ព័ត៌មានជាតិ
ប្រធានក្រុមប្រឹក្សាខណ្ឌទួលគោក ណែនាំដល់មន្ត្រីរដ្ឋបាលខណ្ឌនិងសង្កាត់ ទប់ស្កាត់នូវការរីករាលដាលជំងឺ កូវីដ-១៩ ខណៈដែរជំងឺនេះបានបម្លែងខ្លួនកាន់តែសាហាវជាងមុន
ភ្នំពេញ ៖ ប្រធានក្រុមប្រឹក្សាខណ្ឌទួលគោក លោកម៉ែន សិរី បានធ្វើការណែនាំដល់មន្ត្រីរដ្ឋបាលខណ្ឌទួលគោកនិងសង្កាត់ទាំង១០ចំណុះឱ្យរដ្ឋបាលខណ្ឌបន្តចូលរួមទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩ ខណៈដែរជំងឺនេះ បានបម្លែងខ្លួនកាន់តែសាហាវជាងមុន។

ការជំរុញបែបនេះរបស់លោកម៉ែន សិរី បែបនេះបានធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣០ របស់ក្រុមប្រឹក្សាខណ្ឌទួលគោក អាណត្តិទី៣ នាព្រឹកថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០២១នេះ នៅសាលាខណ្ឌទួលគោក។

លោកម៉ែន សិរី បានមានប្រសាសន៍លើកឡើងថា កូវីដ-១៩ គឺជាជំងឺដ៏កាចសាហាវមួយដែលបានឆ្លងរាលដាលពេញសកលលោក ក្នុងនោះកម្ពុជា ក៏ជាប្រទេសមួយ ដែលទទួលរងពីការឆ្លងរីករាលដាលជំងឺកូវីដ-១៩នេះផងដែរ។ បន្ថែមពីលើនេះ ទៀត កូវីដ-១៩ បានបំប្លែងខ្លួនទៅជាដែលតា ដែលជំងឺថ្មីនេះបានរាលដាលខ្លាំងជាងមុន ហើយចុងក្រោយនេះជំងឺនេះក៏បានបំប្លែងថ្មីមួយទៀត ដែលមានលក្ខណៈកាចសាហាវជាងជំងឺកូវីដ-១៩ ថែមទៀតផង។ ដូច្នេះទេ លោកស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ជាមួយនឹងការណែនាំប្រជាពលរដ្ឋឲ្យចូលរួមក្នុងការទប់ស្កាត់ជំងឺដ៏កាចសាហាវនេះទាំងអស់គ្នា ដោយត្រូវ អនុវត្តឲ្យបាននូវវិធានរបស់ក្រសួងសុខាភិបាលពិសេសគឺអនុវត្តឲ្យបាននូវវិធានការ៣កុំនិង៣ការពាររបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី។
លោកចាន់ បណ្ឌិត អភិបាលរងខណ្ឌទួលគោក នៅក្នុងឱកាសនោះ ក៏បានជំរុញឲ្យមន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវពិនិត្យបញ្ជីឈ្មោះបោះឆ្នោតឱ្យបានត្រឹមត្រូវនិងច្បាស់លាស់ ដោយហេតុថា ការបិទបញ្ជីឈ្មោះបោះឆ្នោតនិងបិទបញ្ជីនៅថ្ងៃទី៣០វិច្ឆិកានេះហើយ ដូច្នេះទេ លោកស្នើឲ្យអស់លោកលោកស្រីទាំងអស់ដែលជាមន្ត្រីពាក់ព័ន្ធនឹងការងារនេះ ត្រូវពិនិត្យបញ្ជីឈ្មោះឲ្យបានត្រឹមត្រូវ ហើយបើមានការប្ដឹងផ្ដល់ពីប្រជាពលរដ្ឋពីការខុសឈ្មោះ ខុសភេទ នោះ ត្រូវសម្រួលអោយគាត់ទៅតាមនីតិវិធី ធ្វើយ៉ាងណាឱ្យពួកគាត់អាចទទួលយកបាន៕
ដោយ ៖ ស្រីរ័ត្ន



-
ព័ត៌មានជាតិ៦ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


