Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ៖ ការប្រកាសគាំទ្របេក្ខភាពឯកឧត្ដម ហ៊ុន ម៉ាណែត ជាយុទ្ធសាស្រ្ដពន្លត់ភ្លើង ជាជាងអង្គុយបក់ផ្សែង

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណដល់មជ្ឈដ្ឋាននានា ដែលបានប្រកាសគាំទ្របេក្ខភាពឯកឧត្ដម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនាថ្ងៃអនាគត។ សម្ដេចតេជោនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២១កន្លងទៅនេះ បានប្រកាសជាសាធារណៈ គាំទ្របេក្ខភាពឯកឧត្ដម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនាថ្ងៃអនាគត តាមរយៈការបោះឆ្នោត។

ពីវេទិកាសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ១១ និងសាងសង់គន្លងផ្លូវថ្មីវាងក្រុងព្រៃវែង នាព្រឹកថ្ងៃទី ៦ ខែធ្នូនេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេចសូមថ្លែងអំណរគុណ ចំពោះការគាំទ្រទាំងឡាយ សម្រាប់បេក្ខភាពនាយករដ្ឋមន្ត្រីនាថ្ងៃអនាគត ដែលសម្ដេចបានជ្រើសរើសដោយផ្ទាល់នោះ គឺឯកឧត្ដម ហ៊ុន ម៉ាណែត។ តែការជ្រើស​រើសនេះ មិនទាន់ដល់គណបក្សប្រជាជនកម្ពុជា ជ្រើសរើសនោះទេ ដែលសម្ដេចតេជោ ចង់បញ្ជាក់ ដើម្បីជៀសវាងការភ័ន្ដច្រឡំណាមួយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា ការប្រកាសគាំទ្របេក្ខភាពឯកឧត្ដម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនាពេលអនាគត គឺជាការប្រើយុទ្ធសាស្រ្ដ «ពន្លត់ភ្លើង ជាជាងអង្គុយបក់ផ្សែង»។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំប្រើយុទ្ធសាស្រ្ដ ពន្លត់ភ្លើង ជាជាងអង្គុយបក់ផ្សែង មូលហេតុអី ថ្ងៃណាក៏គេផ្ទេរអំណាច ថ្ងៃណាក៏ផ្ទេរអំណាចៗ បើអញ្ចឹងមានតែវិធីមួយ​ គឺថា បញ្ចប់បញ្ហា គឺប្រកាសយកម្ដង ធម្មតាឪ ចង់ឲ្យកូនធ្វើធំហើយ មិនអត់ទេ បើមិនចង់ឲ្យកូនធ្វើធំ មានតែភូតខ្លួនឯងតែប៉ុណ្ណឹង និយាយឲ្យពិត ខ្លះថាទេ ខ្ញុំមិនចង់ឲ្យកូនខ្ញុំ ធ្វើធំទេ អាហ្នឹងភូតសុទ្ធ»។

ចំពោះប្រកាសបេក្ខភាពឯកឧត្ដម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនាថ្ងៃអនាគត មានទាំងអ្នកគាំទ្រ អ្នកមិនគាំទ្រ ហើយអ្នកចំអកក៏មាន។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា «ប៉ុន្តែខ្ញុំសូមរំលឹកបន្តិចអំពីរឿងនេះ ខ្ញុំប្រើពាក្យថា ហ៊ុន ម៉ាណែត ជាបេក្ខជនមួយ ក្នុងចំណោមបេក្ខជនផ្សេងទៀត មានន័យថា មិនមែនមានតែ ហ៊ុន ម៉ាណែតមួយទេ ដែលជាបេក្ខជន ដែលមានន័យពីរបែប មួយន័យក្នុងគណបក្សប្រជាជនខ្លួនឯង ពីរន័យទូទៅដែលបណ្ដាបក្សនយោបាយ សុទ្ធតែមានសិទ្ធិដាក់បេក្ខភាពនាយករដ្ឋមន្ត្រី នេះជាន័យទីមួយ ន័យទីពីរ ត្រូវឆ្លងកាត់តាមរយៈនៃការបោះឆ្នោត ព្រោះនាយករដ្ឋមន្ត្រីត្រូវតែជាសមាជិកសភា បើមិនមែនសមាជិកសភា មិនអាចធ្វើបាននោះទេ»។

នៅក្នុងវេទិកាដដែលនេះសម្ដេចតេជោ ហ៊ុន សែន បាន​បញ្ជាក់ថា សម្ដេចធ្លាប់បានប្រកាសហើយថា នឹងបន្តកាន់តំណែង​​ជានាយករដ្ឋមន្ត្រី មិនកំណត់អាណត្តិនោះទេ ហើយបេក្ខភាពនាយករដ្ឋមន្ត្រី ត្រូវបន្តរង់ចាំរហូតដល់សម្ដេចឈប់ធ្វើសិន ហើយថាបេក្ខភាពនាយករដ្ឋមន្ត្រី គឺសម្ដេចតេជោបានត្រៀមទុកចំនួន ៤រូបឯណោះ៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៨ ម៉ោង មុន

កីឡាករ​ព្រះខ័ន​រាជ​ស្វាយរៀង៣​រូប ​មានឈ្មោះ​ក្នុង​បញ្ជី​កីឡាករ ១១​នាក់​ល្អ​ជាងគេ​នៃ​លី​គ​រដូវ​កាល ២០២២

សន្តិសុខសង្គម១១ ម៉ោង មុន

សាលាឧទ្ធរណ៍​តម្កល់​សាលដីកា​ឲ្យ​អតីត​ផ្កាយ​២ សូ​យ ចាន់​សឿន អោយមាន​ទោស​ដដែល

សេដ្ឋកិច្ច១២ ម៉ោង មុន

ធនាគារពិភពលោក៖ វិស័យទេសចរណ៍ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីៗ ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាងើបឡើងជិត ៥%ឆ្នាំនេះ

ព័ត៌មានជាតិ១២ ម៉ោង មុន

មេបញ្ជាការ តំបន់​ប្រតិបត្តិការ​សឹក​រង​ឧ​ត្ត​រ​មានជ័យ ចាត់តាំង​កម្លាំង​ចុះ​ជួយ​ធ្វើ​ផ្ទះ​ជូន​គ្រួសារ​អតីតយុទ្ធជន

កីឡា១២ ម៉ោង មុន

អបអរសាទរ​ Marcus​ Haber​ ជា​​ម្ចាស់​​ស្បែក​​ជើង​មាស និង​កីឡាករ​ឆ្នើម​​ប្រចាំ​​​លីគ​​កម្ពុជា​​២០២២

Sokha Hotels

ព័ត៌មានពេញនិយម