ព័ត៌មានជាតិ
ទូតអូស្រ្តាលី អះអាងថា នៅអូស្រ្តាលី ក៏កំពុងមានការរៀបចំបុណ្យចូលឆ្នាំចិន-វៀតណាម ដូចនៅកម្ពុជាដែរ
ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានលើកឡើងថា នៅអូស្រ្តាលី ក៏ដូចនៅប្រទេសកម្ពុជាដែរ គឺមានការរៀបចំពិធីអបអរសាទរឆ្នាំថ្មីប្រពៃណីចិន-វៀតណាម ពីសំណាក់ជនជាតិអូស្រ្តាលីដែលមានដើមកំណើតចិន និងវៀតណាម។ ស្ថានទូតអូស្រ្តាលី លើកឡើងដូច្នេះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃអង្គារនេះ។

ស្ថានទូតអូស្រ្តាលី បានសរសេរបែបនេះថា ៖ «រីករាយបុណ្យចូលឆ្នាំថ្មី! ដូចគ្នានឹងប្រទេសកម្ពុជាដែរ ប្រទេសអូស្ត្រាលី មានសហគមន៍ពហុវប្បធម៌ដ៏រស់រវើករឹងមាំ កំពុងប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី»។ បើតាមស្ថានទូតអូស្រ្តាលី គឺជនជាតិអូស្ត្រាលីដែលមានដើមកំណើតចិន វៀតណាម និងកម្ពុជា និងមកពីប្រទេសផ្សេងៗនៅទូទាំងអាស៊ី បានរស់នៅក្នុងប្រទេសអូស្ត្រាលីជាច្រើនជំនាន់មកហើយ។
ដូច្នេះហើយ ប្រទេសអូស្ត្រាលី ស្វាគមន៍ចំពោះការរួមចំណែករបស់ពួកគេដល់លទ្ធិប្រជាធិបតេយ្យពហុវប្បធម៌រួមរបស់អូស្រ្តាលី។ ស្ថានទូតអូស្រ្តាលី បានសរសេរថា ៖ «រីករាយបុណ្យចូលឆ្នាំថ្មី ដល់អ្នករាល់គ្នាដែលកំពុងតែប្រារព្ធពិធីចូលឆ្នាំថ្មីនេះ និងសូមជូនពរឳ្យឆ្នាំខាលនេះនាំមកជូននូវសេចក្តីរីករាយ ក្លាហាន និងអំណាចខ្លាំងក្លា! សូមឳ្យកម្លាំង និងមហិច្ឆិតារបស់ឆ្នាំខាល ជួយប្រទេសយើងទាំងពីរឱ្យជាសះស្បើយពីជំងឺកូវីដ-១៩»។

ដោយឡែក នៅក្នុងប្រទេសកម្ពុជាឯណេះវិញ ជនជាតិចិន វៀតណាម និងជនជាតិខ្មែរកាត់ចិនមួយចំនួនបាននាំគ្នារៀបចំពិធីទទួល និងអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាមនេះយ៉ាងគគ្រឹកគគ្រេងផងដែរ។ កាលពីថ្ងៃចន្ទម្សិលមិញដែលជាថ្ងៃសែនមុនចូលឆ្នាំចិន-វៀតណាម ប្រជាពលរដ្ឋចិន វៀតណាម និងខ្មែរកាត់មួយចំនួនបាននាំគា្នសែនយ៉ាងច្រើនកុះករ ខណៈសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានកត់សម្គាល់ថា ប្រជាពលរដ្ឋខ្មែរច្រើនឡើងៗពី១ឆ្នាំទៅ១ឆ្នាំបានសែនចូលឆ្នាំចិន-វៀតណាមនេះ៕
អត្ថបទ ៖ វណ្ណ សុគន្ធា
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


