ព័ត៌មានជាតិ
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ៖ មីយ៉ាន់ម៉ា មិនទាន់ដល់ថ្នាក់បញ្ជូនក្រុមប្រឹក្សាសន្តិភាពរបស់ អសប ទៅជួយទប់ស្កាត់នោះទេ
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្រោយពីត្រឡប់ពីប្រទេសមីយ៉ាន់ម៉ា វិញ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានផងនោះ បានថ្លែងថា ស្ថានភាពនៅមីយ៉ាន់ម៉ា មិនទាន់ដល់ថ្នាក់បញ្ជូនក្រុមប្រឹក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិទៅជួយទប់ស្កាត់នោះទេ។

លោកថា ប្រសិនបើស្ថានការណ៍នៅមីយ៉ាន់ម៉ា ធ្លាក់ដល់ស្ថានការណ៍ដុនដាបខ្លាំង ផ្ទុះសង្គ្រាមស៊ីវិល រហូតមានការបញ្ជូនក្រុមប្រឹក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិទៅជួយសម្របសម្រួល ដើម្បីទប់ស្កាត់ ដើម្បីកុំឲ្យច្បាំងគ្នា កុំឲ្យជម្លោះគ្នា កុំឲ្យសម្លាប់គ្នា វាជាការសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មិនមែនស្ថិតនៅលើ កម្ពុជា ទេ “ប៉ុន្តែបើតាមខ្ញុំមើលទៅ សភាពការណ៍វាមិនទាន់ដល់ថ្នាក់ហ្នុងទេ”។
បើតាម លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន “ពេលនេះគ្រប់គ្រឿងទាំងអស់ ដែលអាចផ្សំឲ្យទៅជាសង្គ្រាមស៊ីវិល គឺមាននៅលើតុអស់ហើយ ប៉ុន្តែពាក្យថា នៅលើតុ មានន័យថា មិនទាន់ស្លនៅឡើយទេ វាគ្រាន់តែនៅលើតុទេ វាជាគ្រឿងទេ វាមិនទាន់ដល់ដំណាក់កាលដែលគ្រឿងទាំងអស់នោះក្លាយទៅជាម្ហូបទេ។ មានន័យថា គ្រឿងផ្សំទាំងអស់នោះ វាមិនទាន់ក្លាយជាផ្ទុះសង្គ្រាមស៊ីវិលពេញទំហឹងនៅក្នុងប្រទេសមីយ៉ាន់ម៉ានោះទេ គ្រាន់តែមាននេះ ជាហានិភ័យឆ្ពោះទៅរកគោលដៅហ្នឹង អញ្ចឹងហើយបានជា កម្ពុជា ខំប្រឹងធ្វើយ៉ាងម៉េចកុំឲ្យដំណើរការនេះទៅដល់ដំណាក់កាលនោះ”។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ថា ការដែល កម្ពុជា ចង់ជួយ មីយ៉ាន់ម៉ា ទី១. ជាការផ្លាស់ប្ដូរបទពិសោធន៍។ លោកថា កម្ពុជាយើង អត់មានផលប្រយោជន៍នយោបាយ ផលប្រយោជន៍សេដ្ឋកិច្ច ផលប្រយោជន៍ភូមិសាស្ត្រនយោបាយអ្វីទេ ប៉ុន្តែយើងចង់ជួយ ព្រោះ កម្ពុជា ធ្លាប់រងគ្រោះដោយសង្គ្រាមស៊ីវិល ធ្លាប់ឆ្លងកាត់នូវសោកនាដកម្ម នៃសង្គ្រាមស៊ីវិល និងលទ្ធផល នៃសង្គ្រាមស៊ីវិលអូសបន្លាយជិត ៣ ទសវត្សរ៍ ហើយទម្រាំតែយើងមកដល់សព្វថ្ងៃនេះ មានដំណើរការយូរអង្វែងណាស់ ដូច្នេះយើងចង់ឲ្យប្រជាជនមីយ៉ាន់ម៉ា ជៀសផុតពីសោកនាដកម្មដែលយើងធ្លាប់ឆ្លងកាត់ ធ្លាប់ស្គាល់កន្លងមក។
ទី២. ក្នុងនាមជាប្រធានអាស៊ាន យើងមានកាតព្វកិច្ច ព្រោះសេចក្ដីសម្រេចមានហើយ គឺការទទួលខុសត្រូវក្នុងនាមប្រធានអាស៊ាន ហើយក៏ក្នុងឋានៈជាសមាជិកអាស៊ានដែរ ត្រូវតែជួយគ្រួសារអាស៊ានជាមួយគ្នា ហើយប្រសិនបើប្រទេសមីយ៉ាន់ម៉ាធ្លាក់ទៅក្នុងវិបត្តិសង្គ្រាមស៊ីវិល វាមានឥទ្ធិពលអាក្រក់រហូតដល់តំបន់របស់យើង អាក្រក់ដល់កេរ្តិ៍ឈ្មោះរបស់អាស៊ាន អាក្រក់រហូតដល់ការឯកភាពអាស៊ាន ដូច្នេះយើងជួយមីយ៉ាន់ម៉ា ក៏ដូចជាជួយអាស៊ានអញ្ចឹងដែរ៕
អត្ថបទ ៖ កោះកែវ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៥២ នាទី agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


