ព័ត៌មានជាតិ
គម្រោងដាក់លូផ្លូវលេខ ១៥០ សង្កាត់ផ្សារដេប៉ូទី២ ប្រើថវិកាជាង ៨០ លានរៀល បានបើកការដ្ឋានដំណើរការ
គម្រោងដាក់លូ ផ្លូវលេខ១៥០ ប្រវែងសរុប ៤៦៦ម៉ែត្រ ដោយប្រើប្រាស់ថវិកាសរុបចំនួនជាង ៨៣ លានរៀល (៨៣,៨៨០,០០០) ដែលជាថវិកាវិភាជន៍របស់រាជរដ្ឋាភិបាល ផ្នែកអភិវឌ្ឍន៍ត្រូវបានបើកការដ្ឋាននាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ក្រោមវត្តមានលោកជា ពិសី អភិបាលខណ្ឌទួលគោក នៅ ក្នុងមូលដ្ឋានសង្កាត់ផ្សារដេប៉ូទី២។

មន្ត្រីរដ្ឋបាលខណ្ឌទួលគោកបានឱ្យដឹងថា លោក ជា ពិសី អភិបាលខណ្ឌទួលគោក នៅ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ បានដឹកនាំ លោកអភិបាលរង លោក លោកស្រីប្រធានការិយាល័យ និងលោកស្រីចៅ សង្កាត់រងសង្កាត់ផ្សារដេប៉ូទី២ អញ្ជើញចុះបើកការដ្ឋានគម្រោងអភិវឌ្ឍន៍សង្កាត់ផ្សារដេប៉ូទី២ ដោយប្រជាពលរដ្ឋចូលរួមសរុប៥០នាក់។
ក្នុងពិធីនោះ ជាការលើកទឹកចិត្តអ្នកចូលរួម៥០នាក់ក្នុង១នាក់ៗ ទទួលបានសារុង១ ដែលជាអំណោយផ្ទាល់របស់លោកជា ពិសី និង លោកស្រីផងដែរ។

គម្រោងឆ្នាំ២០២១ កំពុងបើកការដ្ឋាននាពេលនេះ មានការ ដាក់លូ ផ្លូវលេខ១៥០ (ចាប់ពីផ្លូវលេខ២៤៥ ដល់ផ្លូវលេខ២៣៣) ស្ថិតនៅភូមិ១ , ដាក់លូវផ្លូវលេខ១៥០ (ចាប់ពីផ្លូវលេខ២៣៣ ដល់ផ្លូវលេខ ២២៥) ស្ថិតនៅ ភូមិ១១ ដែលមានប្រវែងសរុប ៤៦៦ម៉ែត្រ ប្រើប្រាស់ថវិកាសរុបចំនួន ៨៣,៨៨០,០០០ រៀល (ប៉ែតសិបបីលាន ប្រាំបីរយប៉ែតសិបពាន់ រៀលគត់) ដែលជាថវិកាវិភាជន៍របស់រាជរដ្ឋាភិបាល ផ្នែកអភិវឌ្ឍន៍៕

អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានជាតិ៦ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


