Connect with us

ព័ត៌មានជាតិ

១០ខែ៖​ ស៊ីម៉ាក់កម្ទេចចោលគ្រាប់មីនជិត៧​ម៉ឺនគ្រាប់ លើផ្ទៃដីជាង ៨០​លានម៉ែត្រក្រឡា

បានផុស

នៅ

ភ្នំពេញ៖ រយៈពេល១០ខែចាប់ពីខែមករា រហូតដល់ខែ តុលាឆ្នាំ២០២១ស៊ីម៉ាក់ បានកម្ទេចចោលគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទជិត៧ម៉ឺនគ្រាប់ និងបានធ្វើការរំដោះលើផ្ទៃដីរងផលប៉ះពាល់ដោយសារគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមជាង ៨៣លានម៉ែត្រក្រឡា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលស៊ីម៉ាក់ ដើម្បីពិនិត្យវឌ្ឍនភាពការងារ១០ខែឆ្នាំ២០២១ និងពង្រាងផែនការសមាហរណកម្មឆ្នាំ២០២២របស់អង្គភាពស៊ីម៉ាក់​កាលពីល្ងាចថ្ងៃទី៣០វិច្ឆិកា លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់បានមានប្រសាសន៍ថា បើទោះជាស្ថិតក្នុងបរិបទសកល​នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ក៏ដោយ ក៏លទ្ធផលកិច្ចប្រតិបត្តិការក្នុងរយៈពេល១០ខែ ឆ្នាំ២០២១នេះ បានធ្វើការរំដោះផ្ទៃដីរងផលប៉ះពាល់ដោយសារគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមសរុបចំនួន៨៣.៤៤៦.៣៥២ ម៉ែត្រក្រឡាស្មើនឹង៨៨,១៣ % ស្មើនឹង៧៣,៤៤% នៃផែនការប្រចាំឆ្នាំ។

លោកបានបន្តថា កិច្ចប្រតិបត្តិការនេះ បានរុករកឃើញ និងកម្ទេចចោលគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទសរុប ចំនួន៦៩.៩០៤ គ្រាប់ ព្រមទាំងមានប្រជាពលរដ្ឋទទួលផលដោយផ្ទាល់ និងប្រយោលសរុបចំនួន ៣៦.៦២៧គ្រួសារ។

ការស្រាវជ្រាវកំណត់ចម្ការមីន និងគ្រាប់ថ្មីសម្រេចបាន ៥១៤ទីតាំងស្មើនឹង៨០.៦៥០.៨៣៩ម៉ែត្រក្រឡា។ លោកបានបន្ថែមថា ក្នុងរយៈពេលដូចគ្នានេះ ស៊ីម៉ាក់បានធ្វើការផ្សព្វផ្សាយ អប់រំយល់ដឹងពីគ្រោះថ្នាក់ ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមដល់ក្រុមគោលដៅបានចំនួន១៤.៥៣៨លើក ស្មើនឹង ៤៨០.៨០៦ខ្នងផ្ទះ មានប្រជាពលរដ្ឋចូលរួមសរុបចំនួន៧៨៦.៩២៤នាក់។

បើតាមលោក ហេង រតនា ផែនការពង្រាងឆ្នាំ២០២២ខាងមុខនេះ ស៊ីម៉ាក់មានផែនការរំដោះផ្ទៃដីមានបញ្ហាគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមចំនួន ១២៥គីម៉ែត្រក្រឡា និងមានគម្រោងបន្តពង្រឹងសមត្ថភាពជាតិក្នុងការដោះស្រាយវិបត្តិសំណល់គ្រាប់បែកចង្កោម និងសំណល់យុទ្ធភណ្ឌសង្គ្រាម ដើម្បីគាំទ្រសកម្មភាពមនុស្សធម៌ និងការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល អនុលោមតាមផែនការជាតិ និងការប្តេជ្ញាចិត្តជាមួយសហគមន៍អន្តរជាតិស្តីពីការសម្រេច​ឱ្យបានអនុសញ្ញាអន្តរជាតិអូតាវ៉ាត្រឹមចុងឆ្នាំ២០២៥។

យោងតាមផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីនឆ្នាំ២០១៨-២០២៥ បានឲ្យដឹងថា នៅកម្ពុជាមានផ្ទៃដីសង្ស័យមានផលប៉ះពាល់ដោយសារមីនគ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាមប្រមាណជាង១៩៧០គីឡូម៉ែត្រការ៉េក្នុងនោះប្រមាណ ៨៧៧គីឡូម៉ែត្រការ៉េ ជាដីមានផលប៉ះពាល់ខ្ពស់ដោយសារមីន៤៩៩គីឡូម៉ែតការ៉េ ជាដីប៉ះពាល់ដោយគ្រាប់បែកចង្កោមនិង៣៣៣គីឡូម៉ែត្រការ៉េ ជាដីមានផលប៉ះពាល់ដោយសារសំណល់ជាតិផ្ទុះពីសង្រ្គាមដែលគ្រោងនឹងត្រូវការថវិកាប្រមាណ ៤០៦លានដុល្លារ សម្រាប់បោសសម្អាតរយៈពេលពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៥ខាងមុខ៕ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

​អាស៊ាន រួមទាំងកម្ពុជា វៀតណាម រងការដំឡើងពន្ធថ្មីរបស់ត្រាំ ក្នុងអត្រាធ្ងន់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ៥៦ នាទីutes មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា

ព័ត៌មានអន្ដរជាតិ៥៦ នាទីutes មុន

ត្រាំ ប្រកាសដំឡើងពន្ធទ្រង់ទ្រាយធំជាសកល ក្នុងនោះកម្ពុជា រងគ្រោះខ្លាំង

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងព័ត៌មាន​ បង្ហាញ​វិធីសាស្ត្រ​៦​ចំណុច​ ដើម្បី​កំណត់​បាន​ព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត និងព័ត៌មាន​ប្រឌិត​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលស្តីពីការ “បង្ការនិងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ នៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង”

Sokha Hotels

ព័ត៌មានពេញនិយម