ព័ត៌មានជាតិ
ចុះបង្រ្កាបបទល្មើសនេសាទ រឹបអូសសម្ភារះល្មើសជាច្រើន
ខេត្តបាត់ដំបង÷ នៅថ្ងៃទី៤ខែធ្នូឆ្នាំ២០២០នេះលោកវរសេនីយ៍ឯក ឡុង យោធាវីរៈ អធិការនគរបាលស្រុកឯកភ្នំបានដឹកនាំកងកម្លាំងក្នុងអង្គភាពរួមជាមួយកយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលកោះជីវាំង បានចុះបង្រ្កាបបទល្មើសនេសាទដោយខុសច្បាប់នៅចំណុចបឹងនរាអូរក្របីស្អុយ(អតីតឡូតិ៍លេខ០២បាត់ដំបង)ស្ថិតនៅក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំខេត្តបាត់ដំបង១លើកទៀត។

ក្នុងសកម្មភាពចុះបង្ក្រាបនេះដឹកនាំដោយលោកម៉ិល.សុផលអភិបាលនៃគណៈអភិបាលស្រុកនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកឯកភ្នំរួមជាមួយមន្ត្រីផ្នែកជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនផ្សេងទៀតផងដែរ។ មន្ត្រីចុះអនុវត្តបានអោយដឹងថា ការចុះបង្ក្រាបនាពេលនេះជាលទ្ធផលសមត្ថកិច្ចបានរឹបអូសបានដូចជា សាច់មងប្រវែង៥,៥០០ម៉ែត្រ,បង្កោលឈើចំនួន១,៥០០ដើម,ឡុកសំរាប់ចាប់ត្រីចំនួន២១ឡុក,ត្រីចម្រុះចំនួន១០០គីឡូក្រាមត្រូវបានប្រលេងទៅក្នុងទឹកបឹងទន្លេវិញដោយឡែកសម្ភារះនិងឧបករណ៍ខុសច្បាប់ខាងលើត្រូវបានដុតកំទេចចោលតែម្តង។
អាជ្ញាធរស្រុកក៏ដូចជាមន្ត្រីជំនាញបានធ្វើការអប់រំនិងណែនាំដល់អ្នកប្រព្រឹត្តតិចតួចឱ្យរុះរើឧបករណ៍ល្មើសចេញពីក្នុងទឹកវិញដោយខ្លួនឯង ហើយបញ្ឈប់សកម្មភាពល្មើសបែបនេះបន្តទៀត។ ចំណែកអ្នកប្រព្រឹត្តិល្មើសដោយទ្រង់ទ្រាយធំអាជ្ញាធរនិងសមត្ថកិច្ចជំនាញថាកំពុងស្រាវជ្រាវកំណត់អត្តសញ្ញាណនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្តទោសនៅពេលខាងមុខ៕
អត្ថបទ៖ សៅ សារិទ្ធ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


