ព័ត៌មានជាតិ
លោកជា សុផារ៉ា បញ្ជាឱ្យដកហូតដីពីអ្នកមានអំណាចដែលទន្ទ្រានកាន់កាប់ជិត២ពាន់ហិកតាមកវិញជាបន្ទាន់
លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាឱ្យរដ្ឋបាលខេត្តសៀមរាប ត្រូវដកហូតដីដែលអ្នកមានអំណាច និងប្រជាជនចូលទន្ទ្រាន និងកាន់កាប់ទាំងអស់មកវិញជាបន្ទាន់។ លោកជា សុផារ៉ា បានបញ្ជាដូច្នេះនៅក្នុងកិច្ចប្រជុំអន្តរក្រសួងកាលពីរសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ នៅសាលាខេត្តសៀមរាប។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ក៏បានណែនាំដល់រដ្ឋបាលខេត្ត ត្រូវចេញលិខិតណែនាំដល់អាជ្ញាធរស្រុក ឃុំ បញ្ឈប់ការពិនិត្យបញ្ជាក់លើលិខិតសុំកាន់កាប់ដី និងលិខិតផ្ទេរសិទ្ធិកាន់កាប់ដីក្នុងដែនព្រៃលិចទឹក ព្រមទាំងចេញលិខិតបដិសេធលើរាល់លិខិតដែលបានចេញរួចពីពេលមុន។ ចំណែក អាជ្ញាធរទន្លេសាប ត្រូវធ្វើការបោះបង្គោលព្រំមេ និងរងដែលទន្ទា្រននៅលើទីតាំងណាមិនទាន់បានបោះ ឬបង្គោលដែលបានបាត់ ។ ទន្ទឹមនឹងនេះ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម ត្រូវបោះបង្គោលព្រំធំក្នុងតំបន់ការពារព្រៃលិចទឹក និងត្រូវធ្វើការដំឡើងប៉ាណូ បង្ហាញពីតំបន់ការពារនៅតាមចំណុចសំខាន់ៗ នៅទីតាំងបង្គោលដែលបានបោះ ។
លោកឧបនាយករដ្ឋមន្ត្រី បានបន្តថា រដ្ឋបាលខេត្តសៀមរាប ត្រូវទប់ស្កាត់ប្រជាជនមិនឱ្យចូលធ្វើការដាំដុះនៅក្នុងតំបន់៣ឡើយ ចាប់ពីពេលនេះតទៅ និងត្រូវបន្តចុះស្រាវជ្រាវមុខសញ្ញាប្រជាជនខុសច្បាប់ដែលចូលទន្ទ្រាន និងកាន់កាប់ដីតំបន់៣ ខុសច្បាប់ ។ ប៉ុន្តែ ត្រូវផ្តល់ឱកាសជូនប្រជាពលរដ្ឋឱ្យធ្វើការប្រមូលផលស្រូវសិន ក្នុងករណីដែលស្រូវជិតប្រមូលផល ។
ដោយឡែក ចំពោះព្រះរាជអាជ្ញាវិញ គឺត្រូវយកចិត្តទុកដាក់ដោះស្រាយពាក្យបណ្តឹងដែលមន្រ្តីនគរបាលបានកសាង និងដាក់សំណុំរឿងរួចរាល់។ រីឯ អាជ្ញាធរទន្លេសាប ដែលមានក្រសួងធនធានទឹក និងឧតុនិយម ត្រូវលើកសំណើចុះបញ្ជីដីរដ្ឋក្នុងតំបន់៣ ជាបន្ទាន់ ហើយអាជ្ញាធរមូលដ្ឋាន ត្រូវសហការជាមួយរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន ចាត់ចែងធ្វើការដាំដុះព្រៃលិចទឹកជាបន្ទាន់ ជាពិសេស ដើមប្ញស្សី។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំដល់រដ្ឋបាលខេត្ត ត្រូវធ្វើការប្រជុំបូកសរុបវាយតម្លៃពីសកម្មភាពការការពារ និងទប់ស្កាត់បទល្មើសការទន្ទ្រានកាន់កាប់ព្រៃលិចទឹកក្នុងតំបន់៣ ជាប្រចាំខែ ជារៀងរាល់បីខែម្តង និងប្រចាំឆ្នាំ។

លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានឱ្យដឹងថា តាមការស្រាវជ្រាវបឋម រដ្ឋបាលខេត្តសៀមរាបបានរកឃើញការទន្ទ្រានដីរដ្ឋក្នុងតំបន់៣មានចំនួន ១៨៧ ទីតាំង ស្មើផ្ទៃដី ប្រមាណ ១,៩៧០.៨២២ ហិកតា ស្ថិតនៅក្នុងឃុំ-សង្កាត់ ចំនួន ៣០ ក្នុងក្រុង-ស្រុកចំនួន ៦។ ក្រុង-ស្រុកទាំង៦នេះ គឺរួមមាន ស្រុកក្រឡាញ់ មានឃុំចំនួន ០២ ស្ថិតនៅជាប់នឹងតំបន់ដីព្រៃលិចទឹកបឹងទន្លេសាប មានប្រជាពលរដ្ឋសរុបចំនួន ១៩ គ្រួសារ បានទន្ទ្រានកាន់កាប់ដីក្នុងតំបន់៣ ចំនួន ០២ ទីតាំង ស្មើនឹង ២៨.៣០ ហិកតា នៅក្នុងឃុំចំនួន ០២ គឺឃុំសំបួរ និងឃុំស្រណាល។ ស្រុកពួក មានឃុំចំនួន ០៦ ស្ថិតនៅជាប់នឹងតំបន់ដីព្រៃលិចទឹកបឹងទន្លេសាប មានប្រជាពលរដ្ឋសរុបចំនួន ១៤ គ្រួសារ បានទន្ទ្រានកាន់កាប់ដីក្នុងតំបន់៣ ចំនួន ០៩ ទីតាំង ស្មើនឹង ៦៨,៧៦ ហិកតា នៅក្នុងឃុំចំនួន ០៤ គឺឃុំមុខប៉ែន ឃុំកែវពណ៌ ឃុំល្វា និងឃុំពួក។
ក្រុងសៀមរាប មានសង្កាត់ចំនួន ០៧ ស្ថិតនៅជាប់នឹងតំបន់ដីព្រៃលិចទឹកបឹងទន្លេសាប មានប្រជាពលរដ្ឋសរុបចំនួន ៤០ គ្រួសារ បានទន្ទ្រានកាន់កាប់ដីក្នុង តំបន់៣ ចំនួន ៤០ ទីតាំង ស្មើនឹង ៨៩ ហិកតា ក្នុងសង្កាត់ចំនួន ០៧ គឺសង្កាត់ក្របីរៀល សង្កាត់សំបួរ សង្កាត់ស្រង៉ែ សង្កាត់ស្វាយដង្គំ សង្កាត់ចុងឃ្លៀស សង្កាត់សៀមរាប និងសង្កាត់ជ្រាវ។ ស្រុកប្រាសាទបាគង មានឃុំចំនួន០៥ ស្ថិតនៅជាប់នឹងតំបន់ដីព្រៃលិចទឹកបឹងទន្លេសាប មានប្រជាពលរដ្ឋសរុបចំនួន ១,១៩៣ គ្រួសារ បានទន្ទ្រានកាន់កាប់ដីក្នុងតំបន់៣ ចំនួន ១១ ទីតាំង ស្មើនឹង ១៨១.៣៨ ហិកតា នៅក្នុងឃុំចំនួន ០៣ គឺឃុំកំពង់ភ្លុក ឃុំរលួស និងឃុំកណ្តែក។
ស្រុកសូទ្រនិគម មានឃុំចំនួន ០៤ ស្ថិតនៅជាប់នឹងតំបន់ដីព្រៃលិចទឹកបឹងទន្លេសាប មានប្រជាពលរដ្ឋសរុបចំនួន ៥៣ គ្រួសារ បានទន្ទ្រានកាន់កាប់ដីក្នុងតំបន់៣ ចំនួន ១៧ ទីតាំង ស្មើនឹង ១១០.៧៦ ហិកតា នៅក្នុងឃុំចំនួន០៣ គឺ ឃុំដានរុន ឃុំខ្ពស់ និងឃុំកំពង់ឃ្លាំង។ ស្រុកជីក្រែង មានឃុំចំនួន ០៧ ស្ថិតនៅជាប់នឹងតំបន់ដីព្រៃលិចទឹកបឹងទន្លេសាប មានប្រជាពលរដ្ឋសរុបចំនួន ៣៣០ គ្រួសារ បានទន្ទ្រានកាន់កាប់ដីក្នុង តំបន់៣ ចំនួន ២៨ ទីតាំង ស្មើនឹង ១,៤៣៦.៩៤ ហិកតា នៅក្នុងឃុំចំនួន០៧ គឺឃុំស្ពានត្នោត ឃុំអន្លង់សំណរ ឃុំឬស្សីលក ឃុំសង្វើយ ឃុំគោកធ្លកក្រោម ឃុំជីក្រែង និងឃុំល្វែងឬស្សី៕
អត្ថបទ៖ សំអឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច២ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា
-
ព័ត៌មានជាតិ១ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ២ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ


