ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ថា ការម៉ាក់ងាយមួយចំនួន បានក្លាយមកជាការលើកទឹកចិត្តរបស់សម្ដេចតេជោ ដើម្បីប្រជាជនភូមា
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្ដីពី “វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្តរបស់ខេត្តកំពង់ស្ពឺ” នាព្រឹកថ្ងៃទី១៣ ខែមករា លោក ផៃ ស៊ីផាន បានអះអាងថា មុនពេលដែលសម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅមីយ៉ាន់ម៉ា គេបានចោទប្រកាន់ខ្លះ មកលើកម្ពុជា ប៉ុន្តែការម៉ាក់ងាយនោះ បានក្លាយមកជាការលើកទឹកចិត្ត សម្រាប់ការប្រឹងប្រែងរបស់សម្ដេចតេជោ ដើម្បីប្រជាជនមីយ៉ាន់ម៉ា។
មានប្រសាសន៍នៅក្នុងសន្និសីទនោះ លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់យ៉ាងនេះថា “មុនសម្តេចតេជោតេជោនាយករដ្ឋមន្ត្រី អញ្ជើញទៅមីយ៉ាន់ម៉ា គេបានចោទថា ជាការធ្វើគោលនយោបាយកាទូតខាវប៊យ ដែលនេះគឺជាការម៉ាក់ងាយមួយ ប៉ុន្តែភាសាទាំងនោះបានក្លាយមកជាការលើកទឹកចិត្ត ការប្រឹងប្រែងរបស់សម្ដេចតេជោ ដើម្បីប្រជាជនភូមា។ ជាមួយគ្នានោះ យើងក៏បានឃើញកុងសង់ស៊ីស៥ចំណុចផងដែរ ដើម្បីនិយាយគ្នា ហើយក៏ទទួលបានការយល់ព្រមជាឯកច្ឆ័ន្ទពីភាគីយោធាភូមាផងដែរ”។ លោកបញ្ជាក់ថា ភាគីយោធាភូមា គឺជាភាគីមួយក្នុងចំណោមភាគីដទៃទៀត ប៉ុន្តែយើងត្រូវចាប់ផ្ដើមនិយាយពីភាគីមួយនេះ។
បើតាមលោក ផៃ ស៊ីផាន ភាគីមួយនេះ បានឯកភាពជាមួយអ្វី ដែលជាសំណើរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងនេះមិនមែនត្រឹមតែនិយាយឲ្យឈប់ប្រើអំពើហិង្សានោះទេ គឺត្រូវឈប់បាញ់គ្នា ពីព្រោះសម្ដេចបានបញ្ជាក់ថា ប្រសិនបើមិនឈប់បាញ់គ្នាទេ សិទ្ធិមនុស្សក៏អត់គ្មាន ប្រជាធិបតេយ្យក៏អត់មាន ហើយអ្វីៗក៏គ្មានដែរ ដែលសូម្បីតែយកអំណោយមនុស្សធម៌ ដូចជាថ្នាំពេទ្យ និងវាក់សាំងចាក់ជូនប្រជាជន ក៏ទៅមិនរួចដែរ ដូច្នេះត្រូវតែបញ្ចប់ការបាញ់គ្នា ទើបអ្វីៗអាចទៅមុខ។
លោកថា អ្វីដែលជាផលរំពឹងទុករបស់កម្ពុជា គឺភូមាបានទទួលយកប្រេសិតពិសេសអាស៊ាន គឺលោកឧបនាយរដ្ឋមន្ត្រី ប្រាក់ សុខុន ដែលជាប្រេសិតពិសេសសំណាងសម្ដេចតេជោចូលទៅធ្វើការ ចូលទៅនិយាយគ្នាជាមួយភាគីមួយ នៃប្រទេសភូមា ដែលជាភាគីកាន់កាប់ ឬជាភាគីមានអំណាច ដើម្បីនិយាយគ្នា ឲ្យមានយន្តការ និងគោលការណ៍បទឈប់បាញ់ ហើយការឈប់បាញ់នេះ មិនមែនឈប់ទៅភាគីមួយទេ គឺឈប់គ្រប់ភាគីទាំងអស់ ហើយប្រេសិតពិសេសនេះ អាចចូលទៅចរចាជាមួយគ្រប់ភាគីទាំងអស់ ដើម្បីរកមធ្យោបាយ ដើម្បីមានដំណោះស្រាយនយោបាយ។
លោក ផៃ ស៊ីផាន អះអាងថា កម្ពុជាបានដើរហួសអ្វីដែលជាកុងសង់ស៊ីស៥ចំណុច ដែលបានឯកភាពគ្នាទៅហើយ រហូតដល់បទឈប់បាញ់ និងការបោះឆ្នោត ដែលទទួលយកបានទាំងអស់គ្នា។ លោកថា កម្ពុជាដែលជាប្រធានប្តូរវេនអាស៊ាននេះ មិនមែនតុលាការ ដែលអាចកាត់ទោសអ្នកណានោះទេ ដូច្នេះសម្ដេចតេជោ ហ៊ុន សែន មិនមែនជាតុលាការ ជាក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលលើកទ័ពទៅបង្ក្រាបឲ្យរកសន្តិភាពទេ គឺគ្រាន់តែរៀបចំឲ្យមានការចរចាស្វែងរកសន្តិភាព ស្វែងរកការបោះឆ្នោត បញ្ចប់នូវអំពើហិង្សា បញ្ចប់នូវការបាញ់គ្នាប៉ុណ្ណោះ ដែលជាគោលការណ៍ធំបំផុត និងជាបំណងបឋមរបស់សម្ដេចតេជោ។
លោក ផៃ ស៊ីផាន បញ្ជាក់ថា រាល់ពេលដែលកម្ពុជាក្លាយជាប្រធានអាស៊ាន តែងតែទទួលបន្ទុកធ្ងន់ ដែលអាស៊ានមិនបានដោះស្រាយ ដូចជាបញ្ហាដូចឈូងសមុទ្រចិនខាងត្បូងយ៉ាងដូច្នេះដែរ។ ដោយឡែកក្នុងនាមប្រធានអាស៊ានពេលនេះ កម្ពុជាបានធ្វើឲ្យប្រទេសមួយកុំឲ្យមានការកាប់សម្លាប់គ្នាទៅថ្ងៃមុខ៕
ដោយ ៖ កោះកែវ

-
កីឡា១៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


