ព័ត៌មានជាតិ
ព្រះសព សម្តេចក្រុមព្រះដង្ហែរមកដល់រាជធានីភ្នំពេញនៅវេលាម៉ោង១១ថ្ងៃនេះ
ព្រះសពសម្តេចក្រុមព្រះនរោត្ដម រណឫទ្ធិ ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកម្ពុជា អតីតនាយករដ្ឋមន្ត្រីទី១ និងជាអតីតប្រធានរដ្ឋសភាដង្ហែរមកដល់រាជធានីភ្នំពេញ នៅវេលាម៉ោង១១ថ្ងៃទី៥ខែធ្នូឆ្នាំ២០២១នេះ។

បន្ទាប់ពីការយាងមកដល់ហើយ ព្រះសពនឹងតម្កល់ធ្វើបុណ្យថ្វាយតាមព្រះរាជបវេណី តាមគន្លងព្រះពុទ្ធសាសនា នៅក្នុងព្រះដំណាក់សម្តេច នាវិថីសម្តេចប៉ាន រាជធានីភ្នំពេញ(ព្រះដំណាក់ចាស់)។
រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី៨ខែធ្នូ ជាថ្ងៃកាន់ទុក្ខជាផ្លូវការសម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិហើយបានឲ្យក្រសួង ស្ថាប័នរដ្ឋ សាលារៀនមន្ទីរពេទ្យរដ្ឋនិងឯកជនទាំងអស់និងមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទគ្រប់វត្តអារាមព្រមទាំងប្រជាពលរដ្ឋទូទាំងប្រទេសត្រូវបង្ហូតទង់ជាតិត្រឹមពាក់កណ្តាលនៅថ្ងៃ៨ ធ្នូផងដែរ។
ជាមួយគ្នានោះដែរ គ្រប់ស្ថានីយ៍វិទ្យុ ទូរទស្សន៍រដ្ឋ និងឯកជនផ្អាកការសម្តែង និងចាក់ផ្សាយកម្មវិធីសប្បាយៗ ក្នុងលក្ខណៈគគ្រឹកគគ្រេង។
គួរបញ្ជាក់ថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទ្រង់បានសោយទិវង្គត ក្នុងព្រះជន្ម៧៧ព្រះវស្សា នៅប្រទេសបារាំង នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១៕សំអឿន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


