ព័ត៌មានជាតិ
អភិបាលខេត្តកំពង់ចាម៖ គ្រូបង្រៀនជាឪពុកម្តាយទី២ និងជាអ្នកសម្រួចអនាគតរបស់សិស្ស
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងថា គ្រូបង្រៀន ជាឪពុកម្តាយទី២ និងជាអ្នកសម្រួចអនាគតរបស់សិស្សដែលជាទំពាំងស្នងឬស្សីរបស់ប្រទេសជាតិ។ លោកអភិបាលខេត្តលើកឡើងបែបនេះ នៅក្នុងពិធីបើកបវេសនកាលថ្មីឆ្នាំសិក្សា២០២១-២០២២ និងទិវាដឹងគុណគ្រូបង្រៀន នៅព្រឹកថ្ងៃទី១០ មករានេះ នៅវិទ្យាល័យព្រះសីហនុ។

លោកអភិបាលខេត្ត បានបន្តថា ការអប់រំ និងការកសាងធនធានមនុស្សត្រូវតែឆ្លងកាត់ការបណ្ដុះបណ្តាលក្នុងសាលារៀនដែលមានគ្រូបង្រៀនជាឪពុកម្តាយទី២។ ប៉ុន្តែ ក៏ត្រូវមានកិច្ចសហការពីមាតាបិតាអាណាព្យាបាល ចាស់ព្រឹទ្ធាចារ្យ និងមហាជនទូទៅក្នុងសង្គមគ្រួសារ និងសង្គមជាតិទាំងមូលផងដែរ។
តែយ៉ាងណា លោកអ៊ុន ចាន់ដា បានទទួលស្គាល់ថា ការអប់រំមិនបានដិតដល់ ឬការបែកបាក់ក្នុងគ្រួសារក៏ជាប្រភពដែលបង្កើតឱ្យមានការប្រព្រឹត្តនូវឧក្រិដ្ឋកម្ម និងអំពើអបាយមុខផ្សេងៗ។ ដូច្នេះមាតាបិតាអាណាព្យាបាលសិស្ស ត្រូវជួយគ្រប់គ្រងអប់រំកូនចៅឱ្យពួកគេស្ថិតនៅក្នុងសាលារៀន ស្ថិតក្នុងលំនៅដ្ឋានស្ថិតក្នុងរង្វង់នៃការកម្សាន្តជាមួយក្រុមគ្រួសារមិត្តភក្តិត្រឹមត្រូវ ដើម្បីកុំឱ្យពួកគេស្ថិតនៅក្នុងក្រុមក្មេងទំនើងដើរមិនចូលផ្ទះមិន ចូលសាលារៀន ហើយបង្កបញ្ហានៅតាមទីធ្លាសាធារណៈ ឬសាលារៀនជាដើម។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ៖ « ប្រការខាងលើនេះ ជាកង្វល់រួមរបស់គ្រួសារ របស់រាជរដ្ឋាភិបាលនិងរបស់សង្គមជាតិទាំងមូល យើងចាំបាច់ត្រូវរួមគ្នា ដើម្បីទប់ស្កាត់ និងលុបបំបាត់តាមវិធានការដែលមានរួចមកហើយ គឺទំនាក់ទំនងរវាងសាលារៀន គ្រួសារ និងសង្គមជាតិ»។
បើតាមអភិបាលខេត្ត មាតាបិតា ឬអាណាព្យាបាលសិស្ស មានតួនាទីសំខាន់ណាស់ក្នុងការរួមចំណែកជំរុញកុលបុត្រកុលធីតារបស់ខ្លួនឱ្យខិតខំប្រឹងប្រែងព្យាយាមរៀនសូត្រ ដើម្បីជួយពង្រឹងឱ្យកូន-ចៅខ្លួនមានការទទួលខុសត្រូវលើខ្លួនឯងមានសីលធម៌ និងអាកប្បកិរិយាថ្លៃថ្នូរ។ ម្យ៉ាងវិញទៀត ក៏អាចក្លាយខ្លួនជា “កូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ” ដែលមានចំណេះដឹងយ៉ាងទូលំទូលាយ និងមានការអភិវឌ្ឍវិជ្ជាជីវៈ ជាមូលដ្ឋានសំខាន់បំផុតសម្រាប់ឈានទៅរកការបំពេញបន្ថែមនូវជំនាញជាន់ខ្ពស់នានាបន្ថែមទៀត ដើម្បីអនាគតរុងរឿងរបស់ពួកគេនៅក្នុងសង្គម គ្រួសារ និងជាតិទាំងមូលផងដែរ៕
អត្ថបទ ៖ សំអឿន
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


