Connect with us

ព័ត៌មានជាតិ

ក្រោយជួសជុលកំពង់ទឹក ប្រាសាទបារាយណ៍​មេបុណ្យ នៃ​ទីលាន​ព្រះ​ពន្លាជ័យ បានសម្ពោធឲ្យប្រើប្រាស់

បានផុស

នៅ

ប្រាសាទបារាយណ៍មេបុណ្យ ស្ថិតក្នុងភូមិបន្ទាយឆ្មារកើត ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ក្រោយពេលជួសជុលកំពង់ទឹក នៃទីលានព្រះពន្លាជ័យរួចរាល់ ដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ កាលពីព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ ២០២១

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ ដោយមានការចូលរួមពី លោកស្រី បណ្ឌិតសភា​ចា​រ្យ ភឿង ស​កុ​ណា រដ្ឋមន្ត្រី ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​លោកស្រី ឧកញ៉ា ហេម​ចិ​ត្តា ឣ​គ្គ​មហា​ឧបាសិកា ពុទ្ធ​សាសនូបត្ថម្ភ ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ អភិបាលរងខេត្ត និងមន្ត្រីអ្នកមុខ អ្នកការជាច្រើននាក់ទៀត ក្នុងពិធីនោះ បាន​និមន្ត​ព្រះសង្ឃ ២៥០ អង្គ បិណ្ឌ​បាត្រ ផងដែរ។

​លោក អ៊ុំ រាត្រី បាន​មានប្រសាសន៍ថាសក្តានុពល​បេតិកភណ្ឌ​វប្បធម៌​ជាតិ ក្នុង​ខេត្តបន្ទាយមានជ័យ មាន​ប្រាសាទ ៣២ កន្លែង ទួលប្រាសាទ ៤៥២ កន្លែង ទួល​បុរាណ ១១៧ កន្លែង ទួល​កប់​សព​បុរាណ ៩៨ កន្លែង ស្ថានីយ៍​កំណាយ (​ផ្លូវការ​) ៣ កន្លែង ស្ពាន​បុរាណ ១០ កន្លែង ផ្លូវ​បុរាណ ៦ ខ្សែ ស្រះ​បុរាណ ១២៣ កន្លែង បារាយណ៍ ១៥ កន្លែង​។ សក្តានុពល​ទាំងនេះ បាន​និងកំពុង​អភិរក្ស យ៉ាង​យកចិត្តទុកដាក់ របស់​មន្ត្រី​ជំនាញម​ន្ទីរវប្បធម៌ អង្គការ​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី ក្នុង​បំណងទុកឲ្យបងប្អូន​ប្រជាពលរដ្ឋ យុវជន កុមារ និង​ភ្ញៀវយល់ដឹង​ច្បាស់ពី​តម្លៃ​វិសេសវិសាល នៃ​បេតិកភណ្ឌ​ជាតិ និង​ជុំ​រុញឲ្យពួកគេ ចូលរួម​ថែរក្សា ការពារ លើកកម្ពស់​មរតក កេរដំណែល​របស់​បុព្វ​បុរស​យើង​ផងដែរ។

​លោក អ៊ុំ រាត្រី បាន​បញ្ជាក់ឲ្យដឹងបន្តថា លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​ក្រុមការងារ រាជរដ្ឋាភិបាល ចុះ​ពង្រឹង​មូលដ្ឋាន ខេត្តបន្ទាយមានជ័យ និង​លោកស្រី ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន បានរួម​ជាមួយ​មន្ត្រី​ជំនាញ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​អភិរក្ស និង​ជួសជុល ក្រុម​តំបន់​ប្រាសាទបន្ទាយឆ្មារ ដូចជា រោងទង​ប្រាសាទបន្ទាយឆ្មារ ប៉ែក​ខាងលិច ធ្វើ​ផ្លូវ​ស្ពាន​ដើរ ក្នុងប្រាសាទបន្ទាយឆ្មារ ធ្វើ​កំណាយ​ផ្លូវទឹក​បុរាណ ក្នុង​តំបន់ប្រាសាទបន្ទាយឆ្មារ ធ្វើ​ស្ពានឈើ ទៅ​ប្រាសាទបារាយណ៍​មេបុណ្យ ដែល​វែង​ថ្មើរជើងជាងគេក្នុងប្រទេសកំណាយ​ជួសជុល​កំពង់ទឹក​បារាយណ៍​មេបុណ្យ ដែល​ចំណាយ ថវិកា​សរុប ចំនួន ៨៦៧.១៧៣ ដុល្លារ ក្នុងនោះ ចំណាយ​លើ​សម្ភារៈ​ជួសជុល ចំនួន ៤៣.០០៣ ដុល្លារ ចំណាយ​លើ​កម្លាំង​ពលកម្ម អស់​ចំនួន ៤៥៤.១៧០ ដុល្លារ​។

​លោក អ៊ុំ រាត្រី បាន​បន្តថាសរុប​ស្នាដៃ និង​សមិទ្ធផល​របស់លោក ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និង​លោកស្រី ឧកញ៉ា ហេម​ចិ​ត្តា ឣ​គ្គ​មហា​ឧបាសិកា​ពុទ្ធ​សាសនូបត្ថម្ភ ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន នៅ​បន្ទាយឆ្មារ និង​នៅ​ទូទាំង​ខេត្ត​បន្ទា​យុមានជ័យ ក្នុង​រយៈពេល ចុងក្រោយ​នេះ រួមមានៈ ១/ជួសជុល​រោងទង​ប្រាសាទបន្ទាយឆ្មារ ខាងលិច​ឈៀង​ខាងត្បូង ២/ជួសជុល​រានហាល ខាងកើត​ប្រាសាទបន្ទាយឆ្មារ ៣/​ជួសជុល​រោងទង​ប្រាសាទ បន្ទាយឆ្មារ ខាងលិច​ឈៀង​ខាងជើង ៤/​ជួសជុល​ព្រះ​ពន្លា បារាយណ៍​មេបុណ្យ/៥-​ជួសជុល​ស្ពាន​ភ្ជាប់​និស្ស័យ បារាយណ៍​មេបុណ្យ​៦សាងសង់​ស្ពានឈើ ក្នុង​ប្រាសាទ បន្ទាយឆ្មារ សម្រាប់​ភ្ញៀវ​ដើរ​ទស្សនា៧/រៀបចំ​រមណីយដ្ឋាន​អាង​ជជើងគ្រុស/៨-​ស្ពាន​ចំនួន ១០ កន្លែង៩/ផ្លូវ​ចំនួន ៣០ ខខ្សែ១០/សាងសង់​សាលាឆាន់ ចំនួន ១០ ខ្នង១១/សាងសង់​សាលារៀន ១០ ខ្នង១២/​សាងសង់​មណ្ឌល​សុខភាព ១២ ខ្នង និង​ជួសជុល​វត្ត ចំនួន ៦ ខ្នង និង​សាងសង់​វត្ត​ថ្មី ចំនួន ១២ ខ្នង ។

​លោកស្រី បណ្ឌិតសភា​ចា​រ្យ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​មានប្រសាសន៍​អបអរ គោរព​កោតសរសើរ និង​ថ្លែងអំណរគុណ ដល់​មន្ត្រី​អាជ្ញាធរ មាន​សមត្ថកិច្ច អ្នកពាក់ព័ន្ធ​ទាំងអស់ ជាពិសេស​លោក ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​ក្រុមការងារ រាជរដ្ឋាភិបាល ចុះ​ពង្រឹង​មូលដ្ឋាន ខេត្តបន្ទាយមានជ័យ និង​លោកស្រី ឧកញ៉ា ហេម​ចិ​ត្តា ឣ​គ្គ​មហា​ឧបាសិកា​ពុទ្ធ​សាសនូបត្ថម្ភ ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន ដែល​បាន​និង​បន្ត​ខិតខំ អភិរក្ស​សម្បត្តិ បេតិកភណ្ឌ​វប្បធម៌ ក្នុង​ខេត្ត ហើយ​បាន​ចំណាយ កម្លាំងកាយ​ចិត្ត ប្រាជ្ញា​ស្មារតី ជួស​ជួល និង​អភិវឌ្ឍន៍​សម្បត្តិ​ទាំងនោះ បាន​យ៉ាង​គត់មត់ សម​ស្របតាម​បទដ្ឋាន និង​មាន​ប្រសិទ្ធភាព។

​លោកស្រី រដ្ឋមន្ត្រី ភឿង ស​កុ​ណា បាន​បន្តថា ពី​ឆ្នាំ​២០០៩ មក ប្រាសាទបន្ទាយឆ្មារ ទទួល​ការ​កិច្ច​អភិរក្ស ដោយ​ថវិកាជាតិ ថវិកា​មូលនិធិ​អង្គរ និង​ថវិកា​ដៃគូ​ជាតិ សប្បុរសជន និង​អន្តរជាតិ​ហើយពី​ឆ្នាំ​២០១៧ មក ទទួលបាន​ថវិកា ពី​ដៃគូ​ជាតិ គឺ​លោកស្រី ឧកញ៉ា ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន និង​សប្បុរសជន​នានា​។ លោកស្រីបាន​បន្តថា សមិទ្ធផល​ទាំងនេះ មិន​ត្រឹមតែ​បាន​ចូលរួមចំណែក លើកកម្ពស់ កេរតំណែល សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌ ប្រវត្តិសាស្ត្រ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​នឹង​បង្កើន​ការ ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ​ផងដែរ​៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤១ នាទី មុន

មហាសេដ្ឋីអូស្ត្រាលីម្នាក់ ប្រកាសគម្រោង ធ្វើឱ្យកប៉ាល់ទីតានិករស់ឡើងវិញ

ព័ត៌មានអន្ដរជាតិ៥២ នាទី មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម