ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ ថ្ងៃទី១ នៃការបើកបវេសនកាលឆ្នាំថ្មី ដំណើរការល្អប្រសើរ
មន្ត្រីអ្នកនាំពាក្យក្រសួង អប់រំ យុវជន និងកីឡា លោក រស់ សុវាចា បានឱ្យដឹងថា នៅថ្ងៃទីមួយ នៃការបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២១-២០២២ ដំណើរការទៅយ៉ាងល្អប្រសើរ មិនមានភាពមិនប្រក្រតីកើតឡើងនោះទេ។

លោក រស់ សុវាចា បញ្ជាក់ថា សម្រាប់ឆ្នាំសិក្សាថ្មី ២០២១-២០២២ ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំឱ្យគ្រឹះស្ថានសិក្សាគ្រប់កម្រិត ពីកម្រិតមត្តេយ្យ ដល់ថ្នាក់ទី ១២ ឱ្យបន្តអនុវត្តគន្លងប្រក្រតីថ្មី នៃវិស័យអប់រំ ដោយយើងទាំងអស់គ្នា ត្រូវបន្តការយកចិត្តទុកដាក់លើសុវត្ថិភាព សុខភាពសិក្សា និងការបង្រៀន និងរៀនតាមបែបថ្មី ធ្វើយ៉ាងណាធានាឱ្យបុគ្គលិកអប់រំ និងសិស្សានុសិស្សទាំងអស់ មានសុខភាពល្អ និងធានាបាននូវនិរន្តរភាពនៃការសិក្សាប្រកបដោយគុណភាព និងបន្តចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការបង្ការ ទប់ស្កាត់ និងការរីករាលដាលជំងឺកូវីដ១៩។

ជាមួយគ្នានេះ ក្រសួងអប់រំ យុវជន និងកីឡា សម្ដែងនូវការដឹងគុណ ចំពោះសម្ដេចតេជោ នាយករដ្ឋមន្ត្រី គ្រូពេទ្យ និងអ្នកស្ម័គ្រចិត្តសុខាភិបាល និងគ្រប់ភាគីពាក់ព័ន្ធ ដែលបានទប់ស្កាត់ការរាត្បាតជំងឺកូវីដ១៩។ ជាពិសេសការសម្រេចរបស់សម្ដេចតេជោ ផ្ដល់អាទិភាពឱ្យចាក់វ៉ាក់សាំងដល់បុគ្គលិកអប់រំ និងកុមារ អាយុ ចាប់ពី ៥ ឆ្នាំ ឡើងទៅ៕

អត្ថបទៈ ឡេង ដេត
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១២ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ


