ព័ត៌មានជាតិ
ទីលានទុកដាក់សម្រាម ទំហំ ១៥ ហិកតា តម្លៃ ១,៦ លានដុល្លារ សាងសង់បាន ៩៨%
ទីលានទុកដាក់សម្រាមទំហំជាង ១៥ ហិកតាដែលមានតម្លៃជាង ១,៦ លានដុល្លារ ស្ថិតក្នុងភូមិទួលម្កាក់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ សាងសង់សម្រេចបានជាង ៩៨% ហើយគ្រោងនឹងបញ្ចប់ការសាងសង់នាពេលឆាប់ៗខាងមុខនេះ។

ថ្លែងក្នុងឱកាសអមដំណើរ លោក ជាវ តាយ អភិបាល ខេត្តពោធិ៍សាត់ ចុះពិនិត្យការដ្ឋានទីលានទុកដាក់សំរាមនារសៀលថ្ងៃទី ២៨ ខែធ្នូនេះ លោក ចាប នាង អភិបាលក្រុងពោធិ៍សាត់ បានមានប្រសាសន៍ថា ទីលានទុកដាក់សម្រាមនេះ ត្រូវបានរាជរដ្ឋាភិបាល អនុញ្ញាតឱ្យសាងសង់តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមថវិកាកម្ចីសម្បទាន របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រមាណ ១,៦ លាន ដុល្លារសហរដ្ឋអាមេរិក ដែលទទួលការសាងសង់ដោយក្រុមហ៊ុន អ៊ឹង ស៊ឹមស៊ា ខនស្ត្រាក់សិន លើផ្ទៃដីប្រមាណជាង ១៥ ហិកតា ចាប់អនុវត្តតាំងពីខែមេសា ឆ្នាំ ២០២០ កន្លងទៅ រហូតមកទល់បច្ចុប្បន្ន សម្រេចការងារបានប្រមាណ ៩៨,០៥ %ហើយ (ការងារដើម + ការងារបន្ថែមលើកទីមួយ + ការងារបន្ថែមលើកទីពីរ)។

លោកអភិបាលក្រុងពោធិ៍សាត់បានបន្តថា សកម្មភាពសាងសង់សំខាន់ៗ ដែលសម្រេចបានរួមមាន៖ ផ្លូវចូលទីលាន ១០០%, ផ្លូវខាងក្នុងទីលាន ១០០%, របងថ្មីព័ទ្ធជុំវិញការដ្ឋាន ១០០%, រណ្តៅទុកដាក់សំរាមទីមួយ និងទីពីរ ១០០%, អគាររដ្ឋបាល ១០០%, ឃ្លាំងសម្រាប់ហាល ឬស្តុកកករខាប់ (ភក់) ៧០%, ប្រព័ន្ធប្រមូលចូលអាងចម្រោះទឹករងៃ ១០០%, អាងចម្រោះទឹករងៃ ២ កន្លែង ១០០%, ដាំដើមឈើ និងការផ្គត់ផ្គង់ថាមពល ដាក់បង្គោលភ្លើង ១០០%, ស្រះបំប្លែងក្លិនទឹកជាដំណាក់ៗ ដោយដាំរុក្ខជាតិជំនួយមុនបង្ហូរចូលទៅចំរោះក្នុងដី ៨១% និងអាងចម្រោះទឹកដែលហូរពីស្រះបំប្លែងដោយរុក្ខជាតិ និងពន្លឺថ្ងៃ (SOAKAWAY) ១០០%, ច្រកទ្វារចេញចូល និងផ្លាកការដ្ឋាន ៥០%, កន្លែងថ្លឹងរថយន្តដឹកសំរាមមុនចាក់ចូលរណ្តៅ ៤៤.៥២% និងអគារស្នាក់នៅ របស់កម្មករប្រមូលសំរាម និងទុកដាក់របស់រឹងបណ្តោះអាសន្ន ៥.៨១%។

លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានមានប្រសាសន៍ថា បញ្ហាអនាម័យបរិស្ថាន ក៏ដូចជាទីលានកន្លែងទុកដាក់ និងចាក់សំរាម គឺជាជំងឺសង្គមដ៏សំខាន់ ដែលរាជរដ្ឋាភិបាល តែងតែជំរុញ ដល់អាជ្ញាធរថ្នាក់ក្រោមជាតិ ឱ្យមានការយកចិត្តទុកដាក់ខ្ពស់ ក្នុងការរួមចំណែកធ្វើឱ្យបរិស្ថានទីក្រុង និងទីប្រជុំជន បានកាន់តែល្អប្រសើរ។ ដោយឡែកសម្រាប់ទីក្រុងពោធិ៍សាត់បច្ចុប្បន្ន បញ្ហាសំរាមបានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ទាមទារឱ្យរដ្ឋបាលខេត្ត ត្រូវតែយកចិត្តទុកដាក់ ពីទីកន្លែងសម្រាប់ទុកដាក់សំរាម ទៅថ្ងៃអនាគត។

លោក ជាវ តាយ បានណែនាំឱ្យជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ធ្វើយ៉ាងណាសហការជាមួយក្រុមហ៊ុនម៉ៅការឱ្យបានល្អ ដើម្បីឱ្យដំណើរការនៃការកសាងគម្រោង ទីលានគ្រប់គ្រងសំណល់រឹងនេះ បានលឿន និងឆាប់រហ័ស ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់ របស់រដ្ឋបាលខេត្ត ក្នុងការលើកកម្ពស់អនាម័យ បរិស្ថាន ក្នុងក្រុងពោធិ៍សាត់ ឱ្យបានកាន់តែល្អប្រសើរឡើងថែមទៀត៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១៤ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


