ព័ត៌មានជាតិ
លោកស្រី ឱវណ្ណឌីន បញ្ជាក់ពីមូលហេតុដែលខេត្តទាំង២៤នៅមិនទាន់អាចចាក់ដូសទី៤បាន
លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណ ឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានមានប្រសាសន៍តាមរយៈសាសំឡេងនៅរសៀលថ្ងៃទី៩មករានេះថា ក្រសួងនឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដួសទី៤ដល់ក្រុមគោលដៅជម្រើសនៅរាជធានីភ្នំពេញចាប់ពីថ្ងៃទី១៤ខែមករាឆ្នាំ២០២២២ខាងមុខតទៅ។

រីឯខេត្តចំនួន៤ទៀត នៅមិនទាន់អាចចាក់ដូសទី៤នេះ បាននៅឡើយទេ ដោយសារតែនៅមិនទាន់មានប្រព័ន្ធត្រជាក់បំពាក់តាមខេត្តទាំងនោះ។
លោក ស្រីបានបន្តថា «ចំពោះខេត្តទាំង២៤វិញ សូមមេត្តារង់ចាំបន្តិចសិន ដោយសារត្រូវង់ចាំនូវប្រព័ន្ធត្រជាក់បំពាក់ទៅតាមមន្ទីរសុខាភិបាល ឱ្យបានត្រឹមត្រូវសម្រាប់ការរក្សាទុកវ៉ាក់សាំងPfzer ដែលប្រព័ន្ធត្រជាក់នេះ ផ្តល់ជួនដោយអង្គការយូនីសរហ្វ បើមិនមានអ្វីប្រែប្រួលទេនោះនឹងមកដល់កម្ពុជា នៅក្នុងកំឡុងខែកម្ភៈខាងមុខនេះ។ ដូច្នេះសូមបណ្តាខេត្តផ្សេងៗជំរុញការចាក់វ៉ាក់សាំងដូសទី៣ សិនទៅដោយសារមានប្រជាពលរដ្ខយើងជាច្រើននៅមិនទាន់បានចាក់នៅឡើយ» ។
លោក ស្រីបានបន្តទៀតថា ការចាក់វ៉ាក់សាំងកូវីដ-១៩ ដួសទី៤ដល់ក្រុមគោលដៅនៅរាជធានីភ្នំពេញនេះ គណៈកម្មការចំពោះកិច្ចចាក់វាក់សាំងកូរីដ ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) នឹងប្រើវ៉ាកសាំងPfzer ដល់ថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភាក្រុមគ្រូពេទ្យជួរមុខ(ទាំងរដ្ឋ និងឯកជន) មន្ត្រីរាជការ កងទ័ព នគបាលជាតិ រហូតដល់អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច ជនចាស់ជរាដែលមានអាយុចាប់ពី ៦០ឆ្នាំឡើងបុគ្គលិកស្ថានទូត អង្គការជាតិ អន្តរជាតិ អ្នកសារព័ត៌មាន និងសមាជិក សមាជិកានៃសមាគមសសិល្បៈករកម្ពុជា ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ដួសទី៣ ឬដូសជំរុញរូច ហើយមានគម្លាតចាប់ពី៤ខែឡើង បន្ទាប់ពីការចាក់វ៉ាក់ដួសទី៣ ឬដួសជំរុញរួចនៅតាមមន្ទីរពេទ្យជាតិនានា ។
លោកស្រី បានអំពាវនាវអញ្ជើញទៅចាក់ វ៉ាក់សាំង ដួសទី៤ឱ្យបានគ្រប់គ្នាៗ ដើម្បីបង្កើនភាពស៊ាំទប់ទល់នឹងការឆ្លងរីករាលដាលនៃជំងឺកូដ-១៩ជាពិសេសវីរុសបំប្លែង ខ្លួនថ្មីប្រភេទដែលតា និងវីរុសបំប្លែងខ្លួនថ្មីប្រភេទអូមីក្រុងដើម្បីបានវិលត្រឡប់ទៅដំណើរការជាប្រក្រតីនូវការរស់នៅ រួមទាំងសកម្មភាពសេដ្ឋកិច្ច និងសង្គមផ្សេងៗឡើងវិញ ក្នុងពេលខាងមុខនេះ៕ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


