ព័ត៌មានជាតិ
រដ្ឋមន្ត្រីការបរទេសជប៉ុន កោតសរសើរកម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែងជួយមីយ៉ាន់ម៉ា
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជាបានអះអាងថា កាលពីម្សិលមិញ (ថ្ងៃទី១១ ខែមករា ឆ្នាំ២០២២) លោកបានជួបពិភាក្សាការងារជាមួយលោក ហាយ៉ាហ្សី យ៉ូហ្ស៊ីម៉ាសា (HAYASHI Yoshimasa) រដ្ឋមន្ត្រីការបរទេសជប៉ុន តាមទូរសព្ទ។
តាមរយៈហ្វេសប៊ុករបស់ខ្លួននារសៀលនេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្រមុខការទូតកម្ពុជាបានអះអាងថា មានប្រធានបទជាច្រើនត្រូវបានលើកឡើងនៅក្នុងជំនួបនោះ។
លោកថា លោកបានថ្លែងអំណរគុណប្រទេសជប៉ុន ដែលបានគាំទ្រជាហូរហែដល់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ក៏ដូចជាការធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២នេះ។
បើតាមលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នៅក្នុងជំនួបតាមទូរសព្ទនោះ លោក HAYASHI Yoshimasa បានកត់សម្គាល់ពីវឌ្ឍនភាពមួយចំនួនក្រោយដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ហើយបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការជួយមីយ៉ាន់ម៉ា ដោះស្រាយបញ្ហារបស់ខ្លួន។ ជាមួយគ្នានោះ ក៏បានឯកភាពគ្នាថា ការអនុវត្តពេញលេញនៃកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច គឺជាកត្តាស្នូល ដើម្បីសម្រេចការងារនេះ។
ប្រមុខការទូតកម្ពុជាបានបញ្ជាក់ទៀតថា នៅក្នុងជំនួបតាមទូរស័ព្ទនោះ លោកក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្ត ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយលោកបណ្ឌិត យ៉ូហេ សាសាកាវ៉ា ដែលជាប្រេសិតពិសេសរបស់ជប៉ុនសម្រាប់ការផ្សះផ្សាជាតិនៅមីយ៉ាន់ម៉ា។ លោកសង្ឃឹមថា នឹងបានទទួលវត្តមានលោក HAYASHI Yoshimasa នៅកម្ពុជា ក្នុងពេលឆាប់ៗខាងមុខនេះ នៅពេលដែលស្ថានភាពជំងឺកូវីដ-១៩ មានភាពធូរស្បើយ៕
ដោយ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ