ព័ត៌មានជាតិ
អ្នកជាប់បាក់ឌុប បើមិនទាន់ដឹងទេពកោសល្យខ្លួនទេ គួរធ្វើអ្វី មុនចូលសាកលវិទ្យាល័យ?
តាមរយៈបទពិសោធន៍បង្រៀននិស្សិតតាមសាកលវិទ្យាល័យនានាជាង ១៤ ឆ្នាំមកនេះ អ្នកស្រី លឹម វិរិយា ជាសាស្ត្រាចារ្យធុរៈកិច្ច តែងបានជួប សាកសួរ និងទទួលព័ត៌មានត្រឡប់វិញឃើញថា និស្សិតភាគច្រើនចូលរៀនមុខវិជ្ជាអ្វីមួយ ទាំងពួកគេមិនទាន់ស្គាល់ខ្លួនឯង។

សាស្ត្រាចារ្យលើខាង មានប្រសាសន៍ថា និស្សិតខ្លះសិក្សាបាន ២ ឆ្នាំ ៣ ឆ្នាំ ឬរៀនចប់បរិញ្ញាបត្រទៀតក៏មាន ទើបពួកគេដឹងថាខ្លួនឯងមាននិស្ស័យ ឬចូលចិត្តអ្វីឱ្យពិតប្រាកដ។ ដែលទាំងនេះ ធ្វើឱ្យពួកគេធុញថប់ ខាតពេលវេលា និងធនធាន ដែលរៀនជំនាញខុស ឬត្រូវរៀនចាប់ពីឆ្នាំទី១ឡើងវិញ នូវជំនាញអ្វីដែលជាចំណង់ចំណូលចិត្តរបស់ខ្លួន។
អ្នកស្រី លឹម វិរិយា មានប្រសាសន៍ថា អ្នកដែលទើបតែប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប គួរត្រិះរិះគិតឱ្យបានយូរ រកការពិគ្រោះពិភាក្សាយោបល់ឱ្យបានច្រើនប្រភពសិន មុនសម្រេចចិត្តថា គួររៀនអ្វីជាបន្ត។ សូមកុំសម្រេចចិត្តរៀន ដោយសារមូលហេតុ៖ សាលាជិតផ្ទះ ឬ សាលាបញ្ចុះថ្លៃ ឬ រៀនតាមបងប្អូន ឬ រៀនកំដរពេលវេលា ឬ រៀនតាមទីផ្សារការងារ…។

អ្នកស្រីសាស្ត្រាចារ្យ បញ្ជាក់បន្ថែមថា បើមិនទាន់ដឹងថាខ្លួនឯងមានទេពកោសល្យអ្វីពីកំណើតនៅឡើយទេ គួរតែរៀនចំណេះដឹងវិជ្ជាជីវៈជាមុនសិនក៏ល្អដែរ ទម្រាំតែរកខ្លួនឯងឃើញពិតប្រាកដ។ បើមិនមានលទ្ធភាពរៀនវិជ្ជាជីវៈទេ ត្រឹមតែខំប្រឹងប្រែងរៀនភាសាបរទេស និង កុំព្យូទ័រ ឱ្យខ្លាំងសិន ក៏ជាប្រការដ៏ល្អមួយដែរ។ អ្នកចេះភាសាបរទេស និង កុំព្យូទ័រច្បាស់លាស់ ទោះថ្ងៃក្រោយរៀនជំនាញអ្វី ក៏មានសក្ដានុពលលើសពីធម្មតា។

គួរបញ្ជាក់ថា នៅក្នុងមួយឆ្នាំៗ មាននិស្សិតបញ្ចប់ការសិក្សាជាច្រើនម៉ឺននាក់ទូទាំងប្រទេស ប៉ុន្តែគ្រប់និស្សិតទាំងនោះមិនមែនសុទ្ធតែទទួលបានការងារដូចជំនាញដែលខ្លួនបានសិក្សាពីសាកលវិទ្យាល័យឡើយ។ ពួកគេភាគច្រើនរៀនជំនាញផ្សេង មានសញ្ញាបត្រផ្សេង តែចូលធ្វើការខុសជំនាញដែលខ្លួនបានរៀនអស់រយៈពេលជាច្រើនឆ្នាំ ឬអ្នកខ្លះចេញរកស៊ីលក់ដូរវិញក៏មាន។ ស្ថានភាពនេះកើតឡើងដោយសារតែកត្តាសង្គមទីផ្សារ ការងារមានភាពចង្អៀត និងកត្តាផ្ទាល់ខ្លួន៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានជាតិ២៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


