ព័ត៌មានជាតិ
ក្រសួងការបរទេស រៀបចំកម្មវិធី “ការផ្ដល់ព័ត៌មានស្ដីពីអាទិភាពកម្ពុជាក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២”
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា កាលពីរសៀលថ្ងៃទី២៩ ខែធ្នូ ម្សិលមិញ បានរៀបចំកម្មវិធីមួយ ដែលមានឈ្មោះថា “ការផ្តល់ព័ត៌មាន ស្តីពីអាទិភាពកម្ពុជា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២”។ កម្មវិធីនេះ មានបទបង្ហាញរបស់លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក ឌី ខាំបូលី តំណាងលោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមពីតំណាងស្ថានទូតនានាប្រចាំកម្ពុជាផងដែរ។

លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានបញ្ជាក់ថា កម្មវិធី “ការផ្តល់ព័ត៌មានស្តីពីអាទិភាពកម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២” គឺជាកម្មវិធីផ្លូវការចុងក្រោយគេរបស់លោកក្នុងឆ្នាំ២០២១នេះ ដែលមានវត្តមានរបស់បណ្តាសមាជិកអង្គទូត អ្នកសារព័ត៌មាន និងមន្ត្រីពាក់ព័ន្ធ។ លោកថា ប្រឈមនឹងបញ្ហាមួយចំនួនក្នុងតំបន់ កម្ពុជា បានប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ ដើម្បីប្រកាន់ខ្ជាប់នូវមូលបទរបស់អាស៊ាន ដោយធានាថា សសរស្តម្ភទាំងបីរបស់អាស៊ាន នៅតែជាចំណុចស្នូលនៃដំណើរការកសាងសហគមន៍អាស៊ាន និងសម្រេចបាននូវរាល់គម្រោងទាំងឡាយ រួមទាំង ការរៀបចំប្រកបដោយជោគជ័យនៃព្រឹត្តិការណ៍អមទាំងអស់។

ចំណែក លោក ប៉ាន សូរស័ក្តិ បានលើកឡើងថា លោកមានសេចក្តីសោមនស្សរីករាយ និងកិត្តិយសយ៉ាងខ្លាំង ដែលក្នុងនាមជាតំណាងជាតិសម្រាប់ក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន និងជាប្រធានរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន (AEM) និងក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន (AECC) ឆ្នាំ ២០២២ ដើម្បីបង្ហាញពីលទ្ធភាពរបស់កម្ពុជា។

លោកថា ជាគោលការណ៍ ក្នុងអំឡុងពេលធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ កម្ពុជា នឹងខិតខំដឹកនាំកិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ាន ដើម្បីលើកកម្ពស់វិធីសាស្រ្តតម្រង់ទិសសកម្មភាព ដែលផ្អែកលើភាពបើកចំហ ភាពស្មោះត្រង់ ជំនឿល្អ សាមគ្គីភាព និងភាពសុខដុមរមនាក្នុងអាស៊ាន ដើម្បីដោះស្រាយបញ្ហាប្រឈមរួម ដែលកំពុងជួបប្រទះប្រកបដោយប្រសិទ្ធភាព។ បើតាមលោក ប៉ាន សូរស័ក្តិ អ្វីដែលជាអាទិភាពទៀតនោះ គឺការការខិតខំប្រឹងប្រែងរបស់អាស៊ាន ក្នុងការងើបឡើងកាន់តែខ្លាំងពីជំងឺរាតត្បាតកូវីដ-១៩៕
អត្ថបទ ៖ កោះកែវ

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន