ព័ត៌មានជាតិ
លោក ចម ប្រសិទ្ធ ៖ កម្ពុជា នឹងឈានទៅសម្រេចបានចក្ខុវិស័យ ប្រែក្លាយជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០
លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងថា ប្រទេសកម្ពុជា នឹងឈានទៅសម្រេចបាននូវចក្ខុវិស័យ ប្រកបដោយមហិច្ឆតារបស់ខ្លួន ក្នុងការប្រែក្លាយទៅជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ ២០៥០។
លោក ចម ប្រសិទ្ធ បានថ្លែងបែបនេះនាថ្ងៃទី១២ ខែមករា ឆ្នាំ ២០២២ ខណៈអញ្ជើញជាអធិបតី បើកកិច្ចប្រជុំលើកទី ២ ក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (ក.ជ.វ. ប.ន) នៅទីស្តីការក្រសួង តាមប្រព័ន្ធ អនឡាញ។
លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានវាយតម្លៃខ្ពស់ និងកោតសរសើរ ចំពោះការចូលរួម និងសមិទ្ធផល សម្រេចបាន របស់ក្រុមប្រឹក្សា ក.ជ.វ. ប.ន នាពេលកន្លងមក ហើយនេះជាលើកទី ២ហើយ ដែលកិច្ចប្រជុំ ក.ជ.វ.ប.ន. ត្រូវបានរៀបចំឡើង បន្ទាប់ពីកិច្ចប្រជុំលើកទី ១ ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២១កន្លងទៅ ។
លោកបានបន្ត ថា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានកិត្តិយសរបស់ ក.ជ.វ.ប.ន. បានចាប់យកវិស័យ វ.ប.ន. ជាមូលដ្ឋានគ្រឹះដ៏សំខាន់ សម្រាប់បង្កលក្ខណៈឲ្យប្រទេសកម្ពុជា ឈានទៅសម្រេចបាននូវចក្ខុវិស័យ ប្រកបដោយមហិច្ឆតារបស់ខ្លួន ក្នុងការប្រែក្លាយទៅជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ ២០៥០។
ក្នុងនោះគោលនយោបាយជាតិ ស្តីពី វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (វ.ប.ន.) ឆ្នាំ២០២០-២០៣០ ត្រូវបានដាក់ឲ្យអនុវត្ត និងផែនទីបង្ហាញផ្លូវ វ.ប.ន. កម្ពុជា ២០៣០ ត្រូវបានសម្រេចអនុម័តដោយ ក.ជ.វ.ប.ន. នៅក្នុងកិច្ចប្រជុំលើកទី ១។
សូមបញ្ជាក់ថា ផែនទីបង្ហាញផ្លូវ វ.ប.ន. កម្ពុជា ២០៣០ មានសសរស្តម្ភចំនួន ៥ ដែលរួមមាន៖ ទី១-អភិបាលកិច្ច, ទី២-ការអបរំ, ទី៣-ការស្រាវជ្រាវ និងអភិវឌ្ឍន៍, ទី៤-កិច្ចសហការ, និង ទី៥-ប្រព័ន្ធអេកូឡូស៊ី។ ផែនទីបង្ហាញផ្លូវនេះ គឺជាត្រីវិស័យដ៏ចាំបាច់សម្រាប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការអនុវត្តភារកិច្ចរបស់ខ្លួន ក្រោមកិច្ចសម្រសម្រួលរបស់ ក.ជ.វ.ប.ន. ដែលផែនការអនុវត្ត ត្រូវបានដាក់បញ្ចូលក្នុងរបៀបវារៈទី៥ នៃកិច្ចប្រជុំក្នុងថ្ងៃនេះ។
បន្ថែមលើនេះទៅទៀតនោះ សមិទ្ធផលថ្មីៗក្នុងវិស័យ វ.ប.ន. បាននិងកំពុងដើរតួនាទីជាស្នូល ដល់វឌ្ឍនភាព វ.ប.ន. កម្ពុជា ដែលរួមមាន៖ របៀបវារៈស្រាវជ្រាវជាតិ, កម្មវីធី GO-SPIN (Global Observatory of Science, Technology and Innovation Policy Instruments ), ក្របខណ្ឌគោលនយោ បាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១- ២០៣៥, ផែនទីបង្ហាញផ្លូវ បច្ចេកវិទ្យាអបរំ និងបច្ចេកវិទ្យាសុខាភិបាល និងបច្ចេកវិទ្យាកសិកម្ម។
លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានទាញចំណាប់អារម្មណ៍ មកលើទស្សនៈវិស័យ ក្នុងការដឹកនាំសម្របសម្រួលក្នុងវិស័យ វ.ប.ន.កម្ពុជា លើកិច្ចការមួយចំនួនផ្សេងទៀត សម្រាប់ជំរុញការអភិវឌ្ឍប្រព័ន្ធអេកូនវានុវត្តជាតិ ស្របតាគោលនយោបាយជាតិ ស្តីពី វ.ប.ន. ឆ្នាំ២០២០-២០៣០ និងការចង្អុល បង្ហាញរបស់ផែនទីបង្ហាញផ្លូវ វ.ប.ន. កម្ពុជា ២០៣០។
គំនិតផ្តួចផ្តើមទាំងនោះ រួមមាន៖ ការរៀបចំបង្កើតបណ្ឌិត្យសភាវិទ្យាសាស្ត្រ, ការរៀបចំគោលនយោ បាយនវានុវត្តន៍ឧស្សាហកម្មកម្ពុជា, ការអង្កេតថ្នាក់ជាតិស្តីពី វ.ប.ន., ការរៀបចំបង្កើតសួន វ.ប.ន. , ការពង្រឹងនិងលើកតម្កើងកម្មវិធី STEM (Science Technology Engineering Mathematics)ក្នុងចំណោមយុវជន, និងការទាក់ទាញបុគ្គលដែលមាន ទេព្យកោសល្យពីបរទេស (Talent Grant In) ជាដើម។
លោកទេសរដ្ឋមន្រ្តី បានបង្ហាញនូវក្តីសង្ឈឹមដ៏មុតមាំ ចំពោះការបង្កើនកិច្ចសហការ ក្នុងវិស័យ វ.ប.ន. និងការពង្រឹងសាម្គីភាព អនុវត្តការងារដើម្បីប្រយោជន៍ជាតិជារួម និងលើកទឹកចិត្តឲ្យមានការចូលរួមផ្តល់ទស្សនទាននានា ក្នុងកិច្ចប្រជុំនេះ ដើម្បីជាធាតុចូល សម្រាប់កិច្ចអភិវឌ្ឍន៍វិស័យ វ.ប.ន. កម្ពុជា តែម្ដង៕
អត្ថបទ៖ វិមាន
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង