ព័ត៌មានជាតិ
ពលករMOUខ្មែរ ជាង ២០០ នាក់ បញ្ជូនទៅធ្វើការនៅថៃ តេស្តអវិជ្ជមានកូវីដទាំងអស់
លោក អន ប៊ុនហាក់ ប្រធានសមាគមទីភ្នាក់ងារហត្ថពលកម្មកម្ពុ ជាបានឱ្យដឹងនៅរសៀលថ្ងៃទី ០២ កុម្ភៈនេះថា ពលករMOUចំនួន ២២០ នាក់ បញ្ជូនទៅធ្វើការនៅប្រទេសថៃ កាលពីថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០២២ មានលទ្ធផលតេស្តអវិជ្ជមានកូវីដ១៩ទាំងអស់។ ប៉ុន្តែត្រូវធ្វើចត្តាឡីស័ក៧ថ្ងៃទៀត មុនចេញទៅធ្វើការនៅតាមរោងចក្រ។

លោកបានបន្តថាពលករទាំងនោះ បានបញ្ជូនតាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតទល់នឹងខេត្តស្រះកែវ ហើយមានការទៅទទួលស្វាគមន៍ដោយផ្ទាល់ពីមន្ត្រីក្រសួងការបរទេសថៃ ក្រសួងការងារថៃអភិបាលខេត្តស្រះកែវ។ ចំណែកភាគីកម្ពុជាមានតំណាងក្រសួងការងារ និងលោកអភិបាលខេត្តបន្ទាយមានជ័យដែលធ្វើឱ្យការបញ្ជូនប្រព្រឹត្តិទៅដោយរលូនព្រោះថា នេះជាលើកទី ១ ហើយបន្ទាប់ពីមានការរាតត្បាតជំងឺកូវីដ១៩។ លោកបានបន្តទៀតថា ពលករចំនួន ២២០ នាក់ពេលទៅដល់ទឹកដីថៃបានធ្វើតេស្តលើកទី១រួចហើយ ដោយទទួលបានលទ្ធផលអវិជ្ជមានទាំងអស់ ហើយកំពុងធ្វើចត្តាឡីស័ក ៧ ថ្ងៃ នៅបន្ទប់ដ៏ស្អាតដោយមានការផ្គត់ផ្គង់អាហារ ៣ ពេលដោយឥតគិតថ្លៃ ហើយនៅថ្ងៃទី ៧ ត្រូវធ្វើតេស្តម្តងទៀតបើលទ្ធផលនៅអវិជ្ជមានទៀត ទើបអនុញ្ញាតឱ្យទៅរោងចក្រធ្វើការតែម្តង។

លោកបានបន្ថែមថា ការទទួលបានលទ្ធផលតេស្តអវិជ្ជមាននេះ បានធ្វើឱ្យភាគីថៃមានទំនុកចិត្តខ្ពស់មកលើពលករខ្មែរយើង ព្រោះពួកគេបានចាក់វ៉ាក់សាំងបានគ្រប់ដូសរហូតដល់ដូសជំរុញ ឬដូសទី ៣ និងដូសទី ៤ ហើយវ៉ាក់សាំង ដែលចាក់សុទ្ធតែវ៉ាក់សាំងមានគុណភាពដូចជាអាស្ត្រាហ្សេនេកា វ៉ាក់សាំងម៉ូដេណានិងវ៉ាក់សាំងហ្វាយហ្សឺរ ដែលធ្វើឱ្យកម្រិតហានិភ័យនៃការឆ្លងមានកម្រិតទាបបំផុត។ លោកបានបន្តទៀតថា ពលករខ្មែរដែលអាចទៅធ្វើការនៅប្រទេសថៃ ត្រូវមានលក្ខខណ្ឌមួយចំនួនដូចជា ត្រូវមានកាតចាក់វ៉ាក់សាំង ធ្វើតេស្តរកជំងឺកូវីដ១៩ រយៈពេល ៧២ ម៉ោងតាមម៉ាស៊ីនPCR ឬតេស្តរហ័សដែលធ្វើដោយគ្រូពេទ្យជំនាញ ដើម្បីបញ្ជាក់វិញ្ញាបនបត្រថា មិនមានឆ្លងជំងឺកូវីដ១៩។ ពេលទៅដល់ព្រំដែនពលករ ត្រូវធ្វើតេស្តហើយបើលទ្ធផលតេស្តអវិជ្ជមាន ត្រូវបន្តធ្វើចត្តាឡ័ស័ករយៈពេល ៧ ថ្ងៃ និងថ្ងៃទី ៧ ត្រូវធ្វើតេស្តម្តងទៀតហើលទ្ធផលនៅអវិជ្ជមានទៀតទើបអនុញ្ញាតឱ្យទៅរោងចក្រធ្វើការតែម្តង។ លោកបានឱ្យដឹងទៀតថា ក្នុងករណីមានវិជ្ជមានកូវីដ១៩ ត្រូវបញ្ជូនទៅកន្លែងព្យាបាលហើយរាល់ការចំណាយទៅលើរព្យាបាលជាបន្ទុករបស់និយោជកថៃទាំងស្រុង។


លោក អន ប៊ុនហាក់ បានបញ្ជាក់ថា ពលករចំនួន២២០នាក់ ទៅធ្វើការនៅប្រទេសថៃ គឺធ្វើការនៅរោងចក្រសាច់មាន់ PANU SPOULTRY GROUP CO., LTD. នៅខេត្តឈុនបុរីដោយពួកគេម្នាក់ៗទទួលបានប្រាក់ខែពី៥០០ទៅ៧០០ដុល្លារក្នុង១ខែ៕
អត្ថបទ៖ សំអឿន
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៨ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


