ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន ៖ ប្រទេសមានសុខសន្តិភាព នាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យ ទាំងពុទ្ធចក្រនិងអាណាចក្រ
លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងថា ប្រទេសមានសុខសន្តិភាព បាននាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យ ទាំងពុទ្ធចក្រ និងអាណាចក្រ ដូចសព្វថ្ងៃនេះ គឺផ្តើមចេញពីការប្រឹងប្រែងយ៉ាងមុះមុត របស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីដ៏ឈ្លាសវៃ។
លោកជំទាវ ម៉ែន សំអន បានថ្លែងបែបនេះ គឺពេលអញ្ជើញក្នុងពិធីបុណ្យអភិសេក និងសម្ពោធឆ្លង ព្រះបដិមាព្រះសិអារ្យ បុស្បុក និងសមិទ្ធផលនានា នៅលើកំពូល ភ្នំសន្លុង ក្នុងបរិវេណវត្តរស្មីមហារះភ្នំសន្លុង ស្ថិតនៅឃុំសន្លុង ស្រុកទ្រាំង ខេត្តតាកែវ នាថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២២នេះ។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវឧបនាយករដ្ឋមន្ត្រី បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជូនដល់អង្គពិធី និងបានថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់ និងលោកស្រី និន សាផុន តំណាងរាស្ត្រមណ្ឌល ខេត្តតាកែវ និងជាប្រធានគណៈកម្មការទី ៩ នៃរដ្ឋសភា ដែលបានផ្តួចផ្តើមគំនិត ក្នុងការកសាងព្រះបដិមាព្រះសិអារ្យបុស្បុក សម្រាប់ទុកជាទីសក្ការៈ និងគោរពបូជា។
លោកជំទាវ ម៉ែន សំអន បានបន្តទៀតថា កាលពី ៤៣ឆ្នាំមុន ប្រទេសកម្ពុជា បានឆ្លងកាត់នូវសង្គ្រាមរាំរ៉ៃ ដោយវិស័យទាំងអស់ត្រូវបានបំផ្លិចបំផ្លាញ។ ក្នុងនោះ វិស័យព្រះពុទ្ធសាសនា ក៏ត្រូវបានបំផ្លិចបំផ្លាញ ផងដែរ។ ចំណែកឯព្រះសង្ឃ ត្រូវបានចាប់ផ្សឹក ហើយវត្តអារាមបានក្លាយជាទីកន្លែងឃុំឃាំងមនុស្សទៅវិញ។ ប៉ុន្តែក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំប្រកដោយកិត្តិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដោយអនុវត្តនូវនយោបាយឈ្នះ-ឈ្នះ បានកសាងប្រទេសពីបាតដៃទទេ រហូតដល់មានការអភិវឌ្ឍដូចសព្វថ្ងៃ។
លោកជំទាវបន្តទៀតថា តាមរយៈសមិទ្ធិផលទាំងនេះ គឺពិតជាបានចូលរួមចំណែក ក្នុងការពង្រឹងវស័យពុទ្ធចក្រ និងវិស័យអាណាចក្រ ឲ្យកាន់តែរីកចំរើនថែមទៀត។ ម៉្យាងទៀត បានចូលរួមចំណែក ក្នុងការ លើកសោភ័ណ្ឌភាពរបស់ខេត្តផង ហើយក៏អាចទាញចំណូលពីវិស័យទាំងនេះ តាមរយៈរមណីយដ្ឋាន ទេសចរណ៍ព្រះពុទ្ធសានាផង។
លោកជំទាវ ក៏បានអំពាវនាវឲ្យព្រះសង្ឃ និងប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវតែប្រុងប្រយ័ត្នខ្ពស់ និងចូលរួមគោរពតាមគោលការណ៍ណែនាំ របស់ក្រសួងសុខាភិបាល ៣ការពារ ៣កុំ ដើម្បីទប់ស្កាត់នូវការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ខណៈមេរោគបំប្លែងខ្លួនថ្មី អូមីក្រុង កំពុងតែរីករាលដាលនៅលើពិភពលោក និងប្រទេសកម្ពុជា ផងដែរ៕
អត្ថបទ៖ វិមាន






-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


