ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រី ឲ្យពិចារណាដកបំរាម ហាមឃាត់អ្នកដំណើរមកពីប្រទេសចំនួន ១០ នៅទ្វីបអាហ្រ្វិក
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឲ្យមន្ត្រីពាក់ព័ន្ធពិចារណា ដកបំរាមហាមឃាត់អ្នកដំណើរពីប្រទេសចំនួន ១០ នៅទ្វីបអាហ្រ្វិក។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវចំនួន ៣៧ខ្សែ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន ៣ និងសមិទ្ធផលនានា នៅក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី ២ ខែធ្នូនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានប្រាប់ទៅរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ពិភាក្សាជាមួយលោក អូន ព័ន្ធមុនីរ័ត្ន ប្រធានគណៈប្រចាំការ នៃគណ:កម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ -១៩ ដើម្បីសិក្សាទៅលើការដកបំរាម ហាមឃាត់អ្នកដំណើរ ឬអ្នកដែលបានឆ្លងកាត់ប្រទេសចំនួន ១០ នៅទ្វីបអាហ្វ្រិក។
ក្នុងនោះសម្ដេចតេជោ ហ៊ុន សែន បានកត់សម្គាល់ថា ប្រទេសកម្ពុជា ពុំមានជើងហោះហើរ ដោយត្រង់ទៅមកជាមួយអាហ្រ្វិកនោះឡើយ។ ដូច្នេះទម្រាំ ពួកគេមកដល់ប្រទេសកម្ពុជា ត្រូវឆ្លងកាត់ប្រទេសមួយចំនួន ហើយក៏ត្រូវធ្វើតេស្ដ រកកូវីដ-១៩ ផងដែរ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា ប្រសិនបើមានការដកបំរាមនេះនាពេលខាងមុខ គឺសម្ដេចចង់ឲ្យពិចារណាធ្វើតេស្ដម៉ាស៊ីន PCR តែម្ដងទៅលើអ្នកដំណើរ ឬអ្នកដែលបានឆ្លងកាត់ ប្រទេសអាហ្វ្រិកទាំងនោះ ទោះបីពួកគេបានចាក់វ៉ាក់សាំងគ្រប់ដូសហើយ ក៏ដោយ។
ពាក់ព័ន្ធ នឹងការរាតត្បាតវីរុសបំប្លែងថ្មី អូមីក្រុង (Omicron) សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា យើងនៅតែបន្តមានការប្រុងប្រយ័ត្នដដែល តែមិនគួរភ័យខ្លាចជ្រុល ដែលនាំឲ្យប៉ះពាល់ដល់ដំណើរការសេដ្ឋកិច្ច-សង្គមនោះឡើយ។
សូមជម្រាបថា កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២១ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយបានសម្រេចហាមឃាត់អ្នកដំណើរ ពីប្រទេសចំនួន១០ នៅទ្វីបអាហ្រ្វិក ឬមានប្រវត្តិធ្វើដំណើរទៅកាន់ប្រទេសទាំងនោះ នៅក្នុងពេល៣សប្តាហ៍។
ការសម្រេចយ៉ាងដូច្នេះ ក៏ព្រោះតែអង្គការសុខភាពពិភពលោក បានរាយការណ៍ពីការរកឃើញវីរុសបំប្លែងថ្មី B.1.1.529 នៅបណ្តាប្រទេសមួយចំនួននៃទ្វីបអាហ្វ្រិក និងបានកំណត់ឈ្មោះថា អូមីក្រុង (Omicron) ដែលត្រូវបានប្រកាសថា ជាការព្រួយបារម្ភ នៃការរាលដាលមេរោគកូវីដ-១៩ ប្រភេទបំប្លែងថ្មី៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង