ព័ត៌មានជាតិ
ពលរដ្ឋ ២៨០ គ្រួសារ នៅស្រុកគាស់ក្រឡ ទទួលវិញ្ញាប័នបត្រកាន់កាប់ដីធ្លីស្របច្បាប់
ខេត្តបាត់ដំបង÷ ប្រជាពលរដ្ឋ ២៤០ គ្រួសារ បានថ្លែងអំណរគុណដល់សម្តេចតេជោហ៊ុន សែន ដែលបានចាត់ក្រុមការងារដោះស្រាយជូនប្រជាពលរដ្ឋ ដោយផ្តល់ដីធ្លីកាន់កាប់ស្របច្បាប់ ដើម្បីប្រកបមុខរបរចិញ្ចឹមគ្រួសារ។


ការថ្លែងអំណរគុណរបស់ប្រជាពលរដ្ឋ ខណះដែលលោក សុខ លូ អភិបាលខេត្តបាត់ដំបងនៅ ថ្ងៃទី១៥ខែធ្នូឆ្នាំ២០២១បានចុះចែកវិញ្ញាបនបត្រស្របច្បាប់ដល់ពលរដ្ឋស្ថិតក្នុងភូមិសំរោង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបងដល់ម្ចាស់កម្មសិទ្ធិចំនួន ២៨០គ្រួសារស្មើនឹង៣៤៩ក្បាលស្មើជាង ១ ០០០ហិចតា។
លោក សុខ លូ បានមានប្រសាសន៍ថា រដ្ឋាភិបាលបានសម្រេចក្នុងការប្រគល់ដីជូនប្រជាពលរដ្ឋឲ្យជាម្ចាស់កម្មសិទ្ធិពេញលេញ បន្ទាប់ពីធ្វើការវាស់វែងនិងចុះបញ្ជីទៅ តាមនីតិវិធីនៃច្បាប់។

លោកអភិបាលបានបន្តថា ចំពោះសន្លឹកវិញ្ញាណបនបត្រនេះមិនអាចមានការក្លែងបន្លំបានឡើយ ព្រោះនៅ លើសន្លឹកប័ណ្ណមានភ្ជាប់ជាមួយ QRCode ដែលគ្រាន់តែស្កេនភ្លាមចេញទិន្នន័យច្បាស់មកទាំងអស់ ទោះបីជាព្យាយាមបំផ្លាញសន្លឹកប័ណ្ណបំបាត់ភស្ដុតាងក៏ដោយ ក៏ទិន្នន័យមាននៅ ក្នុងប្រព័ន្ធកុំព្យូទ័រទាំងអស់។
លោកបានធ្វើការក្រើនរំលឹកដល់ប្រជាពលរដ្ឋដែលមានប័ណ្ណកម្មសិទ្ធិ ហើយនៅ តែបន្តឈូសឆាយរំលោភបំពានដល់ដីព្រៃ ដែលជាសម្បត្តិរបស់រដ្ឋឬដីដែលជាសម្បត្តិរបស់រដ្ឋបាលខេត្ត នឹងធ្វើការចាត់វិធានការទៅ តាមផ្លូវច្បាប់បើរកឃើញមេខ្លោងដោយមិនមានការលើកលែងឡើយ។ ក្រៅ ពីនេះលោកបានណែនាំដល់រដ្ឋបាលស្រុកជួយពិនិត្យ និងរក្សាភ្នំធម្មជាតិឲ្យបាន ដើម្បីទុកដល់ផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋជាគោលដៅ ទេសចរណ៍នាពេលអនាគត។
លោកអភិបាលក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលទទួលបានកម្មសិទ្ធិដីធ្លី សូមកុំយកដីទៅ លក់ដូរដើម្បីអាចប្រើប្រាស់ដីនេះក្នុងការដាំដុះដំណាំផ្សេងៗចិញ្ចឹមជីវិត និងផ្គត់ផ្គង់ក្នុងគ្រួសារព្រមទាំងអាចទុកបន្តដល់កូនចៅ ជំនាន់ក្រោយៗផងដែរ៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


