Connect with us

ព័ត៌មានជាតិ

ចិនផ្តល់ឱសថព្យាបាលជំងឺកូវីដ-១៩ ជាង១តោន ដល់កម្ពុជា

បានផុស

នៅ

រដ្ឋាភិបាលចិន បានផ្ដល់ឱសថព្យាបាលជំងឺកូវីដ-១៩ ចំនួនជាង១ តោន(១១២៥គីឡូ ក្រាម )ដល់គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិននាព្រឹកថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០២២ ។ ពិធីប្រគល់ និងទទួលនេះ ធ្វើឡើងនៅក្រសួងសុខាភិបាល ក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ឧបនាយករដ្ឋមន្រ្តី និងជាសហប្រធានគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដើម្បីចាត់ចែងព្យាបាលអ្នកកើតជំងឺកូវីដ-១៩ ជាពិសេសមេរោគបន្លែងថ្មីអូមីក្រុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយមានការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាដែលមានក្រសួង សុខាភិបាលជាសេនាធិការកម្ពុជា លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានថ្លែងថា ការទប់ស្កាត់ការរាតត្បាតនូវជំងឺកូវីដ-១៩ព្រមទាំងការចាក់វ៉ាក់សាំងការពារជំងឺនេះបានចំនួន ៨៩,៦៦ភាគរយ។ ជោគជ័យនៃការ ទប់ស្កាត់កូវីដ១៩នៅកម្ពុជាក៏មានការរួមចំណែករបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិននូវវ៉ាក់​សាំងជាច្រើន​លានដូសមកកម្ពុជា ព្រមទាំងបរិក្ខាពេទ្យទំនើបៗផ្សេងទៀតជាច្រើន។

ជាមួយគ្នានេះដែរ លោកឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតនិងប្រជាជនចិន ដែលបានផ្តល់ឱសថព្យាបាលជំងឺកូវីដ-១៩ ជាង១តោនដល់គណៈកម្មាធិការសម្របសម្រួលអន្តរដ្ឋាភិបាលកម្ពុជា-ចិន​។​ លោកឧបនាយករដ្ឋមន្តី ហោ ណាំហុង ក៏បានប្រគល់ដល់លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីសុខាភិបាលសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ នៅទូទាំងប្រទេស ។ លោកបានលើកការសរសើរដល់ក្រុមគ្រូពេទ្យនិងបុគ្គលិកពេទ្យទាំង អស់ដែលបានចូលរួមព្យាបាលអ្នកជំងឺកូវីដ-១៩ បានជោគជ័យពេញលេញ។

ជាមួយគ្នានេះ លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានថ្លែងថា ទាំងរដ្ឋាភិបាលនិងប្រជាជនចិនមានការគាំទ្រនិងចូលរួមទប់ស្កាត់កូវីដ១៩ព្រមទាំងផ្តល់វ៉ាក់សាំងតាម លទ្ធភាព ដែលអាចធ្វើទៅបានជូនដល់កម្ពុជា។ តាំងពីមានការផ្ទុះកូវីដ១៩ ដំបូងនៅកម្ពុជាលោកបានបញ្ជាក់រួចហើយថា ប្រសិនបើកម្ពុជានៅតែមានកូវីដ១៩នោះជំនួយពីប្រទេសចិនមិនអាចបញ្ឍប់បានឡើយ ។ លោកឯកអគ្គរដ្ឋទូតបន្តថា កន្លងមកលោកធ្លាប់បានជម្រាបជូនសម្តេចតេជោ ហ៊ុន សែន ថា ការចាក់វ៉ាក់សាំងដូសជំរុញប្រទេសចិន មានការគាំទ្រពេញទំហឹងនឹងផ្តល់ជំនួយឥតសំណងតាមតម្រូវការប្រទេសកម្ពុជា ក៏ដូចជាកំពុងតែជម្រុញការបង្កើតរោងចក្រផលិតវ៉ាក់សាំងកូវីដ ១៩ នៅក្នុងប្រទេសកម្ពុជា។

លោកឯកអគ្គរដ្ឋទូតចិនក៏បានបញ្ជាក់ថា ប្រទេសចិនបានបញ្ជូនក្រុមគ្រូពេទ្យបុរាណចិនមកព្យាបាលជំងឺកូវីដ១៩ ទោះបីប្រទេសកម្ពុជាមានភាពធូរស្រាលនៃជំងឺកូវីដ ១៩នេះក្តី ហើយក្រុមគ្រូពេទ្យបុរាណចិននេះ បានជ្រើសរើសយកប្រទេសកម្ពុជាមុនគេដំបូងគេ ក្នុងការព្យាបាលសម្រាប់ការងាររបស់ខ្លួននៅបរទេសព្រោះកម្ពុជាជាមិត្ត ដែកថែប៕ ដោយ៖ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ នាទី មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៣៦ នាទី មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៤១ នាទី មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៤៨ នាទី មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ៥០ នាទី មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម