ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ ពាក្យថាអាស៊ាន គឺមាន ១០ យើងមិនអាចទទួលបានអាស៊ាន ៩ ទេ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា អាស៊ាន គឺមានសមាជិក ១០ប្រទេស ហើយមិនអាចទទួលបានអាស៊ាន ៩ ទេ បើទទួលអាស៊ាន ៩ ថ្ងៃក្រោយនឹងមានអាស៊ាន ៨ រួច ៧ ជាបន្តបន្ទាប់។ នេះបើតាមការឲ្យដឹងពីលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបានចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២១នេះ។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានស្រង់ប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន បង្ហោះនៅលើហ្វេស ប៊ុករបស់លោកថា ពាក្យថាអាស៊ាន គឺមាន ១០ យើងមិនអាចទទួលបានអាស៊ាន ៩ ទេ បើយើងទទួលអាស៊ាន ៩ ថ្ងៃក្រោយនឹងមានអាស៊ាន ៨ រួច ៧ ជាបន្តបន្ទាប់ ដោយហេតុថា ការអញ្ជើញប្រជុំកំពូលអាស៊ាន គឺជាសិទ្ធិសម្រេចរបស់ប្រធានប្រចាំឆ្នាំ មិនមែនមានយន្តការពិនិត្យសុពលភាពដូចអង្គការសហប្រជាជាតិនោះទេ។
លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានស្រង់ប្រសាសន៍របស់សម្ដេចតេជោ បន្តថា «ហេតុនេះ បើប្រធានមិនចូលចិត្តប្រទេសណា គាត់មិនអញ្ជើញពិតជាបាន»៕


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


