ព័ត៌មានជាតិ
តារាចម្រៀង ម៉េង កែវពេជ្ជតា ប្រកាសគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី
ភ្នំពេញ ៖ តារាចម្រៀងជើងចាស់អ្នកនាង ម៉េង កែវពេជ្ជតា បានចេញសារប្រកាសគាំទ្រយ៉ាងពេញ ទំហឹងចំពោះឯកឧត្តមឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីកម្ពុជានាពេលអនាគតតាមរយៈការបោះឆ្នោត។

តារាចម្រៀងអ្នកនាង ម៉េង កែវពេជ្ជតា បានបង្ហោះនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថានាងខ្ញុំ ម៉េង កែវពេជ្ជតា ព្រមទាំងក្រុមគ្រួសារមានសេចក្ដីសោមនស្សចូលរួមគាំទ្រដោយស្មោះចំពោះប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុ ជា ក្នុងការប្រកាសគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគតដោយការបោះឆ្នោត។

គួររំលឹកថា នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវចំនួន៣៧ខ្សែនៅខេត្តព្រះសីហនុកាលពីព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១សម្ដេចអគ្គមហាសេ នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសគាំទ្រពេញទំហឹងឱ្យឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេចធ្វើជានាយករដ្ឋមន្ត្រីបន្តប៉ុន្តែត្រូវឆ្លងកាត់ការបោះឆ្នោត។

ទោះជាយ៉ាងណា សម្តេចបញ្ជាក់ថា ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខជនមួយរូបក្នុងចំណោមបេក្ខជននាយករដ្ឋមន្ត្រីជាច្រើនប៉ុន្តែឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ទទួលបានការគាំទ្រពេញលេញពីសម្តេចតែម្តង។ បច្ចុប្បន្ននេះ ឯកឧត្តម ហ៊ុន ម៉ាណែត គឺជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល។ ឯកឧត្តមក៏ជាអគ្គមេបញ្ជាការរងនៃកង យោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ព ជើងគោកកម្ពុជាផងដែរ៕
ដោយ ៖ ចាន់រ៉ា




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


