ព័ត៌មានជាតិ
តើបច្ចេកវិទ្យាឌីជីថលជួយអ្វីខ្លះដល់សាលារៀន ក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩
កាលពីមុន វិទ្យាល័យ ហ៊ុន សែន សេរីភាព មិនធ្លាប់បានប្រើប្រាស់បច្ចេកវិទ្យាឌីជីថលសោះឡើយ រហូតដល់ពេលផ្ទុះឡើងជំងឺរាតត្បាតកូវីដ-១៩ ដែលនាំឲ្យសាលារៀនបិទទ្វារ នៅឆ្នាំ ២០២០ ។

ក្នុងអំឡុងពេលជំងឺរាតត្បាតនេះ ការបង្រៀនត្រូវបានធ្វើតាមអនឡាញ ហើយសាលាបានចាប់ផ្ដើមប្រើប្រព័ន្ធគ្រប់គ្រងព័ត៌មានសាលារៀន (SIS) ដែលបង្កើតឡើងនិងដាក់ឲ្យប្រើប្រាស់ដោយក្រុមហ៊ុន មិត្តហ្វូន សម្រាប់សាលារៀននៅទូទាំងប្រទេស ដើម្បីបម្រើដល់សកម្មភាពរៀននិងបង្រៀន ។
ក្នុងបរិបទជំងឺរាតត្បាតកូវីដ-១៩ និងការបង្រៀនធ្វើឡើងតាមអនឡាញ ប្រព័ន្ធ SIS បានផ្ដល់ប្រយោជន៍ជាច្រើនដល់ការរៀនសូត្ររបស់សិស្សផង និងដល់ការងារបង្រៀនរបស់គ្រូផង ។ SIS គឺជាកម្មវិធីមួយសម្រាប់រក្សាទុកឯកសារនៅមួយកន្លែងដែលងាយស្រួលក្នុងការស្រាវជ្រាវរក ដោយចំណាយពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះ ព័ត៌មានជាច្រើនអាចរកឃើញភ្លាម ។ ប្រព័ន្ធនេះក៏ជួយទប់ស្កាត់មិនឲ្យឯកសារបាត់ឬខូចខាតដោយសារសត្វល្អិត ឬទឹក ឬពុកផុយនៃក្រដាស ផងដែរ ។ ជាមួយគ្នានេះដែរ ប្រព័ន្ធប័ណ្ណសារឌីជីថលជួយរក្សាទុកដាក់ព័ត៌មានរបស់សាលារៀនឲ្យកាន់តែមានសុវត្ថិភាពជាងមុនថែមទៀត ។
យោងតាមលោក ម៉ម សុធានី នាយកវិទ្យាល័យ ហ៊ុន សែន សេរីភាព បានឲ្យដឹងថា អ្វីៗមានភាពងាយស្រួលជាងពីមុន នៅពេលដែលសាលាបានងាកមកប្រើប្រាស់ប្រព័ន្ធ SIS ។ ហើយទាំងគ្រូបង្រៀន ទាំងសិស្សទទួលផលប្រយោជន៍ជាច្រើនពីប្រព័ន្ធនេះ ។

លោកនាយក ម៉ម សុធានី បានមានប្រសាសន៍យ៉ាងដូច្នេះថា «ឥឡូវនេះ លោកគ្រូអ្នកគ្រូអាចបញ្ចូលពិន្ទុសិស្សនៅក្នុងប្រព័ន្ធបាន។ សិស្សអាចតាមដានកាលវិភាគសិក្សា និងថ្នាក់រៀនរបស់ខ្លួនបាន ។» លោកបានបន្ថែមទៀតថា «ប្រព័ន្ធនេះងាយស្រួលក្នុងការប្រើ នៅពេលយើងយល់ពីវា ។»

អ្នកគ្រប់គ្រងរដ្ឋបាលរបស់សាលា គឺលោក ឈិន គឹមហេង បាននិយាយថា អ្វីៗកាន់តែស្រួលប្រើជាងមុនជាមួយនឹងប្រព័ន្ធ SIS ៖ «កាលពីមុន កិច្ចការខ្លះដែលចំណាយពេល ៣០នាទី ទៅមួយម៉ោង ដូចជាការបញ្ចូលពិន្ទុប្រចាំឆ្នាំ ឥឡូវនេះ ស៊ីពេលត្រឹមតែ៥នាទីប៉ុណ្ណោះ ។»
យោងតាមក្រុមហ៊ុនមិត្តហ្វូនដែលជាអ្នកបង្កើតប្រព័ន្ធនេះឡើង ប្រព័ន្ធ SIS ត្រូវបានអភិវឌ្ឍឡើងសម្រាប់ដាក់ពង្រាយទៅកាន់គ្រប់សាលារៀននៅតាមទីជនបទ ដែលត្រូវការប្រើប្រព័ន្ធនេះចាំបាច់បំផុត ។
ប្រធានផ្នែកដែលទទួលបន្ទុកប្រព័ន្ធ SIS នៅក្រុមហ៊ុនមិត្តហ្វូន បាននិយាយយ៉ាងដូច្នេះថា «យើងនឹងដាក់ពង្រាយនិងគាំទ្រដល់ប្រព័ន្ធអប់រំ ដោយប្រើប្រព័ន្ធ SIS នេះ ដោយផ្ដល់ស៊ីមកាតដែលប្រើអ៊ីនធឺណិតដោយឥតគិតថ្លៃ ដើម្បីឲ្យសិស្សានុសិស្សអាចរៀនសូត្រដោយមិនចាំបាច់បារម្ភអំពីស្ថានភាពហិរញ្ញវត្ថុគ្រួសារឡើយ ។»
មិត្តហ្វូន បាននិងកំពុងនាំមុខគេនៅក្នុងការជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាដើម្បីអនុវត្តកម្មវិធីអភិវឌ្ឍន៍ឌីជីថលជាតិរបស់ខ្លួន ។ កន្លងមក ក្រុមហ៊ុនបានធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងស្ថាប័នរដ្ឋសំខាន់ៗ ដើម្បីអនុវត្តគម្រោងឌីជីថលរូបនីយកម្មនៅក្នុងវិស័យជាច្រើន ដូចជា វិស័យអប់រំ សុខាភិបាល និងដឹកជញ្ជូន ។
ជាក្រុមហ៊ុនឈានមុខគេមួយនៅក្នុងវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល មិត្តហ្វូន មានហេដ្ឋារចនាសម្ព័ន្ធបណ្ដាញធំជាងគេបំផុត ដែលបម្រើសេវាកម្មដល់ប្រជាជនកម្ពុជាប្រមាណ ៩លាននាក់ នៅទូទាំងប្រទេស៕
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


