ព័ត៌មានជាតិ
លទ្ធផលសិស្សប្រឡងជាប់និទ្ទេស A មាន៩៩នាក់ក្នុងចំណោមបេក្ខជនប្រឡងទាំង៨៧៩៩នាក់ ទូទាំងខេត្តតាកែវ
ក្នុងចំណោមបេក្ខជនដែលមានឈ្មោះប្រឡងយកសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២០-២០២១ សរុបចំនួន៨៧៩៩នាក់ មាន៩៩នាក់ដែលជាសិស្សមានពិទ្ទុល្អដោយជាប់និទ្ទេស A ។

លទ្ធផលដែលបានមកនេះ គឺនៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ ក្រោយពេលលោក អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ លោក ឡោ វីរិទ្ធ ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត ព្រមជាមួយមន្ត្រីពាក់ព័ន្ធ បានកាត់ស្រោមលទ្ធផលប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា ២០២០-២០២១ ទូទាំងខេត្តតាកែវ នៅសាលាប្រជុំសាលាវិទ្យាល័យជាស៊ីមតាកែវ។

តាមការបញ្ជាក់ពី លោក ឡោ វីរិទ្ធិ ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តតាកែវបានឱ្យដឹងថា នៅទូទាំងខេត្តតាកែវមានមណ្ឌលប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សរុបចំនួន១៧មណ្ឌល ក្នុងនោះក្រុងដូនកែវ០៧មណ្ឌល ស្រុកត្រាំកក់០៣មណ្ឌល ស្រុកសំរោង០៣មណ្ឌល និងស្រុកទ្រាំង០៤មណ្ឌល និងមានបេក្ខជនប្រឡងសរុប៨៧៩៩នាក់ ហើយនៅខេត្តតាកែវ មានសិស្សជាប់ និទ្ទេស A ចំនួន៩៩នាក់។

សូមបញ្ជាក់ថា លទ្ធផលសិស្សដែលទទួលបាននិទ្ទេស A ក្នុងឆ្នាំនេះ គឺជាការល្អប្រសើរសម្រាប់ខេត្តតាកែវ ព្រោះបើប្រៀបធៀបកាលពី២ឆ្នាំកន្លងទៅ គឺឆ្នាំ២០១៩ មានសិស្សដែលប្រឡងជាប់និទ្ទេសAមានតែ២៩នាក់ ហើយនៅឆ្នាំ២០២០ គឺជាប់គ្មាននិទ្ទេស ព្រោះរាជរដ្ឋាភិបាលយល់យោគដោយមិនមានការប្រឡងនោះទេ ព្រោះមានជំងឺរាតត្បាត់កូវីដ១៩៕
អត្ថបទ៖ វីរៈ

-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


