ព័ត៌មានជាតិ
អេស៊ីលីដាម៉ូបាល កំពុងពេញនិយមខ្លាំង សម្រាប់ប្រជាពលរដ្ឋទូទៅ
អេស៊ីលីដាម៉ូបាល ដែលជាអេបរបស់ធនាគារអេស៊ីលីដា កំពុងតែទទួលបាននូវការគាំទ្រ និងប្រើប្រាស់យ៉ាងច្រើនពីសំណាក់ប្រជាពលរដ្ឋទូទៅ ព្រោះវាបានផ្តល់ភាពងាយស្រួលគ្រប់បែបយ៉ាងដល់ការរស់នៅប្រចាំថ្ងៃ។

ធនាគារ អេស៊ីលីដា ដែលជាធនាគារពាណិជ្ជខ្មែរដ៏ធំ និងមានកេរ្តិ៍ឈ្មោះល្បីល្បាញមួយនៅប្រទេសកម្ពុជាតែងតែនាំមកនូវ សេវាកម្មថ្មីៗ ដែលមានបច្ចេកវិទ្យាទាន់សម័យ និងនាំមុខគេសម្រាប់បម្រើទៅតាមតម្រូវការរបស់អតិថិជន នៅក្នុងសម័យបច្ចេកវិទ្យាដ៏ទំនើបនេះ។

លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារ ធនាគារអេស៊ីលីដាបានមានប្រសាសន៍ថា អតិថិជននិយមប្រើ អេស៊ីលីដាម៉ូបាលដោយសារវាជាមធ្យោបាយមួយដ៏ប្រសើរដែលជួយពួកគេ ក្នុងការប្រកបអាជីវកម្មប្រចាំថ្ងៃបានជាធម្មតាដោយមិនចាំបាច់ជួបជុំគ្នាឬទៅប្រាស្រ័យទំនាក់ទំនងគ្នានៅខាងក្រៅ ឬទៅកាន់ធនាគារផ្ទាល់ឡើយ។ ដូចជាងាយស្រួលទូទាត់ទំនិញតាមអនឡាញ ងាយស្រួលបង់ថ្លៃទឹកភ្លើង និងសេវាផ្សេងៗទៀតដោយមិនបង់ប្រាក់ និងផ្ទេរប្រាក់ទៅឪពុកម្តាយ និងបងប្អូនការបញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទដៃជាដើម។ លោកស្រីបានបន្តថាជាងនេះទៀត ងាយស្រួលក្នុងការឆែកមើលទឹកប្រាក់នៅក្នុងគណនី និងដឹងពីអត្រាប្តូរប្រាក់ព្រមទាំងកាត់បន្ថយការប្រឈមនិងការឆ្លងមេរោគផ្សេងៗពិសេសជំងឺកូវីដ១៩តាមរយៈការកាន់ក្រដាសប្រាក់ ។

អតិថិជនដែលនៅមិនទាន់មានអេស៊ីលីដាម៉ូបាលប្រើទេនោះ សូមដោតឡូត និងចុះឈ្មោះប្រើប្រាស់ដោយខ្លួនឯងដោយមិនគិតថ្លៃសេវាទាំងអស់ហើយ ទទួលបានលេខគណនីពិសេសៗ ដោយមិនបាច់ចំណាយប្រាក់ទិញទៀតផង តាមរយៈ Play Store, app store, app galleryដើម្បីយកកម្មវិធីនេះទុកក្នុងទូរស័ព្ទដៃដើម្បីបំពេញតម្រូវការ៕
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


