ព័ត៌មានជាតិ
កម្ពុជា រកចំណូលពីការនាំចេញអង្ករបាន ៥២៧លានដុល្លារ ក្នុងឆ្នាំ ២០២១
រយៈពេល ១២ខែ ឆ្នាំ ២០២១ កម្ពុជា រកចំណូលពីការនាំចេញអង្ករបានចំនួន ៥២៧លានដុល្លារ ក្នុងឆ្នាំ ២០២១ ដោយនាំចេញអង្ករចំនួន ៦១៧ ០៦៩តោន មានការថយចុះចំនួន ៧៣ ៧៦០តោន (-១០,៦៨% បើធៀបនឹងបរិមាណនាំចេញក្នុងឆ្នាំ២០២០ ដែលមានចំនួន ៦៩០ ៨២៩តោន។ ក្នុងនោះ ការនាំចេញអង្ករក្នុងខែធ្នូ ឆ្នាំ២០២១ មានចំនួន ៨៤ ៨៩០តោន មានការថយចុះចំនួន ៤ ៨៩៤តោន (-៥,៤៥%) បើធៀបនឹងខែធ្នូ ឆ្នាំ២០២០ ដែលមានចំនួន ៨៩ ៧៨៤តោន។ នេះបើតាម Facebook ផ្លូវការរបស់រដ្ឋមន្រ្តីក្រសួងកសិកម្ម លោក វេង សាខុន។

របាយការណ៍របស់ក្រសួងកសិកម្ម បានបង្ហាញថា អង្ករក្រអូបគ្រប់ប្រភេទនាំចេញមានចំនួន ៤៥៧ ៤១៥តោន ស្មើនឹង ៧៤,១៣% អង្ករសគ្រប់ប្រភេទមានចំនួន ១៤៩ ០៨០តោន ស្មើនឹង ២៤,១៦% និងអង្ករចំហុយមានចំនួន ១០ ៥៧៤តោន ស្មើនឹង ១,៧១%។ ក្នុងនោះ បរិមាណអង្ករនាំចេញទៅកាន់ទិសដៅសហភាពអឺរ៉ុបចំនួន ២២ប្រទេស មានចំនួនសរុប ១៥៥ ៧៧៣តោន (ថយចុះចំនួន ៤៨ ០១៨តោន ស្មើនឹង -២៣,៥៦%) ទិសដៅប្រទេសចិនមានបរិមាណសរុបចំនួន ៣០៩ ៧០៩តោន (កើនឡើងចំនួន ២០ ២៧០តោន ស្មើនឹង ៧%) ទិសដៅអាស៊ានចំនួន ៧ប្រទេស មានបរិមាណ សរុបចំនួន ៦៣ ១៦៥តោន(ថយចុះចំនួន ២៣ ៧៣៤តោន ស្មើនឹង -២៧,៣១%) និងទិសដៅដទៃទៀតចំនួន២៤ ប្រទេស មានបរិមាណសរុប ៨៨ ៤២២តោន (ថយចុះចំនួន ២២ ២៧៨តោន ស្មើនឹង -២០,១២%)។
ចំណែកក្រុមហ៊ុន ដែលបាននាំចេញអង្ករមានចំនួន ៦២ក្រុមហ៊ុន ហើយបរិមាណអង្ករ ដែលបាននាំចេញដោយក្រុមហ៊ុនធំៗចំនួន១០ មានរហូតដល់ ៤៥៦ ២២៣តោន (៧៣,៩៤%) និងក្រុមហ៊ុន ៥២ដទៃទៀត បាននាំចេញត្រឹមតែ ១៦០ ៨៤៦តោន (២៦០៦%)។
យោងតាមប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) របស់អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្នុងឆ្នាំ២០២១ កម្ពុជាបាននាំចេញកសិផលទៅក្រៅប្រទេស មានបរិមាណសរុប ៧ ៩៨៤ ២៥១,៨៣ តោន ទៅកាន់ទិសដៅ៦៨ប្រទេស គឺមានការកើនឡើងចំនួន ៣ ១១០ ៧៩០,៧៣ តោនស្មើនឹង ៦៣,៨៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលទទួលបានត្រឹមតែ ៤.៨៧៣៤៦១,១០តោនប៉ុណ្ណោះ៕ ទួន សុផល

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


