ព័ត៌មានជាតិ
ទិវានំប្រពៃណីចាម្ប៍ នឹងប្រារព្ធលើកដំបូងបង្អស់ក្នុងរាជធានីភ្នំពេញ នៅថ្ងៃនេះ
យុវជនចាម្ប៍មួយក្រុមដែលស្គាល់ថា ជាយុវជនចាម្ប៍បានសហការគ្នា រៀបចំតាំងបង្ហាញអំពីនំប្រពៃណីរបស់ជនជាតិខ្លួន ក្រោមកម្មវិធីឈ្មោះ «ទិវានំប្រពៃណីចាម្ប៍» សម្រាប់សាធារណជនចូលទស្សនាដោយសេរីនៅថ្ងៃសៅរ៍ ទី៤ ខែធ្នូ ឆ្នាំ២០២១ នេះពីម៉ោង ៣រសៀល ដល់ម៉ោង ៦ល្ងាច។

លោក ឡឹប កើ តំណាងឲ្យក្រុមយុវជន និងជាអ្នកផ្តួចផ្តើមរៀបចំកម្មវិធីនេះបានប្រាប់ថា៖ “គោលបំណងនៃការរៀបចំកម្មវិធីនេះឡើង គឺដើម្បីបង្ហាញសាធារណជនឲ្យបានស្វែងយល់ និងផ្សព្វផ្សាយវប្បធម៌ចាម្ប៍ជូនដល់សាធារណជនទូទៅ ជាពិសេសនំប្រពៃណីចាម្ប៍នេះ ដែលភាគច្រើន បងប្អូនខ្មែរ និងជនជាតិផ្សេងៗពុំដែលបានស្គាល់។ ក្នុងនោះ ទិវានំប្រពៃណីចាម្ប៍នេះ ប្រារព្ធឡើងដោយក្រុមយុវជនចាម្ប៍ (ភាគច្រើនជានិស្សិតកំពុងសិក្សានៅរាជធានីភ្នំពេញ) ដែលពួកយើង មានចិត្តរួមគ្នាតែមួយក្នុងការរក្សាអត្តសញ្ញាណរបស់ជនជាតិយើង។”

លោកឡឹប កើ បានបន្ថែមទៀតថា៖ “នំទាំងអស់ក្នុងកម្មវិធី គឺធ្វើដោយដៃ ពុំមានប្រើពុម្ភ ឬមធ្យោបាយជំនួយឡើយ ហើយធ្វើជាពិសេស និងចំណានបំផុត ពីសហគមន៍ ជនជាតិចាម្ប៍នៅក្នុងតំបន់ ដែលភាគច្រើនមកខេត្តកំពង់ឆ្នាំង ស្រុកកំពង់ត្រឡាច។ នៅក្នុងព្រឹត្តិការណ៍នេះដែរ ក៏មានភ្លេងស្គរចាម (ស្គរបាណាឬស្គរយីកេ) ភ្លេងប្រពៃណីមួយដែលជនជាតិភាគតិចចាម្ប៍តែង តែប្រារព្ធលេងនៅពេលមានពិធីបុណ្យផ្កា (ម៉ៅលុត) ពិធីរៀបអាពាហ៍ពិពាហ៍ ពិធីចូលសាសន៍ និងពិធីផ្សេងៗជាច្រើនទៀត”។

កម្មវិធីនេះ អនុញ្ញាត និងគាំទ្រពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយអនុញ្ញាតឲ្យរៀបចំទិវានេះនៅសារមន្ទីរខ្លែងខ្មែរ (ទល់មុខរដ្ឋសភាថ្មី) ចាប់ពីម៉ោង ៣រសៀល រហូតដល់ម៉ោង ៦ ល្ងាច។

សាធារណជនអាចចូលរួមបានដោយសេរី ជាពិសេសក៏អាចពិសានំប្រពៃណីចាម្ប៍ដោយ ឆ្ងាញ់ពិសាផងដែរ។ ទន្ទឹមនឹងនោះ អ្នករៀបចំកម្មវិធីក៏រំពឹងទុកថា ទិវានេះនឹងក្លាយជាកន្លែងសម្រាប់យុវជនសិក្សាស្វែងយល់បន្ថែមអំពីប្រពៃណីចាម្ប៍នៅកម្ពុជា ហើយនិងអាចជាព្រឹត្តិការណ៍ ប្រចាំឆ្នាំផងដែរ ប្រសិនជាមានការគាំទ្រ៕

-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៤ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៣ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៤ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២០ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


