ព័ត៌មានជាតិ
រៀនពេទ្យចំណាយលុយគុណនឹង១០ មុនសម្រេចចិត្តរៀនគិតឱ្យបានវែងឆ្ងាយ
មុខវិជ្ជាពេទ្យ គឺជាមុខវិជ្ជាមួយដែលទាមទារឲ្យមានការតាំងចិត្តខ្ពស់ និងការខិតខំប្រឹង ប្រែងខ្លាំងក្នុងការសិក្សា។ តាមបទពិសោធន៍រៀមច្បងបានប្រាប់ថា និស្សិតចង់រៀនពេទ្យ ត្រូវតែពូកែ ឧស្សាហ៍ព្យាយាម។

លោក វេជ្ជបណ្ឌិត ហ៊ាង រតនា បានប្រាប់កម្ពុជាថ្មីថា មុខវិជ្ជាពេទ្យ មានពីរ ទី១ គឺរៀនដុកទ័រ និងហ្វាម៉ាស៊ី ហើយសិស្សចប់ថ្នាក់ទី១២ ត្រូវប្រឡងចូល មាន ៣ មុខវិជ្ជាគឺ គណិតវិទ្យា គីមីវិទ្យា ជីវៈវិទ្យា ហើយត្រូវប្រកួតប្រជែង ជម្រើសជាមួយបេក្ខជនរាប់ពាន់ រាប់ម៉ឺននាក់ ខណៈការជ្រើសរើសត្រឹមតែខ្ទង់រយនាក់ប៉ុណ្ណោះក្នុងមួយឆ្នាំៗ។
លោក វេជ្ជបណ្ឌិត ហ៊ាង រតនា បានបញ្ជាក់ថា ចំពោះការចំណាយ គឺទៅតាមសាលា បើមុខវិជ្ជាដុកទ័រ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ហៅសាលាក្រហម មួយឆ្នាំចាប់ពី ១៨០០ ដុល្លារ ចាប់ពីឆ្នាំទី១ ដល់ឆ្នាំទី ៨ បូកនិងការស្នាក់នៅ ហូបចុកទៀត ការចំណាយខ្ទង់ ៤ ពាន់ដុល្លារក្នុងមួយឆ្នាំៗ។

ប៉ុន្តែបើសាលាឯកជនវិញគឺថ្លៃជាងនេះទៀត ដូចជាសាលា IU ឆ្នាំទី១ ជំនាញពេទ្យខ្ទង់ ២០០០ ទៅ ២៥០០ ដុល្លារ ហើយពីរឆ្នាំបន្ទាប់ឡើងថ្លៃ ៥០០ ដុល្លារទៀត សរុបទៅ ការចំណាយគុណនឹង ១០ បើប្រៀបធៀបជាមួយជំនាញផ្សេងៗនៅសាលាឯកជន។ ក្រៅពីនេះ ក៏នៅមានសាលាផ្សេងៗទៀត មានតម្លៃចាប់ពី ៣ ពាន់ដុល្លារ ដល់ ៥ ពាន់ដុល្លារ ក្នុងមួយឆ្នាំក៏មាន។
បើតាម លោក ហ៊ាង រតនា មុនពេលយើងចូលរៀន យើងត្រូវប្ដេជ្ញាចិត្ត ត្រូវគិតឱ្យបានវែងឆ្ងាយ គិតតាំងពីពេលវេលា សមត្ថភាព ស្ថានភាពគ្រួសារ និងថវិកា។ លោករំឭកថា ” កាលពីពេលខ្ញុំរៀនតាំងពីឆ្នាំទី១ ដល់ឆ្នាំទី ៨ មាននិស្សិតបោះបង់ការសិក្សាច្រើនដែរទី១ ពេលរៀនទៅអត់ចេះ រៀនមិនចូល ដូចថាពេលចូលដំបូងគាត់ស្រលាញ់អត់ដល់ មួយទៀតដោយសារជីវភាពគ្រួសារ ដោយសារពេលវេលា អាចជាហេតុធ្វើឱ្យបោះបង់ការសិក្សា ឆ្នាំទី ១ ដល់ទី៤ នៅមានសិស្សបោះបង់ច្រើនណាស់”។
វេជ្ជបណ្ឌិតរូបនេះ បន្ថែមថា សិស្ស និស្សិតដែលចង់រៀនជំនាញពេទ្យ ពួគាត់ត្រូវគិតទៅលើការស្រលាញ់ គិតទៅលើស្ថានភាពគ្រួសារ សេដ្ឋកិច្ច និងមានលំនឹង ប្រសិនបើស្ថានភាពគ្រួសារគាត់មិនមានលំនឹងទេ គឺគាត់អាចប្រឈមហានិភ័យរៀនមិនបានចប់៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


