រុមហ៊ុនសិលាដីមិច និងក្រុមហ៊ុនផ្សេងៗទៀត បើមានមន្ត្រីណាពាក់ព័ន្ធនឹងបញ្ហានេះ ខ្ញុំនឹងចាត់វិធានការតាមផ្លូវច្បាប់”។

លោកអភិបាលខេត្តបានណែនាំដល់អាជ្ញាធរក្រុង-ស្រុក និងមន្ទីរជំនាញពាក់ព័ន្ធ សូមបន្តពិនិត្យ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ កាប់រានទន្ទ្រានដីព្រៃ ជួញដូរឈើខុសច្បាប់ និងហាមឃាត់ការជួលដីខុសច្បាប់ក្នុងសម្បទានដីសេដ្ឋកិច្ចដូចជាក្នុងក្រុមហ៊ុនចំការអំពៅ ក្រុមហ៊ុនសិលាដីមិច និងក្រុមហ៊ុនផ្សេងៗទៀត។

លោកអភិបាលខេត្តបានបន្តថា៖ “បើមានមន្ត្រីណាពាក់ព័ន្ធនឹងបញ្ហានេះ ខ្ញុំនឹងចាត់វិធានការតាមផ្លូវច្បាប់។ ជាមួយគ្នានេះដែរ ត្រូវបន្តដោះស្រាយទំនាស់ដីធ្លី ឱ្យមានតម្លាភាព និងយុត្តិធម៌ ដែលអាចទទួលយកបាន”។

លោកអភិបាលខេត្តបានណែនាំឱ្យអាជ្ញាធរឃុំ-សង្កាត់ កុំឱ្យមានការក្លែងបន្លំឯកសារហត្ថលេខាធាក់ថយថ្ងៃ និងបញ្ជាក់សាវតាដីដោយខុសច្បាប់ឱ្យសោះ។ ត្រូវបន្តពង្រឹងគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” ជាពិសេសបន្តបង្ក្រាបបទល្មើសល្បែងស៊ីសង ជល់មាន់ ឆ្នោតកន្ទុយលេខខុសច្បាប់ បទល្មើសគ្រឿងញៀន និងបន្តពង្រឹងច្បាប់ចរាចរណ៍។ល។

លោកអភិបាលខេត្តបានអំពាវនាវ ដល់ប្រជាពលរដ្ឋ បើមានបញ្ហា ត្រូវរត់មករកអាជ្ញាធរដោះស្រាយជាមុនសិន ជៀសវាងការបង្ហោះតាមបណ្ដាញសង្គម ឬសារព័ត៌មាននានា ដោយមិនទាន់មានការដោះស្រាយ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម