Connect with us

ព័ត៌មានជាតិ

កម្ពុជា ៖ សមាជិក​អាស៊ាន ជំរុញ​ឲ្យ​មី​យ៉ាន់​ម៉ា ប្រញាប់ប្រញាល់​បញ្ចប់​អំពី​ហិង្សា​ជាបន្ទាន់ ហើយ​ប្រកាន់យក​ភាព​អត់ធ្មត់​ឲ្យ​ខ្ពស់បំផុត

បានផុស

នៅ

កម្ពុជា​ក្នុងនាម​ប្រធាន​អាស៊ាន នៅ​ថ្ងៃទី​០២ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ បានធ្វើ​សេចក្តីថ្លែងការណ៍​មួយ ទាក់ទង​ស្ថានភាព​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា ដោយ​បាន​លើក ឡើង​ថា សមាជិក​អាស៊ាន ជំរុញ​ឲ្យ​មី​យ៉ាន់​ម៉ា អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព នូវ​កិច្ចព្រមព្រៀង​៥ ចំណុច ដែល​បាន សម្រេច​នៅក្នុង​កិច្ចប្រជុំ​របស់​ថ្នាក់ដឹកនាំ​អាស៊ាន កាលពី​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០២១​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​សេចក្តីថ្លែងការណ៍​របស់​កម្ពុជា ដែលជា​ប្រធាន​អាស៊ាន អស់​រយៈពេល​១ ឆ្នាំ​មកហើយ ប្រទេស​ជា​សមាជិក​អាស៊ាន នៅតែមាន​ក្តី​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ការវិវត្ត​នានា​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា រួមទាំង​របាយ ការណ៍​នៃ​ការបន្ត​កើតមាន​នូវ​អំពើហិង្សា និង​ការធ្លាក់ចុះ​នៃ​ស្ថានភាព​មនុស្សធម៌​។ កម្ពុជា​បញ្ជាក់ថា ប្រទេស​ជា​សមាជិក​អាស៊ាន ក៏បាន​គូសបញ្ជាក់​អំពី​ភាព​ប្រញាប់ប្រញាល់ នៃ​ការ​បញ្ចប់​អំពី​ហិង្សា​ជាបន្ទាន់ និង​សម្រាប់​គ្រប់ភាគី​ទាំងអស់​ក្នុងការ​ប្រកាន់យក​ភាព​អត់ធ្មត់​ឱ្យ​ខ្ពស់បំផុត ក៏ដូចជា​ការធានាបាន​នូវ​ការ ចែកចាយ​ជំនួយ​មនុស្សធម៌​ប្រកបដោយ​សុវត្ថិភាព និង​ទាន់ពេលវេលា​ទៅដល់​ប្រជាជន​ដែល​ត្រូវការ​ជំនួយ​បំផុត ដោយ​ឈរលើ​មូលដ្ឋាន​នៃ​គោលការណ៍​មនុស្សធម៌ អព្យាក្រឹតភាព ភាពមិនលំអៀង និង​ឯករាជ្យ​។ វា​មាន​សារសំខាន់​ណាស់​សម្រាប់​គ្រប់ភាគី​ទាំងអស់​ក្នុងការ​លើកកម្ពស់​លក្ខ​ខណ្ឌ​អំណោយផល​មួយ​សម្រាប់​កិច្ចសន្ទនា​ប្រកបដោយ​ការ ស្ថាបនា​មួយ​ក្នុងចំណោម​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ប្រកបដោយ​សន្តិវិធី​។

ដើម្បី​សម្រេច​គោលបំណង​នេះ ប្រទេស​ជា​សមាជិក​អាស៊ាន បាន​ស្វាគមន៍​ការ​តែង តាំង​ឯកឧត្តម ប្រាក់ សុខុន ជា​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន ស្តីពី​មី​យ៉ាន់​ម៉ា និង​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​មី​យ៉ាន់​ម៉ា​ជួយ​សម្រួល​ដល់​បេសកកម្ម​នានា នៃ​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន ដែល​នឹង​ចាប់ផ្តើម​ជាមួយ​ដំណើរ​ទស្សនកិច្ច​ជា​លើកដំបូង​ទៅកាន់​មី​យ៉ាន់​ម៉ា ក្នុងពេល​ដ៏​ឆាប់​ខាងមុខ ដើម្បី​ជួប​ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ សំដៅ​ធ្វើឱ្យ​ការអនុវត្ត​កិច្ចព្រមព្រៀង​ប្រាំ​ចំណុច (5PC) អាច​បោះជំហាន​ទៅមុខ​។

ប្រទេស​ជា​សមាជិក​អាស៊ាន បាន​អះអាង​ជាថ្មី​នូវ​ការប្តេជ្ញាចិត្ត​របស់ខ្លួន និង​ការត្រៀម​លក្ខណៈ​រួចរាល់ ដើម្បី​ជួយ​ដល់​មី​យ៉ាន់​ម៉ា ស្របតាម​ឆន្ទៈ នៃ​ប្រជាជន​មី​យ៉ាន់​ម៉ា ដោយ​ឈរលើ​មូលដ្ឋាន​នៃ​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ​ប្រាំ​ចំណុច (5PC) និង​ធម្មនុញ្ញ​អាស៊ាន ជាមួយ​ការយល់ ឃើញថា សន្តិភាព និង​ការបង្រួបបង្រួម​ជាតិ​យូរអង្វែង​អាច​សម្រេច​ទៅបាន លុះត្រា​ណា​ដំណោះស្រាយ​នយោបាយ​នោះ​ប្រកបដោយ​បរិ​យា​ប័ន្ន ជា​ដំណោះ ស្រាយ ដែល​មី​យ៉ាន់​ម៉ា​ធ្វើជា​ម្ចាស់ និង​ដឹក នាំ និង​ដែលមាន​ការចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​។

ប្រទេស​ជា​សមាជិក​អាស៊ាន បាន​ស្វាគមន៍​ចំពោះ​ការបន្ត​គាំទ្រ​ពី​ដៃគូ​ខាងក្រៅ​របស់​យើង​សម្រាប់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់អា​ស៊ាន​នៅក្នុង​ការអនុវត្ត​ដោយ​ឆាប់រហ័ស និង​ទាំងស្រុង នៃ​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ​ប្រាំ​ចំណុច (5PC) រួមទាំង​ជំនួយ​មនុស្សធម៌​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម