Connect with us

ព័ត៌មានជាតិ

សម្ដេចប្រកាសទទួលថវិកាពីសប្បុរសជន​​ទុក​ទិញ​វ៉ាក់សាំង​កូវីដ

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន​បាន​ប្រកាស​មុន​នេះ​ថា គិត​មក​ដល់​ពេលនេះ​ សប្បុរសជន​បាន​ជួយ​ថវិកា​ ១៨ លានដុល្លារ​ ដើម្បី​ទិញ​វ៉ាក់សាំង​កូវីដ ​​ចាក់ជូន​ប្រជាពលរដ្ឋ​ដោយ​ឥត​គិត​ថ្លៃ។

សម្ដេច មានប្រសាសន៍ថា បន្ទាប់ពីសម្ដេចបានប្រកាសពីការទិញវ៉ាក់សាំងការពារកូវីដ១៩មក មានចលនាគាំទ្រយ៉ាងធំធេងទាំងតាមផ្លូវចិត្តនិងទាំងតាមការផ្តល់ថវិកា ដែលសម្ដេចចាត់ទុកថា នេះជា (ខឿនការពារសុខភាពរបស់ប្រ​ជាជន) បន្ទាប់ពីខឿនការពារជាតិ របស់ប្រជាជន នាឆ្នាំ២០០៨ ដល់ឆ្នាំ២០១១។

សម្ដេចមានប្រសាសន៍ទៀតថា សរុបថវិកាដែលសប្បុរសជនចូលរួមរហូតពេលនេះ មានជាង១៨លានដុល្លារអាមេរិក ​តែនៅមានព្រះសង្ឃ និងប្រជាពលរដ្ឋជាច្រើនទៀត ដែលចង់ចូលរួម ប៉ុន្កែមិនដឹងថាចូលនៅកន្លែងណានិងតាមរបៀបណា ដែលបញ្ហានេះ ត្រូវបានចាត់ចែងតាមច្រកពីរគឺ៖

១.ចូលតាមរយៈលោក សេង ទៀង រដ្ឋលេខាធិការទីស្តីការគណរដ្ឋមន្ត្រីដែលមានលេខទូរស័ព្វ 012 961971ប្រចាំការទទួលនៅទីស្តីការគណៈរដ្ឋមន្ត្រី។

២.តាមរយះធានាគារ ABA លេខគណនេយ្យ (001249176) Tep Sothy ។

ក្នុង​ពេល​ប្រទេសមួយចំនួនផលិតបាននិងដាក់អោយប្រើប្រាស់ និង​កំពុងបញ្ចេញលក់អោយប្រទេសនានា សម្តេច​តេជោ ហ៊ុន សែន បានណែនាំរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ​ឲ្យ​ត្រៀមបំរុងថវិកាសម្រាប់ទិញវ៉ាក់សាំងយកមកចាក់ជូនប្រជាជនដោយឥតគិតថ្លៃជាជំហានដំបូង។

រដ្ឋាភិបាល​បាន​ត្រៀមថវិកាសម្រាប់ការទិញ១លានដូស (មួយលានដូស) ក្នុងដំណាក់កាលដំបូង ដើម្បីចាក់ជូនចំពោះអ្នកដែលធ្វើការនៅកន្លែងដែលមានហានិភ័យខ្ពស់ និងអ្នកដែលមានហានិភ័យ។ មួយលានដូសចាក់បានត្រឹមតែមនុស្ស៥០ម៉ឺននាក់ប៉ុណ្ណោះ (ព្រោះម្នាក់ត្រូវការចាក់២ដង) ក្នុងពេលកម្ពុជា​មានប្រជាជន១៦លាននាក់ ទាំងចាស់ទាំងក្មេង ដែលក្នុងនោះមនុស្សប្រមាណ១០លាននាក់ត្រូវការចាក់វ៉ាក់សាំង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម