សម្ដេចតេជោ ហ៊ុន សែន ថ្វាយសាររំលែកព្រះមរណទុក្ខ ជូនព្រះអង្គម្ចាស់ក្សត្រី នរោត្តម ម៉ារី រណឫទ្ធិ ចំពោះការយាងចូលទិវង្គត របស់សម្តេចក្រុមព្រះ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ថ្វាយសាររំលែកព្រះមរណទុក្ខ ជូនព្រះអង្គម្ចាស់ក្សត្រី នរោត្តម ម៉ារី រណឫទ្ធិ ចំពោះការយាងចូលទិវង្គត របស់សម្តេចក្រុមព្រះ

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី​ ២៨ ខែវិច្ឆិកា ឆ្នាំ ២០២១នេះ បានថ្វាយសាររំលែកព្រះមរណទុក្ខ ជូនព្រះអង្គម្ចាស់ក្សត្រី នរោត្តម ម៉ារី រណឫទ្ធិ និងព្រះរាជបុត្រា-បុត្រីគ្រប់ព្រះអង្គ ចំពោះការយាងចូលទិវង្គត របស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមជម្រាបថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច នៅថ្ងៃទី ២៨​ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ បានយាងចូលទិវង្គត ក្នុងព្រះជន្ម ៧៧ព្រះវស្សា នៅប្រទេសបារាំង ជាទីដែលព្រះអង្គបានគង់ប្រថាប់ ព្យាបាលព្រះរោគា។ នេះបើយោងតាមការបង្ហោះ នៅលើទំព័រហ្វេសប៊ុករបស់ សម្តេច​រាជបុត្រី​ព្រះអនុជ នរោត្តម អរុណរស្មី នាយប់ថ្ងៃ អាទិត្យនេះ។

ចំណែកលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានសរសេរនៅលើគណនីហ្វេសប៊ុករបស់ដែរថា លោកទើបបានទទួលដំណឹងពីឯកឧត្តម អ៊ុម ដារាវុឌ្ឍ ថា សម្តេចក្រុមព្រះបានចូលទិវង្គត កាលពីព្រឹកមិញនេះ វេលាម៉ោង ៩ និង ៤០ម៉ោង (ត្រូវនឹងម៉ោង ៣ និង៤០ នាទីម៉ោងនៅភ្នំពេញ) នៅក្នុងប្រទេសបារាំង៕  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services